ជាក្មេងស្រីដែលស្រលាញ់ផ្នែកបច្ចេកវិទ្យា អាយុ១៥ឆ្នាំចូលរួមបង្កើតកម្មវិធីក្នុងទូរស័ព្ទ និងត្រឹមវ័យ១៩ឆ្នាំអាចបង្រៀនពីការសរសេកូដបាន។ ពេលនេះយុវតីកៅ ម៉េងហ័ង បានចូលរួមធ្វើជាវាលគ្មិនក្នុងកិច្ចពិភាក្សា “អំណាចសម្រាប់នារី” ( Power For Girls ) នៃអង្គការសហប្រជាជាតិ (UNISEF) ប្រចាំទីក្រុងញូយ៉ក សហរដ្ឋអាមេរិក តំណាងអោយយុវតីនៅកម្ពុជាក្នុងគោលបំណងលើកកម្ពស់ស្រី្ត និង ក្មេងស្រីអោយបានយល់ដឹង និងមានសិទ្ធសិក្សារៀនសូត្រពីផ្នែកបច្ចេកវិទ្យា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQXGae7Km7FKFmRmLsoFrp38SqGkbVE3z7KsiPPQPHs3KH0bk1_DYfGMwdKqFev5osLBQvO8ut31oYXhjClCPWI-Mk0JGNUeQOLkknl0MZYPv20L-yVxahsCb22or1m6PqFP_RW84jtR4JmdHuFjJckyO5fSjJuFaONqDtDIDKv5f2bUG60lNNYbwQrh5U/s1280/image_2025-03-15_09-06-13.png

ជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ដែលមានយុវតីដែលមានសមត្ថភាពខ្លាំងពូកែ បានថ្លែងសារដ៏មានឥទ្ធិពលនៅក្នុងអង្គវេទិការដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ នៅចំពោះមុខសមាជិកចូលរួមសុទ្ធតែជាថ្នាក់ដឹកនាំសង្គមស៊ីវិល និងបុគ្គលល្បីៗមកពីបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibcsv2D0mfsOnaLaw90uNVLlz13iM44lGpUp7kaunLh0cw-5gKuvvSbJJZ2R0PAFt20XyznBDdB9oTVoiIb5cD1wVDDvKpSUAhFbQzBM4nbY38qfqPjuVdvBfI46Op7taPrtvjJLFQOfnEzo40ua3zGV9e5KIMBgPKjDVx8-t9I1kyHS_4jmc1et_F-SlL/s1280/photo_2025-03-14_10-05-10.jpg
ថ្លែងក្នុងវេទិការនៃអង្គការសហប្រជាជាតិយុវតីម៉េងហ័ង បានលើកឡើងថា “ខ្ញុំគ្រាន់តែជាក្មេងស្រីម្នាក់ដែលមានក្ដីសុបិន្តធំ ចង់ដឹងនិងស្រលាញ់ផ្នែកបច្ចេកវិទ្យា ប៉ុន្តែជាអកុសលខ្ញុំរស់នៅក្នុងបរិយាកាសមួយដែលមនុស្សជាច្រើនយល់ថា ក្មេងស្រីមិនគួររៀនខ្ពស់ពេក និងមិនជឿថាក្មេងស្រីអាចទៅណាឆ្ងាយបាននោះទេ”។ ក្នុងន័យនេះម៉េងហ័ង ចង់សំដៅដល់ការមិនព្រមបោះបង់ក្ដីស្រមៃក្នុងការស្រលាញ់បច្ចេកវិទ្យារបស់ខ្លួន ចង់អោយមនុស្សផ្លាស់ប្ដូរការគិត និងចង់អោយក្មេងស្រីដទៃទៀតមានឳកាសក្នុងការសិក្សាពីអ្វីដែលពួកគេស្រលាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr3XppOIAFj4CjsTWZh84FfUm7KEYDccZOoGGrpO_kdtEyouVOn7-kOPJmx3lBVYjwWNx3zJ16l42DIfXnzBrUAbI0pqqHrklo0Uw7VjFPOyZaQAwAOxw-DaFlbXTgkM-PdPg93wn9uLn4K6caPP2k2P22HCd8YXURsvZ0iImoo3QFwchUIDBUeAdYu0xp/s512/image_2025-03-15_09-05-45.png

យុវតីដ៏មានសមត្ថភាពខាងលើបានបន្តថា នាងបានបង្កើតនូវកម្មវិធីទូរស័ព្ទដៃមួយឡើងមក ដើម្បីជួយដោះស្រាយបញ្ហាសហគមន៍តាំងពីអាយុ១៥ឆ្នាំមកម្ល៉េះ។ ចាប់តាំងពីពេលនោះមកនាងចាប់អារម្មណ៍លើផ្នែកបច្ចេកវិទ្យាជាខ្លាំង។ ក្នុងនាមជាក្រុមផ្ដល់ប្រឹក្សានារីទូទាំងពីភពលោកតំណាងនារីនៅកម្ពុជា នាងមានគំនិតក្នុងការជួយដល់ក្មេងស្រីនៅក្នុងសហគមន៍ ជាពិសេសគឺក្មេងស្រីៗដែលរស់នៅជនបទ អោយពួកគេមានឳកាសក្នុងការបានយល់ដឹងអំពីបច្ចេកវិទ្យាកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3NWIahDS1HbIe3hrHszVKWFQfqi0DX-utoiNjTjfGfLi6LlZuocJMBQ0U00_R4C_ODhZttZHuM9jj3vrrEDE3yJOlLWrJ7CdtB3Hb7TSDzmpdgyrMJs_vSmnfBtOtuPR6T7Np7zumLRGwetj4mtR4ij8F4icw2eiuvG__6iNQIpwH_Hh2iHPfc_NaCKPJ/s1000/image_2025-03-15_09-05-45%20(2).png

នៅក្នុងឳកាសដដែលនេះ ម៉េងហ័ង បានអំពាវនាវដល់ភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល រួមទាំងវិស័យឯកជនអោយធ្វើយ៉ាងណាជួយជម្រុញអោយការផ្ដល់អំណាច និងការគាំទ្រដល់ស្រ្តីអោយទទួលបានជោគជ័យលើវិស័យបច្ចេកវិទ្យានេះនៅពេលអនាគត៕