Home ព័ត៌មានអន្តរជាតិ អត់ស្គាល់កាលៈទេសៈ! ចិនបណ្តេញភ្ញៀវទេសចរជប៉ុន២នាក់ ក្រោយថតរូបពុំសមរម្យនៅមហាកំផែង

អត់ស្គាល់កាលៈទេសៈ! ចិនបណ្តេញភ្ញៀវទេសចរជប៉ុន២នាក់ ក្រោយថតរូបពុំសមរម្យនៅមហាកំផែង

171
0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានជប៉ុនរាយការណ៍ថា ភ្ញៀវទេសចរជប៉ុន២នាក់ មានអាយុប្រមាណ២០ឆ្នាំ ត្រូវបានអាជ្ញាធរចិនឃុំខ្លួនរយៈពេល២សប្តាហ៍ មុនពេលបណ្តេញចេញពីប្រទេសចិន ដោយសារពួកគេថតរូបពុំសមរម្យបង្ហាញគូ.ទ នៅមហាកំផែងរបស់ចិន ។ ប៉ុន្តែភ្ញៀវទេសចរជប៉ុននិយាយថា ពួកគេធ្វើបែបនេះ គ្រាន់តែជាការលេងសើចប៉ុណ្ណោះ ហើយពុំដឹងថា ការថតរូបបង្ហាញរាងកាយនៅទីសាធារណៈ ខុសច្បាប់នៅចិន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ8Kx4uraKchvLxq_nTxZ7waCmIG_Xkv8J_w8pWxI-ljTobhDdmy6S-MUSodlQruRPF85O2HIC7p9Ft_XF71eJianJFucSP3BNksRoNngRnZRYGDEyvq5PekcVBJpv6O27xS4XLI5Ra59P-0mXG8WKtKukQDWizsqrO0hQgR11in7CRVuBD0wbp6e5wU4g/s980/image_2025-03-15_11-31-34%20(2).png

សារព័ត៌មាន NTV រាយការណ៍ថា ភ្ញៀវទេសចរជប៉ុន២នាក់ គឺប្រុសម្នាក់ និងនារីម្នាក់ បានទៅលេងនៅមហាកំផែងចិន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្ថិតនៅក្បែរទីក្រុងប៉េកាំង ។ ពេលនោះ ភ្ញៀវទេសចរប្រុសបានស្រាតខោរបស់ខ្លួនបង្ហាញគូទ ហើយឱ្យនារីមកជាមួយគ្នាជួយថតរូប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUo3w3Mb1-B6xl12EiEx3tY_EfFIgTDY-IU1rcTiHhAXOrnCUSdSLe0hYGEahfUcRsUQNpKqRYvn2aTfBdlpuN9r-v-E0cDKbGepOSD1p5Pn0M-OjkkDL5w4FWR-I8rdddZlhJZFz79pZghsTUu_gcQCqSAehZVv9rZWFXynsTh04-iUe-y-sat9st7ax2/s1280/image_2025-03-15_11-31-34.png

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្រសួងការបរទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍ថា ៖ «បើតាមស្ថានទូតជប៉ុននៅប្រទេសចិន គឺកាលពីថ្ងៃទី៣ ខែមករា កន្លងមក ភ្ញៀវទេសចរជប៉ុន២នាក់ ត្រូវបានអាជ្ញាធរចិនចាប់ខ្លួននៅមហាកំផែង ។ ក្រោយមក អាជ្ញាធរចិនក៏បានដោះលែងពួកគេវិញ ហើយពួកគេបានធ្វើដំណើរត្រឡប់មកជប៉ុននៅខែមករា» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqZD4OMEnRXESlZcttHNSR7Z5WoOQ7Lrd8hgR3da36ovNQrViMgBai3rA1cLtCic8Gc_em9IrXhrlFAbAj05KXNuz72enU9EdD3zNYNaBC_4diR-cRVeuPizCpnhhyLf2n-Y9JxTgxtbzVYJ4KAsiObhdA1kXLTnIPRdV3TsY8SgjLJufubTDw0dQ-z6sH/s860/image_2025-03-15_11-31-35%20(2).png
ចំណែកមន្ត្រីស្ថានទូតជប៉ុននៅទីក្រុងប៉េកាំង បដិសេធនិយាយបញ្ហានេះជាមួយប្រព័ន្ធផ្សព្វផ្សាយ ។ សារព័ត៌មានចិនរាយការណ៍ថា ភ្ញៀវទេសចរជប៉ុនទាំង២នាក់ ត្រូវបានភ្នាក់ងារសន្តិសុខនៅមហាកំផែងចិនចាប់ខ្លួនមកឃុំឃាំង រយៈពេល២សប្តាហ៍ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdb7xxTZxIcfsF60GjSzHqUslE0HijVCGpi4Ob9yGXmiSIxIW-VqrjuSH6MtXFL1Ah74QbuXOf6fkrjzkQAFYaa8x0x7m3zRaJPP_tl9DsG7kjbPY2ZeRxXwEBSHvYIfgpUwXvpNGcCpR-kPO9C340hKr48wkMw9JlU_k1zUsxrB3AYU9AVQLrncGVW_Bb/s1200/image_2025-03-15_11-31-35.png

ទង្វើរបស់ភ្ញៀវទេសចរជប៉ុនធ្វើឱ្យពលរដ្ឋចិនពុំពេញចិត្តយ៉ាងខ្លាំង ពលរដ្ឋចិនភាគច្រើនលើកឡើងពីកងទ័ពជប៉ុនឈ្លានពាន និងគ្រប់គ្រងចិន ចាប់ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ។ ព័ត៌មានចិនចាប់ខ្លួនភ្ញៀវទេសចរជប៉ុន ដោយសារប្រព្រឹត្តទង្វើពុំសមរម្យនៅមហាកំផែង គឺមានចំនួនចូលទស្សនារហូតដល់ជាង៦០លានលើក នៅលើ Weibo កាលពីថ្ងៃទី១៤ ខែមីនា ហើយមនុស្សជាច្រើនបានរិះគន់ភ្ញៀវទេសចរជប៉ុនទាំង២នាក់ ខណៈអ្នកខ្លះទៀតស្ពប់ខ្ពើមអ្នកទាំង២ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKyw944rEvAoxZqUCeltptO_0pkmuCZVxqFNIBH4Oij9AzsfUrFAeRSedDVBdW-kLyvhJiqRgqtMHZdgUU9sWFeqZrgCdjqu4Y0hSop5VSkaUsNWSUpnzlPmtVGtfeB00hAxHw67nUdPK8ZSOnlLPIPPhkPGE0PHKHx1EBEFpZcc4XE4ipBk7QAMLpxB1r/s1280/image_2025-03-15_11-31-36.png
លោក Chen Yitian ជាតារាសម្តែងចិន ដែលមានមនុស្សតាមដានក្នុង Weibo ជាង៧លាននាក់ បានរិះគន់ភ្ញៀវទេសចរជប៉ុនថា ៖ «ប្រព្រឹត្តទង្វើគួរឱ្យខ្មាស់អៀននៅមហាកំផែងរបស់ខ្ញុំ» ។ ពលរដ្ឋចិនខ្លះទៀតបានអំពាវនាវឱ្យរដ្ឋាភិបាលចិនហាមឃាត់ជនជាតិជប៉ុនទាំងអស់ចូលប្រទេសចិន ៕