ជារៀងរាល់ថ្ងៃ អីវ៉ាន់ប្រហែល ១០០,០០០ បំណែកត្រូវបានបាត់បង់ ដោយសារវ៉ាលីនីមួយៗមានរូបរាងស្រដៀងៗគ្នាច្រើន ហើយចំនួននេះត្រូវបានគេព្យាករណ៍ថានឹងកើនឡើងក្នុងអំឡុងពេលរដូវកាលកំពូលដូចជាបុណ្យណូអែល ចូលឆ្នាំសកល និងពិធីបុណ្យផ្សេងៗទៀត។ ដូច្នេះអ្នកជំនាញមកពី 1st Move International Removals ដែលជាអង្គភាពផ្លាស់ទីអន្តរជាតិ មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានផ្តល់ដំបូន្មានមួយចំនួនដើម្បីកាត់បន្ថយហានិភ័យនៃការបាត់អីវ៉ាន់ក្នុងអំឡុងពេលហោះហើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfyxZ3bf_8-Y3JEo9lroetCIH14DlQOworpiwEUXtgXv-SHEzp7saOf-_eK6mmDVzvzDv1WpBVrKf8MlgRCZ6HQWW6-oxQXgMuv-58ymtyyO2ab461JIg-dB_o9-CVU3Z7SgGioQaOi2hzw40_LyPJyKowwJ_796ks6z2F0COiWh7PYI_SsWXXZ69il5er/s960/image_2024-11-14_13-44-52%20(2).png

១.ថតរូបវ៉ាលីរបស់អ្នកមុនពេលផ្ញើ៖ ដើម្បីការពារអីវ៉ាន់របស់អ្នកកុំឱ្យបាត់ អ្នកជំនាញណែនាំឱ្យថតរូបអីវ៉ាន់របស់អ្នកជាមុនសិន មុនពេលផ្ញើ។ រូបថតនេះនឹងជួយបុគ្គលិកព្រលានយន្តហោះស្វែងរកអីវ៉ាន់របស់អ្នកដំណើរបានលឿន និងមានប្រសិទ្ធភាពជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoI-Ha8g4Sbir_BFsOaC_Bg3nOR_KHNJmncXjdAY3AlvdYTfQKRLqjraPdoUVj2bFWEyx8s6ZHUmKYQ7iXKECJrp-UQdSDZgALKegcogErQHVsW0fxyI7NKBouK1JhD26ePqD4EHN92-XH2Zh_jNkE0EcmWe4gvQNnTIi00pu82Gq5YxNfSQF-rAw6Z57P/s940/image_2024-11-14_13-44-52.png

២.បំពាក់ឧបករណ៍តាមដាន GPS៖ ដើម្បីសុវត្ថិភាពបន្ថែម ឧបករណ៍ GPS ដែលមានគុណភាពល្អគឺចាំបាច់បំផុត។ ឧបករណ៍ដូចជា Airtags និង Tile Mate អាចដាក់ក្នុងវ៉ាលីរបស់អ្នកយ៉ាងងាយស្រួល ដូច្នេះអ្នកអាចតាមដានវ៉ាលីរបស់អ្នកដោយគ្រាន់តែប្រើទូរស័ព្ទប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtcq97wYGfAoQvj33bF26hpILixqqQjGEdEe5AmwomDkjKDE6aUOaacvwjy1DkOHPz3TNt85mPcrzBunkNItWX_iI8WbpSWLJimbx2VFN0gVvhOH3kAe5GRfVbbGQDUce5JsaTBNn9yKGf9mqRi61wtJzMWOFa0MhmrvOkBXgsfI9OpUBSkZZLw_BNzEQN/s1500/image_2024-11-14_13-44-53%20(2).png

៣.បន្ថែមស្លាកវ៉ាលីផ្ទាល់ខ្លួន៖ អ្នកធ្វើដំណើរគួរតែមានស្លាកវ៉ាលីដែលមានគុណភាពខ្ពស់ និងងាយស្រួលចំណាំ ជៀសវាងការច្រឡំវ៉ាលីជាមួយអ្នកផ្សេង ព្រោះវ៉ាលីភាគច្រើនសុទ្ធតែស្រដៀងៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ ស្លាកវ៉ាលីក៏អាចត្រូវបានគេទម្លាក់ ឬខូចខាតក្នុងអំឡុងពេលដឹកជញ្ជូនផងដែរ។ ក្នុងករណីនេះ អ្នកធ្វើដំណើរគួរតែបន្ថែមច្បាប់ចម្លងនៃព័ត៌មានទំនាក់ទំនង និងដំណើរផ្លូវហោះហើររបស់ពួកគេនៅក្នុងវ៉ាលី។ នេះជួយបុគ្គលិកអាកាសយានដ្ឋានភ្ជាប់ទំនាក់ទំនងជាមួយអ្នកដំណើរបានយ៉ាងឆាប់រហ័ស ប្រសិនបើអីវ៉ាន់របស់ពួកគេត្រូវបាត់បង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqDsQ9wi-VOQD3WwfbqvdZIHMKwBubmIKO5tBNds-RiYmjiJQdm0GYQLKvz5ByE_iFw7gqknz4jRzQjWMBrEdw8YKq-AwzG8QFHXwku47bCwihI2QMH3dUzoEqdrlHlptSqpCc279DcRtBP34-pFyAuFXcKaHkzUmj0TvobaCCMSyz5mFQ-wgSdj2r2K9T/s1200/image_2024-11-14_13-44-53.png

៤.ដកស្លាកវ៉ាលីចាស់ចេញ៖ ការដកស្លាកវ៉ាលីចាស់ចេញនឹងកាត់បន្ថយហានិភ័យនៃការបាត់ ឬវង្វេង។ ប្រព័ន្ធអីវ៉ាន់របស់ក្រុមហ៊ុនអាកាសចរណ៍ពឹងផ្អែកលើស្លាកត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីផ្ញើវ៉ាលីទៅកាន់គោលដៅត្រឹមត្រូវ។ ស្លាកដែលនៅសេសសល់ពីជើងហោះហើរមុនៗអាចបណ្តាលឱ្យម៉ាស៊ីនស្កែនស្វ័យប្រវត្តិអានលេខកូដចាស់ខុស ហើយបញ្ជូនវាទៅទីតាំងខុស៕