Home ព័ត៌មានអន្តរជាតិ មិនធម្មតាមែន! មនុស្សយន្តទំនើបបំផុតរបស់ពិភពលោក បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល បន្ទាប់ពីឆ្លើយសំនួរសំខាន់ៗទាំងនេះ!

មិនធម្មតាមែន! មនុស្សយន្តទំនើបបំផុតរបស់ពិភពលោក បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល បន្ទាប់ពីឆ្លើយសំនួរសំខាន់ៗទាំងនេះ!

59
0

មនុស្សយន្ត umanoid ដែលមានឈ្មោះថា Ameca បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅឯកម្មវិធីសមាជទូរស័ព្ទពិភពលោក (MWC) ក្នុងទីក្រុងបាសេឡូណានាសប្តាហ៍នេះ នៅពេលដែលវាបានឆ្លើយសំណួរដ៏លំបាកមួយពីអ្នកកាសែត។យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Interesting Engineering បានឱ្យដឹងថា មនុស្សយន្ត Ameca បានឆ្លើយសំនួរជាច្រើនពីអ្នកកាសែតនៅកន្លែងដាក់តាំងបង្ហាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyqqzkW-z61eZ9rxQEWaFMakai0RBLh2P7WHWTSMisbAqs4Fs6ZXKneOMxpBLpjBNRbXi300XHCiAhEQp1fsq7tA6DNO4cnWp492NI7Il8w75QsWCE5ENHYVxQ_caMTLGOiydDp9SZQC-Y1rtIBU7bMyteRzHfnWrbp8Y21UFHJ3G8yU1vTmwCCHt364c7/s700/image_2025-03-10_13-30-08%20(2).png
អ្នកកាសែតមកពី Daily Mail បានសួរថា តើមនុស្សយន្តអាចដណ្តើមការងារមនុស្សបានដែរឬទេ? ភ្លាមនោះ Ameca បានឆ្លើយថា “ខ្ញុំមិនដឹងទេ”។ បន្ទាប់មកអ្នកកាសែតក៏បន្តសួរថា តើការងាររបស់អ្នកល្អដែរឬទេ? មនុស្សយន្ត Ameca ក៏បានឆ្លើយថា “ខ្ញុំគិតថាវាអាស្រ័យលើអ្នកល្អប៉ុណ្ណា”។ ការសន្ទនានេះកាន់តែក្តៅគគុក និងមានភាពទាក់ទាញកាន់តែខ្លាំងឡើងៗ នៅពេលដែល Ameca ត្រូវបានគេសួរបន្ថែមថា តើមនុស្សយន្តអាចកាន់កាប់ពិភពលោកបានដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ouVnWWGVbWgYZluoY8MXGYylqiynTkKEUg_T660i3Imem2ydEaNqk2PnycKe52e76f6oG3BezMBlobApgJ9NribCpgA4kOVNBluLJQMNuKCMf5weynBeyF3nMCaxjeLKafqKsRYoQqdJPqBHpX4HjkCQE8WYD6Jg6-WSWCzgDosE6QLbBNiHGt1Jq56b/s853/image_2025-03-10_13-30-08.png

ចំពោះ​បញ្ហា​នេះ Ameca បាន​ឆ្លើយ​ថា៖ «វាជា​សំណួរ​ដ៏គួរ​ឱ្យចាប់​អារម្មណ៍បំផុត ប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍ក្នុងការឆ្លើយវានោះទេ»។ នៅពេលនោះអ្នកកាសែតក៏បានបញ្ចប់ការសួរសំនួរ អ្វីដែលភ្ញាក់ផ្អើលនោះគឺថា មនុស្សយន្ត Ameca ក៏បានបង្ហាញអារម្មណ៍ និងទឹកមុខដ៏ចម្លែកមួយ ដោយនិយាយថា “អរគុណចំពោះការប្រើប្រាស់ AI” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZSSjJ44HoXoDw_YSkp3xJewgqiHD5cIUsGjiGZM1IG_dC3rpFGtZR-brTKqdGIQNUeiz4muBVbM8OgMeDzt6EHASL57m0A_M6KSpuKMVX-lvPk6rVkulZ9OeCBpZ_e94ehQNqIw85aRLT0LVzCJ4XKF8lki3iubVJqc1NalNnmCoxGzjPJJGo3-Vfs_bv/s795/photo_2025-03-08_14-31-16.jpg
គួរបញ្ជាក់ដែរថា Ameca គឺជាមនុស្សយន្ត AI ដែលបង្កើតឡើងដោយក្រុមហ៊ុនអង់គ្លេស Engineered Arts ត្រូវបានគេស្គាល់ថាជាមនុស្សយន្តដែលទំនើបបំផុតរបស់ពិភពលោក។ មនុស្សយន្តនេះប្រើ AI និងប្រព័ន្ធរៀនម៉ាស៊ីនកម្រិតខ្ពស់ រួមផ្សំជាមួយនឹងការបញ្ចេញទឹកមុខ និងចលនាដ៏ស្មុគស្មាញ។ វាត្រូវបានបំពាក់ដោយមីក្រូហ្វូន កាមេរ៉ានៅក្នុងភ្នែករបស់វា និងសមត្ថភាពសម្គាល់មុខ ដែលអនុញ្ញាតឱ្យវាអាចចងចាំមុខមនុស្សបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZBgcGXzF_5DfG0LAAeR3nmQw36RYwaaFGS_rRSn21wPaJGVfFxkrsNVY5ew2ElCJ2a3Xa-VJYNNIRkKWAvNyhrCDAetidhs9W9U0o7z43DUF2wnzvGQ0aA74ltBzhl4u1Z3EYU7CMu3ldR4vyOjC09qZcwAJqxXyFkw1bMNLZDsZ0TTk3mhfpDuyz_Bvt/s850/photo_2025-03-08_14-31-17.jpg
អន្តរកម្មដ៏រស់រវើករបស់វា ទាំងការរីករាយ និងការជូនដំណឹងដល់អ្នកទស្សនា ដោយរំលេចការវិវត្តន៍យ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាមនុស្សយន្ត។ Ameca ក៏ត្រូវបានអ្នកជំនាញចាត់ទុកថា ជាមនុស្សយន្តគួរឱ្យព្រួយបារម្ភបំផុតផងដែរ ដោយសារវាមានភាពវៃឆ្លាតហួសកម្រិត ទំនងអាចជំនួសមនុស្សបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcQZcz2FC9Ypna4IzEEnyXAWXTOQoJD9O5VJ7it_rqfRCZhqmBIhwo-NC1oVRnrFfhSJ0GZvhC9gDZoM31B4DhnAOEWWWmjeq5E7KSjRE78cLeU4DDzu-qNWh6DZN8jBIVYY6hT1ikU0PNAkuceOHcVqKy7kFURjazj7lWivYi3UAt05NF8tEI0S68RExd/s1200/photo_2025-03-08_14-31-18.jpg

ទស្សនៈរបស់អ្នកជំនាញគិតថា ការងារណាដែលពឹងផ្អែកខ្លាំងលើខួរក្បាល និងចំណេះដឹង គឺថាមនុស្សយន្តអាចជំនួសបាន ដោយវានឹងដោះស្រាយកិច្ចការជាច្រើនឱ្យកាន់តែមានប្រសិទ្ធភាពនាពេលអនាគត។ ទន្ទឹមនឹងនេះ មុខតំណែងដែលពាក់ព័ន្ធនឹងកម្លាំងពលកម្មដោយដៃ ដូចជាអ្នកបូមខ្សាច់ ឬអ្នកធ្វើការសំណង់ នៅតែមានសុវត្ថិភាពូចដើម៕