Home ព័ត៌មានអន្តរជាតិ ស្ងាត់ៗ! Elon Musk គ្រោងសាងសង់បណ្តាញផ្លូវរូងក្រោមដីចម្ងាយ ១៧ គីឡូម៉ែត្រនៅទីក្រុងឌូបៃ

ស្ងាត់ៗ! Elon Musk គ្រោងសាងសង់បណ្តាញផ្លូវរូងក្រោមដីចម្ងាយ ១៧ គីឡូម៉ែត្រនៅទីក្រុងឌូបៃ

45
0

យោងតាមប្រភពព័ត៌មាន Newsweek កាលពីពេលថ្មីៗនេះបានឱ្យដឹងថា មហាសេដ្ឋី Elon Musk គ្រោងសាងសង់បណ្តាញផ្លូវរូងក្រោមដីចម្ងាយ ១៧ គីឡូម៉ែត្រនៅទីក្រុងឌូបៃ ដើម្បីកែទម្រង់ការដឹកជញ្ជូនក្នុងទីក្រុង។ គម្រោងនេះត្រូវបានលើកឡើងនៅឯកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកឆ្នាំ ២០២៥ ដែលធ្វើឡើងនៅប្រទេសអារ៉ាប់រួម (UAE)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNgDhcnOUCh9p4UdkFLpbaPwbKegyJxEOPxO6R-kjldNSPikxtdwWuDVXtSGuPuf8QN5B1P057sILBwCIy6ABoCWHQzNjxAs0MIrdn9SMTVPzoeXjtp5FDfMnNw7qWQANxEcQ2bnPGAwwTqfqUaa-OEjE5bMatjN-x8axuP8Ulo8AbkxnKghElIdZ08C6Q/s640/photo_2025-03-14_14-27-48.jpg
បច្ចុប្បន្នទីក្រុងឌូបៃកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក៏កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនទាក់ទងនឹងលំហអាកាស និងនិរន្តរភាពបរិស្ថានផងដែរ។ ដូច្នេះនៅពេលដែលទីក្រុងពង្រីកតម្រូវការសម្រាប់ដំណោះស្រាយដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពកើនឡើង ផ្លូវរូងក្រោមដីដែលជាគម្រោងរបស់លោក Musk ក៏ជាដំណោះស្រាយដ៏ល្អមួយគួរឱ្យកត់សម្គាល់ផងដែរ ដោយសារគម្រោងនេះគឺអាចកាត់បន្ថយការកកស្ទះពីលើដី ហើយវាក៏កាត់បន្ថយផលប៉ះពាល់បរិស្ថាននៃហេដ្ឋារចនាសម្ព័ន្ធផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGjjMp6Bkpf2Isw7TRpafpKPMqSUyn-tEh_jny7i2_olbARzynAQk39ON6HB6iQvtkAouddmBFgMLcXUN7RBWRPcOcLgOVST7dXqmY1mSJthXXAT5HHey8BFAm5LEO5enpTaxJLcTcpp5JuLhKnd80eWCdSvPTeLlFIQDloCDxQEp_C9zqBC-N378JkGIT/s1024/photo_2025-03-14_14-27-49%20(2).jpg

ហេតុនេះវាជាគម្រោងមួយដែលប្រទេសអារ៉ាប់រួមគួរពិចារណា។ នៅក្នុងកិច្ចប្រជុំនោះលោក Musk បាននិយាយថា “នៅពេលអ្នកសាកល្បងវា មនុស្សនឹងនិយាយថា អូ! វាពិតជាអស្ចារ្យណាស់។ បន្ទាប់មកនៅថ្ងៃទី ១៧ ខែកុម្ភៈ លោក Elon Musk បានប្រកាសថា ក្រុមហ៊ុន Boring របស់ខ្លួន នឹងសាងសង់ប្រព័ន្ធផ្លូវរូងក្រោមដីប្រវែង ១៧ គីឡូម៉ែត្រនៅទីក្រុងឌូបៃ ដោយអនុញ្ញាតឱ្យរថយន្តគ្មានអ្នកបើកបរអាចរត់ឆ្លងកាត់ដោយសេរី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaTKyEGrxOOpMLE3jby49uxNdZw8JWoOS9KBD48NQcf3OIxC0FBzV_BZLXq6EYFB_kAdSGzooxjK55UVtDkkrloAjOvFSlm8KaeVcQSzi8IAxEuDCbfg9njwxrn0PQ48BRH026Sb2D5unBj1eBRgWLOQAniw-Ed6yFO_9TI7XjNLar41na9rYQWlGkwUc5/s1280/photo_2025-03-14_14-27-49.jpg
បណ្តាញផ្លូវរូងក្រោមដីថ្មីនេះមានឈ្មោះថា Dubai Loop ត្រូវបានគេរំពឹងថានឹងផ្ទុកអ្នកដំណើររហូតដល់ ២០,០០០ នាក់ក្នុងមួយម៉ោង ដោយភ្ជាប់ស្ថានីយជាង ១០០ ទៅកាន់មជ្ឈមណ្ឌលដឹកជញ្ជូន និងកន្លែងសម្គាល់សំខាន់ៗទៀតរបស់ទីក្រុង។ នេះជួយបង្កើនបទពិសោធន៍ដឹកជញ្ជូនសាធារណៈទាំងមូលសម្រាប់អ្នករស់នៅ និងអ្នកទស្សនា។ អត្ថប្រយោជន៍មួយទៀតនៃបណ្តាញដឹកជញ្ជូនក្រោមដីគឺថាវាជៀសវាងសីតុណ្ហភាពខ្លាំងដែលជាលក្ខណៈធម្មតារបស់ទីក្រុងឌូបៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-Gg_gVMsnvo-KJzZvPFGpoYrTJC4Hu99WLUKS9eY1OLpIkjTRzBAgImTqxFa_FrNDTVzdjC0jbjIFeRWnbaoXo-VZ6AXA1MBMp4zAS15WDi2qU1rnK6FwgKEanwoaHyM-htqCjTLPxEdkL2VlE3Z_RisHGGTX8P-WFlRgfQ4g1_4am_nOn4mlARm2jJv/s600/photo_2025-03-14_14-27-50.jpg

ហេតុនេះសរុបមកវិញ ការសាងសង់បណ្តាញផ្លូវរូងក្រោមដីចម្ងាយ ១៧ គីឡូម៉ែត្រនៅទីក្រុងឌូបៃ គឺមានគោលបំណងជួយពួកគេឱ្យជៀសផុតពីអាកាសធាតុដ៏អាក្រក់។ នេះបើយោងតាមលោក Musk បានចង្អុលបង្ហាញថា បរិយាកាសក្រោមដីនឹងកាន់តែត្រជាក់ សូម្បីតែសីតុណ្ហភាពសកលលោកកើនឡើង ដែលធ្វើឱ្យមានបទពិសោធន៍ធ្វើដំណើរប្រកបដោយផាសុកភាពជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghBdo64QYimiSpZ7GjHShyphenhyphenDxnk1_pgg5CxHf9USSgyZWqT4qVLb0lYWCTh2B851d5p-dNpaOwCcRELTFyrQfAp-Um76vivoDxIrab__GLcJH2FYvhT0E__8DoID7aX73WcMnqMoX7EWGkKuMTvN4fRue-QunYrOnaBfoj8-0jvRzAriHfFmgEAzvl86TAW/s1280/photo_2025-03-14_14-27-51.jpg

Musk បានកត់សម្គាល់ថាផ្លូវរូងក្រោមដីក៏ផ្តល់នូវគុណសម្បត្តិមួយចំនួននៅក្នុងស្ថានភាពអាកាសធាតុអាក្រក់ ក៏ដូចជាធានាការជម្លៀសដោយសុវត្ថិភាពក្នុងករណីមានអាសន្នផងដែរ។ លោកបានពន្យល់ថា “ប្រសិនបើមានអាកាសធាតុអាក្រក់ ដូចជាព្យុះព្រិល ឬព្យុះខ្សាច់ គ្មាននរណាម្នាក់អាចហោះហើរបានឡើយ ប៉ុន្តែការដឹកជញ្ជូនក្រោមដីគឺមិនមានបញ្ហាទាំងនេះនោះទេ”។ ទោះជាយ៉ាងណា ការកសាងបណ្តាញផ្លូវរូងក្រោមដី គឺស្មុគស្មាញបន្តិចត្រូវបានគេរំពឹងថានឹងចំណាយពេលច្រើនឆ្នាំ៕