Home ព័ត៌មានអន្តរជាតិ ហ្វេន IPhone ត្រៀមខ្លួន! iPhone បត់បានដំបូងបង្អស់របស់ Apple នឹងចេញលក់នៅឆ្នាំ ២០២៦

ហ្វេន IPhone ត្រៀមខ្លួន! iPhone បត់បានដំបូងបង្អស់របស់ Apple នឹងចេញលក់នៅឆ្នាំ ២០២៦

69
0

យោងតាមគេហទំព័របរទេស Apple World Today និង Business Today បានចុះផ្សាយកាលពីពេលថ្មីៗនេះថា iPhone ដែលអាចបត់បានដំបូងបង្អស់របស់ Apple ឬហៅថា iPhone Fold ទំនងនឹងចេញលក់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ ២០២៧ ជាមួយតម្លៃមិនគួរឱ្យជឿ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmDD7PwGYolFv6xrrre1ocz-rA8xvpeh6VohXr5oLkIA1iis7A7CFGYK54dZILC-ni5-lnuXpFWSv32w6Re7U7D-3D_yKrBVXA9Cwr0GFQFj7qngKrwOJNGrhEWMpZS-1X20wgq-eT5e5SoqPoe_r45cA4NuzU5OwHvF7WVfkA-4lv_K7oaxfYuYNmH2Ip/s1200/photo_2025-03-10_14-29-52.jpg

នេះបើតាមអ្នកវិភាគដ៏ល្បីល្បាញនៅក្រុមហ៊ុន TF Securities លោក Ming-Chi Kuo បាននិយាយថា iPhone Fold ដំបូងបង្អស់របស់ Apple គឺមានអេក្រង់ខាងក្រៅ ៥.៥ អ៊ីញ និងអេក្រង់ខាងក្នុងទំហំ ៧.៨ អ៊ីញ ដោយបូកបញ្ចូលជាមួយបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhotiMPTMVQeppCdn0hq3VZIdlaXatBclJtiASgVcwe_SgFFpU70zk1U9POd6lwB-KkI6san5RgKqMfAm-3SR-O45x5bYpNbFAotSTO08IW06Qgdv95v7fepisL8X3WwTg7lIfisc375sr28valqBYIEnCGXFBbYM1jnPKMwysqAuifyjm-stYKbdAUL3ke/s1200/photo_2025-03-10_14-29-53.jpg

ទោះជាយ៉ាងណា បច្ចេកវិទ្យាសុវត្ថិភាព FaceID ដ៏ល្បីល្បាញ មិនត្រូវបានបំពាក់នោះទេ ដោយសារតែមានឧបសគ្គនៅក្នុងលំហ។ យោងតាមអ្នកវិភាគរូបនេះ iPhone Fold ជំនាន់ទី ១ ទំនងនឹងមានតម្លៃចាប់ពី ២,០០០ ទៅ ២,៥០០ ដុល្លារអាមេរិក ដោយមានការរចនាបត់រាងដូចសៀវភៅ បំពាក់ដោយកាមេរ៉ាខាងក្រោយភ្លោះ និងកាមេរ៉ា Selfie ពីរនៅលើអេក្រង់ពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6-ePc5wKAGnKpnMVa0-xErzBvA5Vum3IkaL4ufsyFHjVrWE581pmFYuRMePer5NWoVuXRAPiLWetUYYHvwwtrg76EOjdAcrylV24S7A15-L_n4bG0RBLHGBZldwrb0WumBEtaQdhAU4xLTTcyOfIhHKyJPRNEIGD03tc0empMrbQGpCLRa7VK3k6pBs7Z/s660/photo_2025-03-10_14-29-54.jpg
ទោះបីមិនមានបច្ចេកវិទ្យាសុវត្ថិភាព FaceID ក៏ដោយ ប៉ុន្តែទូរស័ព្ទនេះគឺមានឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃ Touch ID។ យោងតាមអ្នកវិភាគដ៏កំពូល Ming-Chi Kuo ក្រុមហ៊ុនទំនងនឹងបញ្ចប់ការសិក្សាស្រាវជ្រាវពីគម្រោងផលិតស្មាតហ្វូនដែលអាចបត់បាននៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២៥ ហើយគម្រោងនេះក៏នឹងចាប់ផ្តើមអនុវត្ត ឬក៏ផលិតជាផ្លូវការចាប់ពីត្រីមាសទី ៣ ឆ្នាំ ២០២៥ តទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdMVstEsMVsPAMAIXFTqWY1l3oQcdoQyFJLssjAZrCV-2v10cj9yRDcuE8T1EmlhA5byJT-IelWDNcF5oQXdChb-psoj0_g9E2VneOVbF4miKmDnzV_xKcAqXIq2I0QHrjwKaoMUgaj5Ton6AsvoUVxtQDX-xUzG4_g_o2W3rEcMdtXIJMifKZ-xdyTphD/s1200/photo_2025-03-10_14-29-55.jpg

ហេតុនេះនៅចុងឆ្នាំ ២០២៦ ឬដើមឆ្នាំ ២០២៧ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងដាក់លក់ iPhone Fold ជាផ្លូវការជាមួយតម្លៃចាប់ពី ២ ពាន់ដុល្លារអាមេរិកឡើងទៅ។ ដោយសារចំនួនមានកំណត់ និងភាពស្មុគស្មាញនៃការផលិត iPhone Fold ក៏ត្រូវបានគេជឿថានឹងលក់បានប្រហែលពី ៣ ទៅ ៥ លានគ្រឿងនៅឆ្នាំ ២០២៦ ទោះជាយ៉ាងណា តួលេខនេះក៏អាចនឹងមានការប្រែប្រួលផងដែរ នៅពេលដែលផលិតផលចេញលក់៕