តារាសម្តែងនិងចម្រៀងចិន Esther Yu បានបញ្ឈប់ការគាំទ្រតារាសម្តែងកូរ៉េ Kim Soo Hyun ដែលកំពុងរងនៅរឿងអាស្រូវផ្អើលពេញអាស៊ីទាំងនៅប្រទេសចិនផងខណៈរឿងថ្មីរបស់នាងត្រូវធ្លាក់ចុះហើយគ្របដណ្តប់ដោយរឿងរបស់តារាប្រុសរូបនេះ។ Esther Yu គឺជាកំពូលអ្នកគាំទ្រម្នាក់របស់ Kim Soo Hyun ហើយធ្លាប់បាននិយាយថានាថ្ងៃអនាគតនាងចង់សហការជាមួយតារាកូរ៉េរូបនេះ។

មិនថាខ្លួនជាតារាល្បីយ៉ាងណាតែងតែមានអាយដលនៅក្នុងចិត្តដូចគ្នា។ ជាក់ស្តែងដូចជាតារាស្រីដែលពេញនិយមនៅក្នុងវិស័យសិល្បៈចិន Esther Yu ជាដើមត្រូវបានគេដឹងនាងជាកំពូលអ្នកគាំទ្រម្នាក់របស់ Kim Soo Hyun ។កាលពីខែវិច្ឆិកា កន្លងទៅ Esther Yu បានបានឆ្លើយក្នុងបទសម្ភាសន៍ដោយនិយាយថានាងចង់សហការជាមួយ Kim Soo Hyun នៅពេលអនាគត។ មិនត្រឹមតែប៉ុណ្ណោះនាងបានប្រមូលរូបភាពយ៉ាងសកម្ម នៅរូបថតអនុស្សាវរីយ៍ជាមួយផ្ទាំងរូបភាព ទិញរបស់របរដែលទាក់ទងនឹងអាយដលរបស់នាង ហើយមិនស្ទាក់ស្ទើរក្នុងការសរសើរគាំទ្រតារាប្រុសរូបនេះទេ។

ទោះជាយ៉ាងណាពីអ្នកគាំទ្រផ្កាប់មុខម្នាក់ពេលនេះ Esther Yu បានបញ្ឈប់ការគាំទ្ររបស់នាងទៅកាន់ Kim Soo Hyun ហើយ។ អ្នកគាំទ្របានរកឃើញថា Esther Yu បាន Un Follow Kim Soo Hyun នៅលើ Instagram។ ទង្វើនេះបង្ហាញថានាងខកចិត្តហើយ «ឈប់ធ្វើជាអ្នកគាំទ្រ» ក្រោយពីសកម្មភាពរបស់តារាសម្ដែងរូបនេះជាមួយ Kim Sae Ron ត្រូវបានលាតត្រដាង។ ក្រៅពី Esther Yu ក្រុមអ្នកគាំទ្រមួយចំនួនទៀតដែលមានសមាជិករហូតដល់ទៅរាប់ម៉ឺននាក់របស់ Kim Soo Hyun ក៏បានប្រកាសរំសាយការគាំទ្រតារាប្រុសរូបនេះដូចគ្នា។.png)
គួរឱ្យដឹងដែរថា មិនត្រឹមតែខូចចិត្តប៉ុណ្ណោះទេ Esther Yu ក៏រងការខូចខាតដល់អាជីពផងដែរ នៅពេលដែលរឿងថ្មីរបស់នាងមានចំណងជើងថា « Ski into Love » សហការជាមួយ Lin Yi ចេញហើយប៉ុន្តែមិនសូវទទួលបាននូវការចាប់អារម្មណ៍ប៉ុន្មានពីទស្សនិកជននោះទេព្រោះរឿងអាស្រូវរបស់តារាកូរ៉េបានសាយភាយពេញបណ្តាញសង្គម។ បច្ចុប្បន្ននេះ គ្រប់គ្នាកំពុងតាមដានព័ត៌មានទាក់ទងនឹងរឿងអាស្រូវដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Kim Soo Hyun ដូច្នេះហើយអាចនិយាយបានថា សន្ទស្សន៍ប្រជាប្រិយភាព និងចំនួនអ្នកទស្សនារឿងថ្មីរបស់ Esther Yu គឺមានកម្រិតទាបណាស់៕










