តារារ៉េបជនជាតិអាម៉េរិក Doechii អាយុ ២៧ ឆ្នាំត្រូវបាន Billboard ផ្តល់កិត្តិយសជា ស្ត្រីឆ្នើមប្រចាំឆ្នាំ (Woman of the Year) សម្រាប់ភាពច្នៃប្រឌិត និងទេពកោសល្យរបស់នាងនៅក្នុងវិស័យតន្ត្រី។ តារារ៉េបរូបនេះទើបមានការសហការជាមួយនឹង Jennie សមាជិក BLACKPINK ហើយទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅអាស៊ី។
Doechii នឹងទទួលបានពានរង្វាន់ក្នុងព្រឹត្តិការណ៍ Women in Music នៅថ្ងៃទី២៩ ខែមីនា នៅរោងភាពយន្ត YouTube រដ្ឋ California។ នាងគឺជាតារាចម្រៀងរ៉េបទីពីរដែលសម្រេចបាននូវស្នាដៃនេះបន្ទាប់ពី Cardi B ក្នុងឆ្នាំ ២០២០។ កាលពីពីរឆ្នាំមុន នាងបានឈ្នះពានរង្វាន់ Rising Star ហើយបានក្លាយជាសិល្បករទី៣ ដែលបានឈានជើងពីពានរង្វាន់នោះទៅ Woman of the Year បន្ទាប់ពី Lady Gaga និង Ariana Grande ។
Doechii មានឈ្មោះពេញថា Jaylah Ji’mya Hickmon កើតក្នុងឆ្នាំ១៩៩៨ នៅ Tampa សហរដ្ឋអាម៉េរិក។ ឪពុកនិងពូរបស់នាងសុទ្ធតែជាអ្នករ៉េប។ កាលនៅក្មេង Doechii ចូលចិត្តសរសេរកំណាព្យ រៀនរាំរបាំបាឡេ រាំលេង សម្ដែង កាយសម្ព័ន្ធ និងលេងបាល់ទាត់។ នាងបានចាប់ផ្តើមអាជីពតន្ត្រីរបស់នាងជាមួយនឹងបទចម្រៀង Girls ដែលបានបង្ហោះនៅលើ SoundCloud ក្នុងឆ្នាំ ២០១៦ ។ បន្ទាប់ពីបានចេញផ្សាយ On the Places You’ll Go ក្នុងឆ្នាំ ២០២០ Doechii កាន់តែល្បីនៅលើ TikTok ។ មុននឹងក្លាយជាអ្នកសិល្បៈនាងបានប្រឹងប្រែងរកស៊ី ហើយត្រូវគេបណ្ដេញចេញពីការងារតែមិនបោះបង់ក្ដីស្រមៃ។

Doechii បានទទួលជោគជ័យមួយឆ្នាំជាមួយនឹងបទចម្រៀងក្នុងអាល់ប៊ុម Alligator Bites Never Heal ដែលត្រូវបានចេញផ្សាយនៅចុងខែសីហា ឆ្នាំ២០២៤ ហើយត្រូវបានបំផុសគំនិតដោយបទពិសោធន៍របស់នាង។ យោងតាមអ្នកវាយតម្លៃសរុបការទទួលបាន Woman of the Year គឺនាងទទួលបាន ៧៩/១០០ ពិន្ទុ។ Rolling Stone បានសរសើរ Doechii សម្រាប់ភាពប៉ិនប្រសប់របស់នាងក្នុងការរ៉េប ដែលមានឥទ្ធិពលដោយរចនាប័ទ្ម R&B ។ ទំនុកច្រៀងនៃបទចម្រៀងបង្ហាញពី Doechii នៅពេលដែលក្មេងស្រីព្យាយាមបង្កើតខ្លួនឯងនៅក្នុងឧស្សាហកម្មតន្ត្រី។
នៅថ្ងៃទី ២ ខែកុម្ភៈ Doechii បានឈ្នះពានរង្វាន់ Grammy សម្រាប់អាល់ប៊ុមចម្រៀងល្អបំផុតជាមួយអាល់ប៊ុមរបស់នាងខាងលើនេះ។ នៅក្នុងពិធីប្រគល់ពានរង្វាន់ នាងបានសម្តែងបទចម្រៀងពីរបទហើយ Billboard បានអធិប្បាយថាជាការសម្តែងដ៏ល្អបំផុតនៃកម្មវិធី។ លើសពីនេះទៀត នាងបានទទួលការតែងតាំងសម្រាប់សិល្បករថ្មីល្អបំផុត និងការសម្តែងរ៉េបល្អបំផុត។
ថ្មីៗនេះ នាងបានធ្វើឱ្យអ្នកគាំទ្ររីករាយពេលនាងបានសហការក្នុងបទ ExtraL របស់តារាចម្រៀង Jennie ។ អ្នកគាំទ្របានបញ្ចេញមតិថាសំឡេងរបស់នាងសមនឹង Jennie ដែលធ្វើឱ្យបទចម្រៀងកាន់តែទាក់ទាញ។ Women in Music គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលរៀបចំដោយ Billboard ។ ពានរង្វាន់ស្ត្រីឆ្នើមប្រចាំឆ្នាំត្រូវបានបង្ហាញជាលើកដំបូងក្នុងឆ្នាំ ២០០៧ ដើម្បីទទួលស្គាល់ការរួមចំណែក និងឥទ្ធិពលរបស់សិល្បការិនី។ Taylor Swift , Billie Eilish, Selena Gomez, Madonna, Olivia Rodrigo សុទ្ធតែទទួលបានកិត្តិយសនេះ៕










