មិនសូវជាបង្ហាញពីមនោសញ្ចេតនាស៊ីជម្រៅនៅលើបណ្តាញសង្គមថៅកែវ័យក្មេងកំពុងសាងភាពជោគជ័យ ប៉ីប៉ី ឌី បានបង្ហាញការនឹករលឹករបស់ខ្លួនទៅកាន់ជីដូនដែលបានឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់។ លើសពីនេះ ប៉ីប៉ី ឌី ក៏បង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់អ្នកម្តាយជាទីស្រលាញ់ដែលរស់នៅក្រៅស្រុកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_rDs4VL2_kEZ2TuEzR8QhltBoqUw21219SPszp0hLfAAiA9H3vgN_TbsVEZGhSFxJw_tu1CPcn-qfN4UigwnpoHNpkHgvZs6r8mMvaW3EsW3RZtqk1969cEo4QTbtE6YNYc4-XeYjSHONVxXe_GKLFGwXB5Ds6aImkeyiWqDr-DDOMMMM2xCb_Yg7gqNo/s1440/image_2025-03-13_13-41-29.png

នៅថ្ងៃទី១៣ មីនា ប៉ីប៉ី ឌី បានបង្ហោះរូបភាពមួយសន្លឹកនិងបានពោលទៅកាន់លោកយាយរបស់ខ្លួនថា «យាយ ចៅបានតស៊ូខំប្រឹង និងទទួលបានផលដូចដែលយាយចង់បានហើយ
ចៅជឿថា បើសិនជាយាយនៅ យាយប្រាកដជាមានមោទកភាពចំពោះចៅ។ ពីក្មេងកំព្រាឪពុក តែទទួលបានភាពកក់ក្តៅនិងការចិញ្ចឹមបីបាច់មើលថែពីយាយ យាយគឺជា យាយដែលល្អបំផុតក្នុងជីវិតនេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6rFWbgqOichYARiG2K_EQIvx2dncqY-vP1PJZ2A445vr5Vo6puxIPd5RP_8w6EDiHKYWtyoOY1KfrXC68Rjia77gqZNEfnFdpLLN4PwWLJrBrMTY9S3arpV8Tkva-7ybRFLOVUyhHMfjdTojLsQZDldwgR3xeDD9dj7Dh1NHyqGEZBELq0qN54iSGwK03/s1440/image_2025-03-13_13-41-32.png
ជាមួយនឹងការនឹករលឹកទៅកាន់ជីដូន ប៉ីប៉ី ឌី ក៏បានបង្ហាញអារម្មណ៍ពិសេសចំពោះអ្នកម្តាយលោកមកដល់ថ្ងៃនេះបានដោយសារតែគំរូភាពរឹងមាំរបស់ម្តាយលោកទើបធ្វើឱ្យខំប្រឹងមកដល់ចំណុចនេះ។ ប៉ីប៉ី ឌី បានរៀបរាប់ថា «ស្អែកជាថ្ងៃដែលកូនអាចសម្រេចបំណងដ៏ធំបានហើយ កូនផ្តើមពីតូបកាហ្វេតូចមួយ តែស្អែកកូនមានហាងដ៏ធំមួយ នៅកន្លែងដែលកូនចាប់ផ្តើមដំបូង ទឹកដោះម្តាយថ្លៃ កូនមានកំណើត កូនអាចមកដល់ថ្ងៃនេះក៏ដោយសារមានម៉ាក់ជាគំរូ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjplfa_ArqQSJbyPKUterxeEI80JxS8BUBYFyt2UBi6ZSK7lotlGfT73-LPV-zs0oG3YJ8_RNZdXXCHZMMrXcUkG5b1zkwD9uvCGf84PmV0lCxYqlDlFwC1XhQBpQMBZNZl4EtllzaK9iLosrf6NS3Aplj8YCIBpp4W4wkj1lz6oyRdGYkjDgOMvkS1dKva/s1440/image_2025-03-13_13-41-33.png

ប៉ីប៉ី ឌី បានបង្ហាញទៀតថាដោយសារតែឃើញពីភាពរឹងមាំ អង់អាច ការសម្រេចចិត្ត និងការតស៊ូរបស់ម្តាយជាពន្លឺបំភ្លឺផ្លូវទើបនាំឱ្យលោកមកដល់ចំណុចដែលខ្លួនកំពុងឈរសព្វថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLScfnXqdHLZS0cVme-Yj7kUQ-zwHJ_zLX1kkYUZHA-fnnS5A8E5heAa4F6w_MOud8cKyjfwsUgJQfEP7DZcpr2_PyGR6ksKM5CrGkB2BfcPtPtJcl_w8kdXnryqgBnWk5w0Ewt2kp_6YpFfh53k90qJZu-LJmiIR_tIhKdpy41ssi0oHhzc13L76ZXCCQ/s1319/image_2025-03-13_13-41-27.png

គួរបញ្ជាក់ផងដែរថា ប៉ីប៉ី ឌី កំពុងកាក់កបនឹងមុខជំនួញយ៉ាងខ្លាំងបានពង្រីកទីផ្សាររបស់ខ្លួនច្រើនកន្លែងនិងមានគម្រោងជាច្រើនទៀតក្នុងមុខរបររកស៊ីរបស់ខ្លួន៕