ទីបំផុត តារាចម្រៀងតូចច្រឡឹង សុវត្ថិឌី ធារីកា និងស្វាមី សម្រេចបំណងក្នុងការទទួលបានសមាជិកថ្មីហើយដោយអ្នកទាំងពីរជិតក្លាយជាឪពុកម្តាយគេហើយបន្ទាប់ពីរៀបការបានជាង១ឆ្នាំ។ ដំណឹងដ៏រំភើបមួយនេះ ធារីកា គឺបានចែករំលែកទៅកាន់អ្នកគាំទ្រឱ្យទទួលបានអារម្មណ៍រំភើបជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibHZwHM5MTLWRUJCcQr2TX0i40AwnQRlA-A_90h02FTw9BNd_9JcUTm_zWUZcamCqDmM2VTW_ePzsj2_q4pPhynGTajjmCX9CC5pLLMT-UsL_rzVls10S5geZsqe40CJ7SkimvI1avhNblZh19hluQlKUFpOTCBBd5jaXgtTvnJgdEMNh68FFU5-DsIT3u/s2048/482010075_1202080241280946_5113905296685873155_n.jpg

នៅថ្ងៃទី៨ មីនា នេះតារាចម្រៀង សុវត្ថិឌី ធារីកា បានបង្ហោះរូបភាពជាច្រើនសន្លឹកអមមកជាមួយខ្លឹមសារថា «ថ្ងៃដែលទន្ទឹងរង់ចាំឆ្នាំនេះពួកយើងទទួលបានកាដូដែលក្រុមគ្រួសារទាំងមូលរង់ចាំ ហើយក្នុងឱកាសនេះនាងខ្ញុំនិងស្វាមី ចង់ចែករំលែកដំណឹងល្អនេះ ដល់ពុកម៉ែបងប្អូនឱ្យបានទទួលនូវអារម្មណ៍រំភើបនេះជាមួយគ្នាដែរ»។ ដំណឹងដែលតារាចម្រៀង សុវត្ថិឌី ធារីកា ពរពោះកូនដំបូងនេះគឺមានការចូលរួមអបអរសាទរជាច្រើនពីអ្នកក្នុងចង្កោមសិល្បៈនិងទស្សនិកជនជាអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijCMw45Nl2PkCmy7WwPcjLshbvjnK0ZJr4nLrlmqKzgDYSY2yzHKQRcZJKHPBkrFX9q7C6HLNnZGR6C7RmpEf03UiJCjUeyAxoc9J0j5wV5Ze4NDyjpyEY8cvfwvprCW05EBf9lPm7OoFgf0Nu78061aJQG7HXacXHQvNLyx3AJp5vxE5VAp1UYi0JW_Re/s2048/483105228_1201817041307266_4398947800876967294_n.jpg

គួរបញ្ជាក់ថា តារាចម្រៀង សុវត្ថិឌី ធារីកា និងស្វាមីលោក សូផានិត បានដឹកដៃគ្នាចូលរោងការនាខែមករា ឆ្នាំ២០២៤បន្ទាប់ពីមានទំនាក់ទំនង៣ឆ្នាំ។ ប្រវត្តិស្នេហារបស់អ្នកទាំងពីរគឺមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនគឺជា«ស្នេហាដែលឃើញភ្លាមស្រលាញ់ភ្លាម» ហើយឈានដល់ពិធីមង្គលការតែម្តង។ ជាក់ស្តែងក្នុងពេលស្ថិតនៅទំនាក់ទំនង តារាចម្រៀងរូបនេះមិនបានបង្ហាញអ្វីនៅលើបណ្តាញសង្គមនោះទេទាល់តែជិតដល់ថ្ងៃមង្គលការដើរអញ្ជើញការតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyT5yJcLBwtI0tn0JGpyVHUkBaq9aRZEU28zimFY39aiIWQZ1Mv8UeFunHWVEis3oe6Ljb974ME3CwwjRqNgJY8ObfurOIy_0zVS4TS4kVCCP2xdY0PG8chMFUhMG8-GL9Sl-71-eqLw1b-q0a9k20KcpDFq0sjf-g7ixOMT4xihdROiFFSIGZ2gs5j0eE/s2048/480941485_1201816887973948_6781331969272897184_n.jpg
បន្ទាប់ពីរៀបការរួច សុវត្ថិឌី ធារីកា គឺនៅបន្តអាជីពសិល្បៈដដែលដោយបានចូលរួមសម្តែងក្នុងថ្ងៃពិធីនានា។ សុវត្ថិឌី ធារីកា ក៏ទើបទម្លាក់បទថ្មីរបស់ខ្លួននៅក្នុងទ្រនំថោន មានចំណងជើងថា «ម៉េចអ៊ីចឹងពួកម៉ាក» ៕