«ប្រាសាទក្រពុំឈូក» ដែលមានទីតាំងស្ថិតនៅប្រហែល ១៥០ ម៉ែត្រខាងកើតផ្លូវជាតិលេខ ៦២ ក្នុងឃុំរំដោះ ស្រុករវៀង មានចម្ងាយប្រមាណ ៤៥ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ គឺជាប្រាសាទបុរាណខ្មែរដ៏ចំណាស់មួយ ដែលកូនចៅជំនាន់ក្រោយមិនគួរមើលរំលងឡើយ។ ប្រាសាទនេះកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤​ នៃគ.ស៩២០​-​៩៤៤ សាងសង់ឡើងពីថ្មបាយក្រៀម និងថ្មភក់ ដើម្បីឧទ្ទិសដល់ព្រហ្មញសាសនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh6XInyJk1QSZwxwwyMijr4g1AnEP6XMYx4Cfp_2gJLM1tyxvbF5KuSrRDatn4NUqshnY3-JHg3DtiEgea6HgaPzzdCjgby8zV8C9Wy4896-UTWOAecND_Tvt7vrrplnlw7Q8OoJYeA8zJChqLo1-hTeYKAYOwtzkhZK624NYz9SKOJ0vvTHcMHn_xRBRj/s700/photo_2025-03-12_12-07-40%20(2).jpg
បច្ចុប្បន្នតួប៉មដែលមានកម្ពស់ប្រមាណ ១២ ម៉ែត្រ និងកំពែងព័ទ្ធជុំវិញស្ថិតនៅក្នុងលក្ខណៈល្អបង្គួរ លើកលែងតែគោបុរៈនៅទិសខាងកើតគឺបាក់បែកស្ទើរទាំងស្រុង ព្រោះតែអំពើចោរកម្ម ដែលបានបំផ្លិចបំផ្លាញ​លួចយកទាំង​ចម្លាក់​ផ្តែរ និងរូបអាទិទេពមួយចំនួនផងដែរ។ ប្រាសាទក្រពុំឈូកគឺជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរភ្ញៀវជាតិ និងអន្តរជាតិដ៏សំខាន់មួយរបស់ខេត្តព្រះវិហារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCumJLprPiQ4mZ5Lo7MFQp7B9RaWDbwKR417hjdjV7WTLGpNouPAmZyk6RpBXlUCw5pj8c-HQJtrcCZumiSR0AEm4mnIN9axJYy4fH-74lnu0VZaXDTCfoO23cqX5M2hxgOEJRAH3WxA3B5aFdNXWnnXtly16YGGFFwy8SA5_LIIezFNW3nHly7G1KadX6/s960/photo_2025-03-12_12-07-40.jpg
សព្វថ្ងៃប្រាសាទនេះក៏ជាទីកន្លែងដែលគេជឿថាមានបារមីពូកែស័ក្កសិទ្ធមួយផងដែរ។ ទោះជាយ៉ាងណាបើផ្អែកតាមការសិក្សាស្រាវជ្រាវពីអ្នកបុរាណវិទ្យា ប្រាសាទក្រពុំឈូក គឺជាសំណង់ប្រាសាទមិនទាន់សម្រេចចប់សព្វគ្រប់នោះទេ ដោយផ្អែកតាមការធ្វើកំណាយទៅលើតំបន់នៃប្រាសាទទាំងមូលឃើញថា សរសរពេជ្រ ផ្តែរ និងទ្វារចូលទៅក្នុងប្រាសាទ គឺនៅមិនទាន់មានការដាប់ ឬឆ្លាក់រចនា លម្អ អ្វីនោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSIQfCU2OrmjNJoPyVRBRxzKJn7FoiP9NgjnA1xT4jSUF0N_XXg8ML1rVQvCwwuQDL6PuK8iyoLJGCEEiGf0QtPAJ9Ml7WhqVh4NWBnMwFiWmczxMfx7orY4usjcTHM9_WPfLqt1qTSdpQKSXA-EoAeYk5xEmZLaNtmQu3IYawI7CtGsYRt9VHKkn7LmbK/s1024/photo_2025-03-12_12-07-42.jpg
ចំពោះមូលហេតុដែលបណ្តាលឱ្យមានការអាក់ខាន ទៅលើការសាងសង់នៃប្រាសាទក្រពុំឈូក អាចបង្កមកពីសង្រ្គាម និងការផ្លាស់ប្តូររបបគ្រប់គ្រងរបស់រាជានាសម័យនោះ។ តាមរយៈអ្នកស្រាវជ្រាវខ្លះក៏បានលើកឡើងថា ប្រាសាទនេះទំនងជាមន្ទីរពេទ្យ១ នៅក្នុងចំណោម១០២ នៃមន្ទីរពេទ្យសមយ័អង្គរផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSEM5GMQmJkIeq71IY9JfJrVi4-ptUo4OyCMJuXqEWs8CQAAcXp5iW7-tqXiMFIepYVCJsuOhE0IGe-L8puLGntgIUw4LlTVv8vMeccUUFik9eewF9h-IYrwSEt-wh5yUnx4wq0ghh4rzasN1as5EKS8XOzlk4ywSctf-EPtabt8gauNRK5tr96Jj4er8E/s700/photo_2025-03-12_12-07-44.jpg