Home ព័ត៌មានអន្តរជាតិ វៀតណាមកំណត់គោលដៅឱ្យកូនសិស្សទាំងអស់អាចនិយាយភាសាអង់គ្លេសស្ទាត់ជំនាញនៅឆ្នាំ២០៣៥ ព្រោះតែមូលហេតុចម្បងៗដូចខាងក្រោមនេះ

វៀតណាមកំណត់គោលដៅឱ្យកូនសិស្សទាំងអស់អាចនិយាយភាសាអង់គ្លេសស្ទាត់ជំនាញនៅឆ្នាំ២០៣៥ ព្រោះតែមូលហេតុចម្បងៗដូចខាងក្រោមនេះ

97
0

ប្រទេសវៀតណាម ៖ សមត្ថភាពភាសាបរទេសមានសារៈសំខាន់យ៉ាងខ្លាំង ជាពិសេស ភាសាអង់គ្លេស ដែលជួយឱ្យយើងទទួលបានជោគជ័យក្នុងការងារ និងការប្រកបអាជីវកម្ម ពីព្រោះយើងនឹងមានឱកាសទំនាក់ទំនងជាមួយជនបរទេសកាន់តែច្រើន ។ ប៉ុន្តែប្រទេសនានានៅតំបន់អាស៊ី ទោះជាមានកំណើនសេដ្ឋកិច្ចរឹងមាំក្តី ក៏សមត្ថភាពនិយាយអង់គ្លេសរបស់ពលរដ្ឋស្ថិតនៅកម្រិតទាប ដោយសារការអប់រំក្នុងប្រទេសទាំងនេះគ្មានប្រសិទ្ធភាព និងផ្តោតលើការទន្ទេញចាំមាត់ ខុសពីការអប់រំនៅក្រៅប្រទេសដែលផ្តោតលើការអនុវត្តជាក់ស្តែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjarUTjubc9excCLt0rDm5egLU23lpz5uLC6NV750lvLiyuVxhE_2aVnkhipH4TWIJse_TMaIfaGKZSZrtSf6XVFKPyAK4s6vSFruNaWzD16fbumDsHK_k2iephEMRpIAQPi9VMAcbJBIcKRW61HylkwRpX4Fd1XqqfgaC2lyFs1WiCH2FjZo7yKYdCjCeY/s680/image_2025-03-12_14-08-05%20(2).png

វៀតណាមជាប្រទេសមួយដែលប្រឈមនឹងបញ្ហានេះ បើទោះជាកូនសិស្សវៀតណាមល្បីល្បាញថាឧស្សាហ៍ព្យាយាមក្តី ប៉ុន្តែសមត្ថភាពនិយាយភាសាអង់គ្លេសរបស់កូនសិស្សវៀតណាម គឺស្ថិតក្នុងកម្រិតទាប ។ ដូច្នេះ រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅបង្កើនសមត្ថភាពភាសាអង់គ្លេសនៅសាលារៀនទូទាំងប្រទេស ដើម្បីឱ្យកូនសិស្សអាចនិយាយអង់គ្លេសជាភាសាទី២ នៅឆ្នាំ២០៣៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwSEfh2i2-z8IezNKEq3tPOlQB137ww32X1IRnfObFZ2VHjPg3U6NAzvkElKZIIjHuw51kySC8uCpkqlI0EahE25ECFEXjM-ZtR6eG4nHY90KP2P6iqDP08NcqhwryqTlfiyJppg5B-WHm2AcOgRz0DYXBba1JzLaLKkbXISioqXu8q9pLIiLp4CHzSTOc/s1200/image_2025-03-12_14-08-05%20(3).png
លោក Pham Ngoc Tuong អនុរដ្ឋមន្ត្រីក្រសួងអប់រំបានប្រកាសពីការកំណត់គោលដៅឱ្យកូនសិស្សទាំងអស់អាចនិយាយអង់គ្លេសជាភាសាទី២ ក្នុងសាលារៀននៅឆ្នាំ២០៣៥ ។ គ្រូ និងកូនសិស្សត្រូវនិយាយភាសាវៀតណាម និងអង់គ្លេសក្នុងថ្នាក់ ហើយអង់គ្លេសមិនត្រឹមតែជាភាសាដែលបង្រៀនក្នុងម៉ោងភាសាបរទេសទេ គឺមុខវិជ្ជាផ្សេងៗក៏ត្រូវប្រើប្រាស់ភាសាអង់គ្លេសដែរ ជាពិសេស មុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ និងប្រវត្តិសាស្ត្រ ។ ក្រៅពីនេះ កូនសិស្សត្រូវជជែកគ្នាជាភាសាអង់គ្លេសក្នុងសាលាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvR0t8j6LQV4fLK0Pyr6vJ-Culb76rhKrEo4vGP-X5EjfPfb4Sg4G2UJGF7EyzC1fzpmGq0vR9eWiM43yOjiBZ2WYzHABl_f_xo4VTiwVrtk8MtNZDP7J1kEOYebrfBhsBD84KpTAtiB_txcXrPltbsHUt0F_VP48u1DrCFpwLYi3XZl8QrBKRvRD2uz22/s1200/image_2025-03-12_14-08-05.png

នៅឆ្នាំ២០៣៥ សាលារៀននៅទូទាំងប្រទេសវៀតណាមនឹងប្រើប្រាស់ភាសាអង់គ្លេស និងវៀតណាម ហើយនៅឆ្នាំ២០៤៥ រដ្ឋាភិបាលវៀតណាមមានគោលដៅឱ្យកូនសិស្សសាលាមត្តេយ្យអាចនិយាយអង់គ្លេសស្ទាត់ ។ បច្ចុប្បន្ន ក្រសួងអប់រំវៀតណាមបានត្រៀមផែនការកែលម្អកម្មវិធីសិក្សា និងបោះពុម្ពសៀវភៅបង្រៀន ដើម្បីលើកទឹកចិត្តឱ្យកូនសិស្សនិយាយអង់គ្លេសកាន់តែច្រើន ។ រីឯសាកលវិទ្យាល័យ គឺរដ្ឋាភិបាលនឹងកំណត់ឱ្យសាកលវិទ្យាល័យទាំងអស់បង្រៀនភាសាអង់គ្លេសកម្រិតខ្ពស់ដល់និស្សិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKLELrikjLnYIhslovQqP07eDRpzd6qvFk9ZDYyAXmlU2oqWaaxXs6rkYXcL-8DYlcwkQBwauMixqS8zFE66w8SMO6FHQKZNuTctUpQGXUpBuWpJw8yfw2j9nF4y4IUm2CnIxCUP6wRiVxH3T73KDuI5TlkSzu4qQEFGqOLdPZUdtlF9ViwVo4xP-9U_nk/s1089/image_2025-03-12_14-08-06.png

គោលដៅរបស់ក្រសួងអប់រំវៀតណាម គឺបង្កើនប្រសិទ្ធភាពការនិយាយភាសាអង់គ្លេសរបស់កូនសិស្ស ដើម្បីឱ្យពួកគេអាចទំនាក់ទំនងជាភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ និយាយបានពិតប្រាកដ ពុំមែនគ្រាន់តែទន្ទេញចាំពាក្យ ឬរៀនវេយ្យករណ៍ពីសៀវភៅទេ ។ ហេតុនេះ ការបង្កលក្ខណៈឱ្យកូនសិស្សបាននិយាយអង់គ្លេសក្នុងជីវិតប្រចាំថ្ងៃនឹងជួយឱ្យពួកគេនិយាយអង់គ្លេសដូចភាសាកំណើត និងងាយស្រួលរកការងារធ្វើក្រោយបញ្ចប់ការសិក្សា ។ វានឹងជួយជំរុញដល់សេដ្ឋកិច្ចវៀតណាមបានមួយកម្រិត ហើយធ្វើឱ្យអ្នកជំនួញវៀតណាមអាចប្រកួតប្រជែងសមត្ថភាពលើទីផ្សារពិភពលោក ៕