Home ព័ត៌មានអន្តរជាតិ មានចឹងទៀត! គ្រប់កន្លែងតែងតែស្វាគមន៍ភ្ញៀវទេសចរមកលេងមានតែ ៣កន្លែងនេះទេដែល ជាប់ឈ្មោះថាជាតំបន់ដែលស្អប់ភ្ញៀវទេសចរបំផុត

មានចឹងទៀត! គ្រប់កន្លែងតែងតែស្វាគមន៍ភ្ញៀវទេសចរមកលេងមានតែ ៣កន្លែងនេះទេដែល ជាប់ឈ្មោះថាជាតំបន់ដែលស្អប់ភ្ញៀវទេសចរបំផុត

140
0

វិស័យទេសចរណ៍ពិតជាសំខាន់សម្រាប់ប្រទេសជាតិ ក្នុងការជម្រុញសេដ្ឋកិច្ច និងលើកមុខមាត់ប្រទេស ដូច្នេះហើយទើបបានជាប្រជាជនតាមប្រទេសនីមួយៗតែងតែស្វាគមន៍ និងទទួលភ្ញៀវទេសចរដែលទៅលេងប្រទេសគេយ៉ាងកក់ក្ដៅជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSUKq6t4H8obLDbAHLL0DIQ_OnXSclflfgo2ai10cMyZvqLkCBDsNvq1xy1hWOO-GhzeKUICH6jPJ7Jh1pEQXuFAOvFRzpovRp9-k_knOQG4m4ts7XBJWHJM-qaJ1DSYNVcc7cvAt-RLvKJCiMw4DH_gE_SMe5IGe8q30GwL3s-SS-mCwdB8w6PSH9LbS3/s1280/image_2025-03-15_08-43-46.png

ស្របពេលជាមួយគ្នានេះដែរ ប្រទេសអេស្ប៉ាញ មានប្រជាជនជាច្រើនបែរជាមិនពេញចិត្តក្នុងការមានអ្នកទៅកម្សាន្តនៅប្រទេសរបស់ពួកគេទៅវិញ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0IM61d90LpiRRlsch-SMBt_i0EMiK-S7eHopvRGDcJKA6enLdWYpNKI7iKuEnHno269VBLpOtfhr2v7nhKn9de5_KTt4zuwaZ9d7dTKhLjbXkE9cccUDNWzjiHi1AH7SJCPmAWTuuznBuwffv_UT7MgfhXZyd5Fd5y5ACHIDg3RZdBr4oAPsWFm69Z__w/s2560/image_2025-03-15_08-44-19.png
មិនត្រឹមតែមិនពេញចិត្តប៉ុណ្ណោះទេ តែពួកគេថែមទាំងបាននាំគ្នាធ្វើការតវ៉ាដើម្បីបណ្ដេញភ្ញៀវទេសចរផងដែរ ហើយ៣តំបន់ដែលផ្ទុះការតវ៉ាខ្លាំងនោះរួមមាន៖

១. កោះ Canary៖ ក្នុងខែមេសា ឆ្នាំ២០២៤ ការតវ៉ាដ៏ធំសម្បើមរបស់ប្រជាជនចន្លោះពី ២០,០០០ ទៅ៥០,០០០នាក់ ដើម្បីធ្វើបាតុកម្មដើម្បីអោយមានការដោះស្រាយពីផលអវិជ្ជមាននៃកំណើនភ្ញៀវទេសចរលើសកម្រិត។ ពួកគេយល់ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរបានធ្វើឲ្យប៉ះពាល់ដល់សេវាសាធារណៈ ទំនិញឡើងថ្លៃ ផ្ដល់ការរំខានដល់បរិស្ថាន និងហេតុផលផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj3LtLjn42fIE6jjeUCI3B9l5j1P5x4DCaPsuR407stcryTPKmxLjy_ttFMiXPNg8ByMNqb2Dbg9aXgn2OcztaS-y-DFCBBv6ON1mPGCLTAIlCpZoLUGAeqlGcDofqKaDDs_tQ3xbtccvlKWpixyDKS-TmoLp1BjBXDeJoz8m0st2faQUY-X7bwFc6KkhO/s976/image_2025-03-15_08-43-47%20(2).png

២. កោះ Balearic ៖ កាលពីខែឧសភា ឆ្នាំ២០២៤ ប្រជាជនប្រហែល ១០,០០០នាក់ ធ្វើការតវ៉ាលើហេតុផលស្រដៀងគ្នានេះ។ សកម្មជនតវ៉ា បានទាមទារអោយរដ្ឋាភិបាលតម្លើងតម្លៃទំនិញសម្រាប់ជនបរទេស បញ្ឃប់ការអភិវឌ្ឍន៍កន្លែងទេសចរណ៍ថ្មីៗ និងហាមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ទៅកាន់ប្រទេសផ្សេងដោយគ្មានការអនុញ្ញាតពីប្រជាជនតំបន់នោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCuU6T-hRirBZA6XDXnSaHrnZ2A99JmV1u8uhls0GLtNO40ufuGw7r3wTLEaw8FtkPHV9AUIR-QIsGkSS0aEqOZJdA0Vrl87GQeugCEkn84aq8GdyUQmKJMwVaVIqE5iezpA8B45ddMnWUeszFRRwNBlxKdsGEmj0Vhy0_pQ3tBk9lX3cl6b7d-fj2kG0L/s4911/image_2025-03-15_08-43-47.png

៣. ទីក្រុងBarcelona៖ នៅខែកក្កដា ឆ្នាំ២០២៤ ប្រជាជនប្រមាណ ៣,០០០នាក់បាននាំគ្នាធ្វើការតវ៉ានៅក្នុងទីក្រុង Barcelona។ ប្រជាជនទាំងនោះបាននាំគ្នាសរសេអក្សរដាក់លើជញ្ជាំងតាមផ្លូវសាធារណៈជាច្រើនកន្លែងដែលមានន័យដូចជា “ទៅផ្ទះរបស់អ្នកវិញទៅ!” រឺ “ភ្ញៀវទេសចរបានធ្វើអោយរញ៉េរញ៉ៃទីក្រុងរបស់យើង”។ លើសពីការតវ៉ាលើរដ្ឋាភិបាល ប្រជាជនទាំងនោះបានយកកាំ.ភ្លើងទឹកទៅបា.ញ់ភ្ញៀវទេសចរដែលកំពុងអង្គុយនៅក្នុងហាង រឺផ្លូវសាធារណៈអោយពួកគេរត់ចែកជើងគ្នាអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtUxMQcpWhi9P5OplvYQYPKynQwgK_cNv-F_1W05-KN4D__PRQ8ppvtFNzqe6WKk3CTV3avPBGOMue6PUSJLzCZ42AgBBY0b8hqkbycfdZNxZSxl2jvHoGt33a_9GhIzIfKNVjHhG0G8ZhrqTfniPnFI5GpAxCbYLBSrY8NCv1YvRqGYemiKdzGrwnx257/s1200/image_2025-03-15_08-43-55.png

ទាក់ទងការតវ៉ារបស់តំបន់ទាំង៣ខាងលើ រដ្ឋាភិបាលប្រទេសអេស្ប៉ាញបានយល់ព្រមក្នុងការកំណត់ចំនួនភ្ញៀវទេសចរដែលអាចមកកម្សាន្តក្នុងប្រទេសរបស់ខ្លួនក្នុងរយៈពេលណាមួយដើម្បីកាត់បន្ថយការកកកុញនៃមនុស្សច្រើនពេក។ លើសពីនេះគេបានកាត់បន្ថយពន្ធពីប្រជាជនរបស់ខ្លួន រួចតម្លើងពន្ធសម្រាប់ភ្ញៀវទេសចរវិញ។ ហើយបច្ចុប្បន្នប្រទេសនេះមានស្ថានភាពធម្មតាវិញហើយ និងបើកទទួលភ្ញៀវទេសចរអោយចូលកម្សាន្តបានគ្រប់តំបន់ដោយមិនមានការតវ៉ាអ្វីទៀតឡើយ។