Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនវៀតណាម VinFast មានគម្រោងដំឡើងស្ថានីយសាករថយន្តអគ្គិសនី១សែនកន្លែងនៅឥណ្ឌូណេស៊ី

ក្រុមហ៊ុនវៀតណាម VinFast មានគម្រោងដំឡើងស្ថានីយសាករថយន្តអគ្គិសនី១សែនកន្លែងនៅឥណ្ឌូណេស៊ី

41
0

ប្រទេសឥណ្ឌូណេស៊ី ៖ រដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូណេស៊ីឱ្យដឹងថា VinFast គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម មានគម្រោងដំឡើងស្ថានីយសាករថយន្តអគ្គិសនីឱ្យបាន១សែនកន្លែង នៅប្រទេសឥណ្ឌូណេស៊ី ក្រោយពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានជួបជជែកជាមួយអ្នកតំណាងក្រុមហ៊ុន VinFast កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwqIC39tNDCJEShB-J_rWWvwsb5VCoy2duE2lnHQpHhySF088OO5XRy4IPWV_rjvVJ6qQ7wQqnNijjKzNDWgSIuWgwbJ98QlyPoiO2Wvwx4crnLkD7kLD3UyYE7rWEX52M7zTQ5hClDmoQBssjLulVH2hfLp6yYEGHQGEBbgJ6GMtEXVtaiCgRFooFmpnS/s1000/photo_2025-03-13_10-39-10.jpg
រោងចក្ររបស់ក្រុមហ៊ុន VinFast នៅខេត្តចាវ៉ាខាងលិច នឹងចាប់ផ្តើមដំឡើងស្ថានីយសាករថយន្តអគ្គិសនី នៅឆ្នាំ២០២៦ ។ រោងចក្រនេះអាចផលិតរថយន្តអគ្គិសនី ចំនួន៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ ហើយក្រុមហ៊ុនបានសាងសង់រោងចក្រដំឡើងរថយន្ត ដែលចំណាយទឹកប្រាក់អស់២០០លានដុល្លារ កាលពីឆ្នាំ២០២៤ ។ នេះបើតាមលោក Rosan Roeslani រដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូណេស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy107N9aglc5Hf0yuMF00XC7NBKI-IXS3Pzwgj-pMBzTqcRy-SIBuXcqa4x2yOrg2UbleIF3UHWfAeD_N82wYFZj2i-qXnyZKxgHBPV1H3twHzQ3GAQZMf3f8JPfDsdsDs3AxLpkklWLVip7UvjNzuTuTcsNb9hCbP6OzeL48y5ftlAtKhuDg7KCHPuoU5/s1280/photo_2025-03-13_10-39-09.jpg
ចំណែកនាយកគ្រប់គ្រងក្រុមហ៊ុន VinFast បានបដិសេធផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងគម្រោងដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី ក្រោយពីអ្នកតំណាងក្រុមហ៊ុនបានជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBrweH9bWhcSgZXqoEQzcrtGWwQN8SEZ86HRJthz9VZzgK0QT7CnUG_GBuCjqechEoUBCPwB58CoKGLey-SDRUv0f0dTkbpmJ8CxflWWfYoBLkKy_d2dOTBHT_qYA4DqbH95_mmBjW9f3QYZMejQNojZ1hJy8NwUafAxsLYzjhhJoHsdLweXHdhdnKUQqO/s1068/image_2025-03-13_13-57-49.png

ឥណ្ឌូណេស៊ីមានមហិច្ឆតាចង់ក្លាយជាប្រទេសផលិតរថយន្តអគ្គិសនី ដោយព្យាយាមទាញយកអត្ថប្រយោជន៍ពីសារធាតុនីកែលដ៏សម្បូរបែប (គឺជាសារធាតុពណ៌ប្រាក់សម្រាប់ផលិតថ្មរថយន្តអគ្គិសនី និងដែកអ៊ីណុកឱ្យរឹងមាំ ធន់ជាមួយសីតុណ្ហភាពខ្លាំង) ។ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានលើកទឹកចិត្តក្រុមហ៊ុននានាឱ្យផលិតរថយន្តអគ្គិសនីក្នុងប្រទេសខ្លួនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Xh8Azlxj83a4ybKg6Tr-EUXPxa7B9lKJjNWbBCZ46cIcf2jOjohO4YRY2fdAzTQ_tAJAMtRlHoruxlUAOsM3G0VScx8wIMzzYxcdb402mkRzAv-SV_PlcHFVOZLNv052Yj2fl2NI0o2uLoxS3gdRxWAn3G4brVO2Ezt16tCJ12FTW8o-iikAt82Ra6VU/s1000/image_2025-03-13_13-57-46.png

រយៈពេលប៉ុន្មានខែចុងក្រោយនេះ ការប្រើប្រាស់រថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ីបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនានាលក់រថយន្តអគ្គិសនីតម្លៃសមរម្យ ។ ការប្រើប្រាស់រថយន្តនៅខែកុម្ភៈ ឆ្នាំ២០២៥ បានកើនឡើង២.២% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះជាការកំណើនប្រើប្រាស់រថយន្តលើកដំបូង បើគិតតាំងពីខែមិថុនា ឆ្នាំ២០២៣ ដែលការលក់រថយន្តភាគច្រើនជារថយន្តអគ្គិសនី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimb-pu974_lAVnywnq82m79nvV58cgTUeDi0_BlfBNJRakdd3G53pCJ5GIsRaSlCcxUBMUf66ZiYGm8htfQJammzck3s6j-yWMdrqjAlaW9The5XPuAgMgKGcSQ0qxDXVZLm37toyGsdKNSRSMOtFjzMVxU3iU1cXaHkjclBTwzkY3vTd23cAalwuIL_wd/s2560/image_2025-03-13_13-57-46%20(2).png
លោក Rosan Roeslani រដ្ឋមន្ត្រីក្រសួងវិនិយោគបន្តថា ក្រុមហ៊ុនវៀតណាមបានជ្រើសរើសទីតាំងដំឡើងស្ថានីយសាករថយន្តអគ្គិសនីរួចហើយ ។ ការវិនិយោគដំឡើងស្ថានីយសាករថយន្តអគ្គិសនីរបស់ក្រុមហ៊ុនវៀតណាម នឹងជួយជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី ។ ក្រៅពីនេះ ក្រុមហ៊ុនវៀតណាមបានពិចារណាវិនិយោគលើថាមពលកកើតឡើងវិញ, កង្ហារខ្យល់ និងបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHQMPFFE6enEuoJKSj2yB8JHaep3PuI5YT_v8x6KLIiY_417-hYitmVilGizawh4Xj0KJYbT9aC39KK2alp62hOQBRz64kFNTsjHPhRX9Kt-akcJ_85vI4m4HJuD7AUtX-8rl23FRUcApJREcF6v0U4gz7eUCd87cLqxUycZNc_DmfPBMHw0XNgyjfZXf3/s1920/image_2025-03-13_13-57-44.png
គួរបញ្ជាក់ថា ការជួបពិភាក្សារវាងប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto ជាមួយអ្នកតំណាងក្រុមហ៊ុន VinFast គឺ១ថ្ងៃក្រោយ បន្ទាប់ពីប្រធានាធិបតីឥណ្ឌូណេស៊ីបានប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឺម ហើយប្រទេសទាំងពីរបានព្រមព្រៀងពង្រឹងកិច្ចសហការសេដ្ឋកិច្ច ៕