Home ព័ត៌មានអន្តរជាតិ ភ្លើងឆេះយន្តហោះអាមេរិកធ្វើឱ្យអ្នកដំណើរជាង១០០នាក់ប្រជ្រៀតគ្នាឡើងលើស្លាបយន្តហោះ

ភ្លើងឆេះយន្តហោះអាមេរិកធ្វើឱ្យអ្នកដំណើរជាង១០០នាក់ប្រជ្រៀតគ្នាឡើងលើស្លាបយន្តហោះ

187
0

សហរដ្ឋអាមេរិក ៖ សារព័ត៌មាន BBC រាយការណ៍ថា កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ពេលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines កំពុងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Denver ស្ថិតក្នុងរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក ស្រាប់តែមានភ្លើងឆេះបាតយន្តហោះបណ្តាលឱ្យហុយផ្សែងយ៉ាងច្រើន ។ ហេតុនេះ ធ្វើឱ្យអ្នកដំណើរជាង១០០នាក់ ប្រជ្រៀតគ្នាឡើងលើស្លាបភ្លាមៗដើម្បីសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKo3KI8QPnq6PsMCposBKeLiT2rIrlMi-lXXo-0zlmSZK7ro9okdGQS6h8OalFSYNbXgzp_KU-PZmcEdmSOKDydqQ-2Z__5ublVu4IiREsgNmB527bqKnfkwukW4NgqpdwdW0lCQLC6Zbptdyy_4lNRe7O0yyHVhtMqk12wY8Pu9nNLl9Z-7Y8xzBVALFM/s1920/image_2025-03-14_13-42-49.png
បើតាមរូបភាព គេបានឃើញអ្នកដំណើរជាច្រើននាក់កាន់សម្ភារៈ និងវ៉ាលិសតាមខ្លួនប្រជ្រៀតគ្នាឡើងលើស្លាបយន្តហោះ American Airlines ដើម្បីគេចពីសេចក្តីស្លាប់ ។ បុគ្គលិកអាកាសចរណ៍បានផ្តល់ Slides (ជាឧបករណ៍អណ្តែតលើខ្យល់) មកឱ្យអ្នកដំណើរសម្រាប់ទម្លាក់ខ្លួនចុះមកក្រោមដោយសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUL1H9RVGco71Kvjj9Jmgz7t8bPJMSqVm7bZcK4vpAEpCTSlOXn0sst-AHSNsYtXBh0qiF_a8ieUSEA-ppoXq969drPW8fPSEvf9go6CHjHvqzYjIj-XYXrnfJHFbzdTIfAo4i72ix3aOva54UqEXF5N5mrDGTt2op5Mr1KvwVBvFR5GScT4T8KSC5QZwT/s800/image_2025-03-14_13-42-50%20(2).png

រដ្ឋបាលអាកាសចរណ៍អាមេរិក (FAA) បញ្ជាក់ថា នឹងស៊ើបអង្កេតរកមូលហេតុនៃការឆេះបាតយន្តហោះ ។ យន្តហោះនេះបានចាកចេញពីទីក្រុងនៅក្បែររដ្ឋខូឡូរ៉ាដូ សំដៅទៅអាកាសយានដ្ឋានអន្តរជាតិ Dallas Fort Worth នៅរដ្ឋតិចសាស់ ប៉ុន្តែយន្តហោះក៏បានផ្លាស់ប្តូរគោលដៅទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Denver វិញ ក្រោយពីភ្នាក់ងារបច្ចេកទេសរាយការណ៍ថា ម៉ាស៊ីនយន្តហោះមានបញ្ហា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGTakEXxN8zU1HKGIpCoD9Burua0AMnNDW-0CZrU9sw2vlW7QQlXAzL94TNaCd_AmU2FfY4c-Bx6YXGLcGdlg7puXPB9cZ9HzKNK2wH8Ejog4x_2r-AhqVol5QfF6WrtCThLivbi4I1AiLu2qNweIEEpIOR6G6CzSIbJ-2v97tRVEfIIZm3-9lI3OEdiSZ/s1200/image_2025-03-14_13-42-50.png

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ American Airlines និយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា កាលពីរសៀលថ្ងៃទី១៣ ខែមីនា ភ្លើងបានឆេះយន្តហោះ Boeing 737-800 ដោយសារម៉ាស៊ីនយន្តហោះញ័រខ្លាំង ពេលយន្តហោះចុះចតនៅច្រកទ្វារ C38 ។ សំណាងល្អ ភ្នាក់ងារពន្លត់ភ្លើងអាចគ្រប់គ្រងស្ថានការណ៍បាន និងពុំបណ្តាលឱ្យអ្នកដំណើររងរបួស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDBNlm1lXWfiRTnhx0Q6AR9DnlqmGx2X6XpWpoxiIZIyDN_pY-TAri4q6uuHCsumhOxEZ6kXTYU-fqRaNYRAiRpG61dh9JiT22AxXQesJkW4I-xHFnUu4gVOl83Z6ftWKv7Ztfew__bYFOoB2szrwaRqgXybyAoyZgLvNfnqLNVuJAfB0gl4URXyPfUuiL/s1882/image_2025-03-14_13-42-51.png

យន្តហោះនេះមានអ្នកដំណើរចំនួន១៧២នាក់ ព្រមទាំងបុគ្គលិកអាកាសចរណ៍ ចំនួន៦នាក់ មនុស្សទាំងអស់ត្រូវបានជម្លៀសចេញពីយន្តហោះយ៉ាងមានសុវត្ថិភាព និងគ្មានអ្នកណារងរបួសទេ ។ យើងសូមអរគុណបុគ្គលិកអាកាសចរណ៍, ភ្នាក់ងារអាកាសយានដ្ឋានអន្តរជាតិ Denver និងអរគុណភ្នាក់ងារសង្គ្រោះបន្ទាន់ ដែលអាចដោះស្រាយបញ្ហាយ៉ាងឆាប់រហ័ស ដោយផ្តល់ភាពសំខាន់លើសុវត្ថិភាពមនុស្សទាំងអស់លើយន្តហោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivJnybm5W-hW_RdgbMsE5xDXopUJZKAFBF9_MsuYwmaEQZ3BkzmsQvPU8i-ao_vmBBYitGM1NRk4yT9POcmTbqt6BKguPCED_u6wocsMN6530tFpL-fyaBFQewXnideQ7yk4gseexs6osV90-HEJ2jFFd-Op7aOrF7Q8FGWVg7ZJuaPIJRjbAs9HUcAKUm/s659/image_2025-03-14_13-42-52.png
វាជាហេតុការណ៍ភ្លើងឆេះយន្តហោះលើកចុងក្រោយបង្អស់ រហូតធ្វើឱ្យអ្នកដំណើរសួរពីសុវត្ថិភាពលើយន្តហោះអាមេរិក ខណៈកាលពីថ្ងៃទី២៩ ខែមករា កន្លងមក ធ្លាប់កើតហេតុការណ៍យន្តហោះក្នុងតំបន់របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បុកគ្នាជាមួយឧទ្ធម្ភាគចក្រកងទ័ព ដែលបណ្តាលឱ្យមនុស្សស្លាប់ រហូតដល់៦៧នាក់ ៕