Home ព័ត៌មានអន្តរជាតិ ប្លែកភ្នែក! ទីក្រុងមួយនេះ លាក់ខ្លួនកណ្ដាលវាលខ្សាច់មានសម្រស់ស្អាតប្រៀបដូចជារូបភាពកាត់ត

ប្លែកភ្នែក! ទីក្រុងមួយនេះ លាក់ខ្លួនកណ្ដាលវាលខ្សាច់មានសម្រស់ស្អាតប្រៀបដូចជារូបភាពកាត់ត

106
0

ទីក្រុងតូចមួយបានបំផុសខ្លួនឡើងជាមួយទេសភាពស្រស់ស្អាតប្លែកភ្នែកកណ្ដាលវាលខ្សាច់ធំល្វឹងល្វើយ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សទូទាំងពិភពលោកអោយចង់មកទស្សនាដោយផ្ទាល់ ព្រមទាំងផ្ដល់ជាចម្ងល់ជាច្រើនផងដែរថាវាមានពិត ឬជាការកាត់ត ព្រោះវាចម្លែកណាស់ដែលទីក្រុងមួយបែរជាកសាងឡើងនៅកណ្ដាលវាលខ្សាច់ដូចនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjnItEd9i75w6qauY7VdYNIMCZEKUHBLpFWOs_EcBP6uoZvh-RDHOcujX6bcTz5zJkMRCkbOGLis0TNv5QPrQBi5guflK84TNik4hJj_XDY7naEbWN4ERMuNMVXj2svGomR9rBTRzPsjjv3n9AsvLkZ0EkjwNYjy0-zfXKFm5ePJ5OAqnD8dT4Mg2_lgIX/s1920/image_2025-03-15_10-56-10.png

ជាការពិតណាស់! ទីក្រុងនេះមានឈ្មោះថា ហ៊ូអាកាឈីណា (Huacachina) មានទីតាំងស្ថិតនៅក្បែរទីក្រុង “អ៊ីកា” ក្នុងប្រទេសប៉េរូ។ វាជាភូមិតូចមួយដែលមានប្រជាជនរស់នៅត្រឹម ១០០នាក់ប៉ុណ្ណោះ ប៉ុន្តែទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។ សំណួរសួរថា តើអ្នកណាជាអ្នកកសាងវាឡើងមក ហើយចាប់តាំងពីពេលណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMMSEiXUIGMVwUmbuEsM-90UCsd3YqVbqH1dIzrpU3hnu0f41KBi_NQqrjjEk1Ngnc_KBMEWi0H6Sn0G9puO2STpnPQGhMr87fXXMe8mHVXhDi_VNXQKxw_wzTvwoY26LhYkKXZ_R2W_yjHxJKYJFd5dfoIOg5hAl_bE6c9DFTh79g6Tgdik9OQnWFmHqN/s1920/image_2025-03-15_10-56-11.png

សម្រាប់ទេសភាពរបស់វាដែលមានដូចជាបឹង និងដើមឈើដុះព័ទ្ធជុំវិញនោះ គឺមិនមាននរណាបង្កើតវាឡើងមកនោះទេ ពោលគឺបឹង និងរុក្ខជាតិភាគច្រើននៅទីនោះកើតឡើងដោយធម្មជាតិតាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែក្រោយមកខ្ទង់ឆ្នាំ១៩០០ ក៏មានមនុស្សរកឃើញទីតាំងនេះ ហើយពួកគេក៏បានតាំងទីរស់នៅជាបន្តបន្ទាប់។ ក្រោយៗមកទៀត ដោយយល់ឃើញថាទីនេះមានបរិយាកាសអំណោយផលពីធម្មជាតិល្អ វាបានក្លាយជាកន្លែងរបស់ក្រុមអ្នកមានអំណាចនៅប្រទេសប៉េរូសម្រាប់លម្ហែរកាយ ហើយគេជឿថាទឹកដីនេះមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEBoLs7edwmU-WQd8yCFaz0XfIZCDA_8jd2dHZ8a3Mry50sFpCwwLwJ14R_VBlTCGAXN4AETqKiUzjmtE9JQLn1h1FIF-ytqb_S7QXXtYQEB_3KbaOfTsjzk6LjonygvI1btNHr2ciNq0o_NaJDJVX1tvSwWV7txJjlN8lENOAM2sM_bLKwOuazG6ClArG/s1200/image_2025-03-15_10-56-12.png

ដោយការអភិវឌ្ឍន៍ចេះតែបន្ត បច្ចុប្បន្នគេបានកសាងអូតែ រីសត និងភោជនីយដ្ឋានជាហូរហែ ហើយវាបានក្លាយជាកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។ សកម្មភាពកម្សាន្តជាច្រើននៅទីនេះមានដូចជា៖ ជិះឡាន រឺជិះស្គីលើជម្រាលខ្សាច់, ជិះទូកមើលទេសភាព, ទស្សនាថ្ងៃលិច, ញ៉ាំអាហារ និងភេសជ្ជៈប្រចាំតំបន់ រួមទាំងសកម្មភាពផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgylSssRpW1WbRIlIyelehEkbxRmHhiKxLFStXKhEA-lpTBqGWU_vtTcB72liRbGJQB7g_0Hz0T-DkaJjBr8r6Nw76iYHwv3EgvR_sJuAV8EBubp4nt1MO6wlXqCjODtE_fIZbexdokSPi_GLihZr0bpyFS7IMCnEu-_E5xWfJ3JkddgoVFyJG5glZ7LjUG/s1440/image_2025-03-15_10-56-13.png

យ៉ាងណាមិញ ថ្វីត្បិតមានភ្ញៀវទេសចរទៅកម្សាន្តរាប់ពាន់នាក់ក្នុងមួយឆ្នាំៗក្ដី ប៉ុន្តែថ្មីៗនេះរដ្ឋាភិបាលកំពុងព្រួយបារម្ភពីស្ថានភាពរបស់ទឹកបឹង ខណៈអាកាសធាតុមានការប្រែប្រួលហើយទឹកបឹងចាប់ផ្ដើមរីងស្រក ដូច្នេះវិធីតែមួយគត់ដើម្បីរក្សាបឹងនេះអោយនៅមានជីវិត គឺគេត្រូវបូមទឹកពីទីក្រុង អ៊ីកា មកបញ្ចូលទៅក្នុងបឹងនេះជាប់ជានិច្ច៕