«កោះសាមសិប» ជាសមាគមន៍ទេសចរណ៍ស្ថិតក្នុងខេត្តក្រចេះ មានចម្ងាយ៩៥ គីឡូម៉ែត្រពីទីរួមខេត្ត និងមានព្រំប្រទល់ជាប់ជាមួយខេត្តស្ទឹងត្រែង។សហគមន៍នេះ សំបូរទៅដោយព្រៃឈើជាច្រើនប្រភេទ ដែលជាជម្រកសត្វព្រៃដ៍សំខាន់ សម្បូរទៅដោយសត្វស្លាបរាប់រយប្រភេទ និងត្រីដ៏សម្បូរបែប រួមជាមួយឆ្នេរខ្សាច់សក្បុសមិនចាញ់ឆ្នេរសមុទ្រ។

ដើម្បីធ្វើដំណើរមកដល់កោះសាមសិប ភ្ញៀវទេសចរជាតិ-អន្តរជាតិ ត្រូវជិះរយៈពេលជាង ១ម៉ោងតាមដងទន្លេមេគង្គ។ បច្ចុប្បន្នមធ្យោបាយសម្រាប់ធ្វើដំណើរមកកាន់ទីនេះលែងពិបាករកទៀតហើយ ដោយខាងសហគមន៍មានរៀបចំជាទូកសម្រាប់ជួលជិះទៅមកយ៉ាងងាយស្រួល។.png)
សកម្មភាពជាច្រើនសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តមានដូចជា ទស្សនាព្រៃលិចទឹក ហែលទឹលេងកម្សាន្ត, ជិះទូកកាយ៉ាក់, បោះតង់អាំងសាច់ជជែកគ្នាលេងនៅពេលរាត្រីលើឆ្នេរខ្សាច់សក្បុសតាមដងទន្លេ ស្វែងយល់ពីវប្បធម៌ជនជាតិដើមភាគតិច, នេសាទត្រីលក្ខណៈប្រពៃណីប្រចាំថ្ងៃជាមួយសហគមន៍ ព្រមទាំងអាចទស្សនាសត្វស្លាប ២១៦ប្រភេទ ជាពិសេសសត្វស្លាបកម្រជិតផុតពូជ។

សូមជម្រាបថា ភ្ញៀវទេសចរដែលមានបំណងមកលេងទីនេះ គួរមកនារដូវទឹកស្រក (ចន្លោះខែវិច្ឆិកា ដល់ខែមេសា) ព្រោះជាពេលឆ្នេរខ្សាច់ដ៏ស្រស់ស្អាតបានរំលេចខ្លួនឡើង ជាមួយនឹងទឹកទន្លេដែលថ្លាខៀវផងដែរ។

សម្រាប់ការមកកម្សាន្តនៅទីនេះ គឺស្មើនឹងការចូលរួមលើកស្ទួយវិស័យទេសចរ ព្រមទាំងអាចជួយដល់សេដ្ឋកិច្ចប្រជាសហគមន៍តាមរយៈការជួលទូក ជួលតង់ និងម្ហូបអាហារជាដើម៕










