ការហាមឃាត់ការនាំចូល គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក រយៈពេល១ឆ្នាំ ដែលរដ្ឋាភិបាលធ្វើការហាមឃាត់ បានផុតសុពលភាពហើយ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។.png)
ហេតុដូច្នេះ ចាប់ពីថ្ងៃទី១៣ ខែមីនានេះ ការនាំចូលមុខទំនិញគ្រឿងក្នុងបង្កក សត្វជ្រូក មាន់ គោ និងក្របី នៅកម្ពុជាអាចធ្វើឡើងជាប្រក្រតីឡើងវិញ។
.png)
គ្រឿងក្នុងនិងបំណែកសាច់បង្កក ដែលបើកនាំចូលមានដូចជា អណ្តាតគោ និងក្របីបង្កក, ថ្លើមគោក្របីបង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក,សាច់ និងគ្រឿងក្នុងមាន់បង្កក។
បន្ថែមពីនេះក៏មាន ពោះវៀន, ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួចផងដែរ។
ការបើកនាំចូលវិញនេះ ធ្វើឱ្យពលរដ្ឋសម្តែងការព្រួយបារម្ភ ព្រោះសាច់បង្កកនាំចូលមួយចំនួន មិនមានប្រភពច្បាស់លាស់ និងរក្សាទុកមិនបានល្អ ដែលអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
.png)
សូមរំលឹកថា កាលពីឆ្នាំ២០២៤កន្លងទៅ រដ្ឋាភិបាល បានបិទចោលទាំងស្រុងពីការនាំចូលគ្រឿងក្នុងសត្វ និងបំណែកសាច់បង្កក ក្រោយរដ្ឋបាលក៏មើលឃើញថា ការនាំចូលសត្វពីក្រៅប្រទេស អាចបណ្តាលឱ្យផលិតកម្មជ្រូក និងសាច់សត្វផ្សេងទៀត នៅកម្ពុជាអាចរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង៕










