ឆ្នេរខ្សាច់ដ៏វែងជាងគេនៅកម្ពុជា គ្រោងរំលេចខ្លួនឡើង នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង  នេះបើយោងតាមការបង្ហោះរបស់ អ្នកឧកញ៉ា សួរ វីរៈ ស្ថាបនិកក្រុមហ៊ុនវីរៈ ប៊ុនថាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_n5O5VYTzRaf2oQnc1IYU8fYvtJDp5CjTh1yXlnisf4cC0N1DN0V-3fa-Bzg51WCMv1h2unJAHjqXpbdaRsFk6yOi25L_Kqrkm2lTl81x9t3uw7Up2PfrGBsB4oudHBHFi4c8aBvqrHe0G-sQ_Dd-LbpUAQjURhuI5_n-ETexm-5Zz2PZMyFA17Jd21k_/s2048/image_2025-03-15_08-29-20.png
ស្ថាបនិកក្រុមហ៊ុនវីរៈ ប៊ុនថាំ រូបនេះ បានបញ្ជាក់ថា៖”ឆ្នេរខ្សាច់ថ្មីនេះ នឹងបង្ហាញវត្តមាន នៅចុងឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តជាតិ ក្នុងឱកាសបុណ្យសមុទ្រខេត្តកោះកុង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVrRpsSTMVaGmcoGp34jTqdi06dtFT6vf04DF6ewW2Fqn-kblHliCN6IJaSIPssLUUg4QSLIlJ3akDTCq76MOMPafpC47j-_-MaC4jmY8_IgMs4jqrPg3zVI1vm-0p0-jO5JYd8QGA7Qy_cggm4TWC13DgzbkLT5gE7BZU78zX6CyjMBYIt8JKYSlKOkFZ/s2048/image_2025-03-15_08-29-24.png

បន្ថែមពីនេះ ឆ្នេរសមុទ្រថ្មី ក៏នឹងមានឆ្នេរសាធារណ: រីស៊ត ភោជនីយដ្ឋាន ផលិតផលក្នុងតំបន់ និងមជ្ឍមណ្ឌលឆ្នេរកំសាន្តផ្សេងៗជាច្រើនទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX0Foi-PR11RjcxSs8mEfzAi4STOk9OAmCUGIswB1JCkMzhKajQ_CbE6AHyZ3u5pmLDsEvXHoDOIiqWRn4C479JGqTrlRnM7u-bhXCgkD1KIyqCBJ95lkAih1NESqmqTjeXMcj8TSkPS_A_EHstTmIHofX68f16gVwFcTgyi8eRuRH1zls0mV3VeW4jp32/s2048/image_2025-03-15_08-29-25.png

ឆ្នេរថ្មីនេះ នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកោះកុងឱ្យកាន់តែរីកចម្រើនមួយកម្រិត ខណៈផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ខេត្តពោធិ៍សាត់-បាត់ដំបង មកផ្លូវជាតិលេខ១០ ខេត្តកោះកុង ក៏ជិតសាងសង់រួច១០០ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgONN4IpULb8tH4SUNBJHvOBB9c7TEVyW7VQmXe-jIPmgnxSG74FU_wBXUurn3lJq5zAmGDcnnegIFH_fm2Ecppw8OKzk496EstCwYkTEhtO9qEk5_gxkarq7RJJ_T0kV44-V2M9o_ozsLy8GX2e5qH8VDb8WtgHTr7Y7FvfA9ClCDtgELFRgLOROxGVQK2/s2048/image_2025-03-15_08-29-30.png

គួរបញ្ជាក់ថា ខេត្តកោះកុង ជាខេត្តដែលមានឆ្នេរសមុទ្រវែងជាងគេក្នុងចំណោមខេត្តទាំងបួន ដោយមានឆ្នេរសមុទ្រប្រវែង ២០៦គីឡូម៉ែត្រ ហើយជាខេត្តមានមានឧទ្យានជាតិដ៏ធំជាងគេ គឺឧទ្យានជាតិបទុមសាគរ៕