Home ព័ត៌មានអន្តរជាតិ ដាក់ពន្ធ.នាគារតារា TikTok ដ៏ល្បីក្រោយពីនិយាយមើលងា.យ សាសនាគ្រិស្ត និងឱ្យព្រះយេស៊ូទៅកាត់សក់

ដាក់ពន្ធ.នាគារតារា TikTok ដ៏ល្បីក្រោយពីនិយាយមើលងា.យ សាសនាគ្រិស្ត និងឱ្យព្រះយេស៊ូទៅកាត់សក់

811
0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន BBC រាយការណ៍ថា នារីមូស្លីមម្នាក់ឈ្មោះ Ratu Thalisa គឺជាតារា TikTok ដ៏ល្បីល្បាញ ដែលមានអ្នកតាមដាន TikTok របស់នាង រហូតដល់៤៤ម៉ឺន២ពាន់នាក់ ត្រូវបានតុលាការឥណ្ឌូណេស៊ីកាត់ក្តីឱ្យជាប់ពន្ធ.នាគារជិត៣ឆ្នាំ ក្រោយពីគ្រិស្តសាសនិកជន ចោទប្រកាន់ថា នាងនិយាយប្រមា.ថ សាសនាគ្រិស្តក្នុងបណ្តាញសង្គម និងឱ្យព្រះយេស៊ូទៅកាក់សក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzlmDNAKGvjNYxz-IWOCDr5xmdHd4iXu9j3ttYP9tizTCFEoTitfDD0A3W7gnWjeisi0XX2AsfMp_WsgWihKaqvG0OZnuzOR_gElBxRpqsSvH1qp5Gm3JOaIis78Ro1CCvw-GxIUGbfco7jPoVPChF-jNDfz547mT28jxulMUA1SvIqT3B2sf06pAifpd3/s1200/photo_2025-03-12_14-58-15%20(2).jpg

តុលាការនៅខេត្តសុម៉ាត្រាខាងជើង បានកាត់ក្តីឱ្យស្ត្រីឈ្មោះ Thalisa ដែលទទួលការវះកាត់ប្តូរភេទ ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ១០ខែ ដោយសារនាងបានផ្សព្វផ្សាយពីការស្អប់ខ្ពើមសាសនាគ្រិស្តក្នុងបណ្តាញសង្គម ។ ប៉ុន្តែការកាត់ក្តីរបស់តុលាការបានធ្វើឱ្យមន្ត្រីសិទ្ធិមនុស្សអន្តរជាតិរិះគន់យ៉ាងខ្លាំងថា វាជាការរំលោភសិទ្ធិបញ្ចេញមតិក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxaNze-kisCk-P2RThye2bbKYJ-TN8S1yYCUJ8e5_VJRC1e1d_zaAvuF1y1EAR1Kb5YM_ysJERMDL3yKQWNEnhxJDzMhRQNyFUZIXYWaiuJNBH_HSHrVU0F61YPFoUUuP7vr-c0UGFy0FypSDANs4Z7EAlICHvlzcnZ36tM-tJurM4CncgyCBh8cBY-BIH/s1280/photo_2025-03-12_14-58-15%20(3).jpg

ការនិយាយរបស់ Thalisa ធ្វើឱ្យអ្នកគោរពគ្រិស្តសាសនាពុំយល់ស្រប និងចាត់ទុកថា នាងមើលងាយសាសនា ។ មុនពេលនាងត្រូវបានតុលាការកាត់ក្តីឱ្យជាប់ពន្ធនាគារ គឺមានគ្រិស្តសាសនិកជនមួយក្រុមដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ឱ្យចាត់វិធានការនាងតាមផ្លូវច្បាប់ពីបទប្រមាថសាសនា ។ ពីដំបូង តុលាការបានកាត់ក្តីឱ្យ Thalisa ជាប់ពន្ធនាគារត្រឹមតែ២ឆ្នាំ ក្រោយមក តុលាការក៏បានបន្ថែមទោស ១០ខែទៀត សរុបគឺ ២ឆ្នាំ ១០ខែ ។ តុលាការបានទុកពេលឱ្យនាង១សប្តាហ៍ ដើម្បីប្តឹងទៅតុលាការឧទ្ធរណ៍ ។ នេះបើតាមការលើកឡើងរបស់ចៅក្រម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2BsnGwvQrKxPvC-utQmOQ5ZE6tKyEN9V11tccfhktos01D_EMuGg-RWNuVMIq1QtWbJL_InqvBMNMxmzBimToER5kkvZuXG1DLjiNv65dNlKAowutfqWi1hFRuqVC1IJkHh15-AWfiyNzPEF-AuVJrDG33f6P8qH6Uu_mPMK3Hzn2oZOjZTBiJu0KtJAP/s636/photo_2025-03-12_14-58-15%20(4).jpg

ចំណែកមន្ត្រីសិទ្ធិមនុស្សអន្តរជាតិបានថ្កោលទោសការកាត់ក្តីរបស់តុលាការថា វាជាការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិរបស់ Thalisa ហើយពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលឥណ្ឌូណេស៊ីជួយអន្តរាគមន៍រឿងក្តីនេះ និងឱ្យតុលាការដោះលែង Thalisa ជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsBm3_wjQOiAnZe2HdKnZjPwZzbYfDrn2Z6x7ZJp6qLk8XuzWEAczu6LhuxyecJ8ME3yT_-F9teF7AvQHSzZPl2bNOTXkbv21A_rPuXDA9wKUY-g3b-SRohixJwpnzIbiu53irHgRi0YjZz5yssGHsgzKixwwz6pITYJpE0eNbLE1g8jA5WNkq5MBHO-c4/s1062/photo_2025-03-12_14-58-15.jpg

ឥណ្ឌូណេស៊ីបានអនុវត្តច្បាប់គ្រប់គ្រងពលរដ្ឋប្រើប្រាស់បណ្តាញសង្គមតាំងពីឆ្នាំ២០០៨ ហើយច្បាប់នេះត្រូវបានកែសម្រួលនៅឆ្នាំ២០១៦ ។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សអន្តរជាតិបង្ហាញក្តីបារម្ភថា វានឹងបណ្តាលឱ្យមានការតល្មើសសេរីភាពពលរដ្ឋក្នុងការបញ្ចេញមតិតាមបណ្តាញសង្គម ។ តាមទិន្នន័យរបស់អង្គការលើកលែងទោសអន្តរជាតិ គឺមានពលរដ្ឋឥណ្ឌូណេស៊ី ចំនួន៤២១នាក់ ត្រូវបានតុលាការកាត់ទោសដោយសារការបញ្ចេញមតិក្នុងបណ្តាញសង្គម ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ៕