កំពូលតារាសម្តែងហូលីវូដដ៏ល្បីឈ្មោះ The Rock បានឈរនៅលើកំពូលតារាងតារាសម្ដែងដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២៤ ជាមួយនឹងទឹកប្រាក់ជិត៩០លានដុល្លារអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLm_t9ICnLi2MmcdiMil6Y0UvCOQHhOp79pm4o1-e6skBZz1s9mhK3mBNL2JvsD1DqTWM2aHMs06HHPPk3YJWcICqB_o-qZd3JcfJ1Fp38tAxi9SFLYVHiG1HrSQE4F87sBAwP0-6rAmtNeBTFnmevCkQZYoiZIpzQ2sZJjj6q3_Q6_jxarXo_8j2ZB5WD/s1200/image_2025-03-08_11-25-49%20(2).png
នៅចុងខែកុម្ភៈ ទស្សនាវដ្ដី Forbes បានចេញផ្សាយចំណាត់ថ្នាក់តារាហូលីវូដដែលរកចំណូលបានខ្ពស់បំផុតទាំង ២០ ក្នុងឆ្នាំ២០២៤។ កម្រិតប្រាក់ចំណូលនេះត្រូវបានគណនាតែក្នុងវិស័យកម្សាន្តប៉ុណ្ណោះ រួមទាំងការសម្ដែង ការផលិតភាពយន្ត ការដឹកនាំ និងប្រភេទផ្សេងទៀតនៃការសម្តែង។ ក្នុងបញ្ជីនេះមានតារាសម្តែងស្រីតែ៣នាក់ប៉ុណ្ណោះគឺ Nicole Kidman ស្ថិតនៅលេខ៨ជាមួយនឹងទឹកប្រាក់៣១លានដុល្លារ , Mariska Hargitay ស្ថិតនៅលេខ១១ ជាមួយទឹកប្រាក់ ២៥លានដុល្លារ និង Scarlett Johansson ស្ថិតនៅលេខ១៩ ជាមួយនឹងទឹកប្រាក់២១លានដុល្លារ ខណៈ The Rock គឺរកចំណូលបានខ្ពស់បំផុតនៅក្នុងបញ្ជី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4vIdV3oFQC09cBgVEwFRH1QSR9fxrRF7xdthTw9qur2L4Vp3wvQMk2iA72t_2n-z_zxstuPXGuDpPqhcYVw0GMQx7wE3Y-g_hOMgkf6CulHChMBMJa3PjQAunv-ZsHenffh792WmO1Uz9yFWehUY6v8Pcofm60XwWwwXxLh4RH9v3ZVGM3FP7jfjj7mMw/s1350/image_2025-03-08_11-25-49.png

តារាសម្តែងសាច់ដុំ The Rock មានអាយុ ៥៣ ឆ្នាំបានឈរនៅលើកំពូលតារាងជាមួយនឹង ៨៨លានដុល្លារ (បន្ទាប់ពីកាត់ថ្លៃមេធាវីនិងថ្លៃតំណាងពីប្រាក់ចំណូលសរុប ១០៣ លានដុល្លារ) ។ ប្រាក់ចំណូលរបស់លោកភាគច្រើនបានមកពីកិច្ចព្រមព្រៀង ៥០ លានដុល្លារជាមួយក្រុមហ៊ុន Amazon ដើម្បីផលិតខ្សែភាពយន្ត Red One ដែលបានចេញផ្សាយនៅខែវិច្ឆិកា ឆ្នាំ ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjheM0V6nVEp23eakVeS30eCGeskA92RCFjQhOjz6QhQhMfgRrlv9espnl1VVa6_Hur97R-THUK88oelemxX1d21ckaQsh_l3WHhyphenhyphenkXDAdSWt22NWGXWCItDSW29k19o_mfQ9ll9j4xaqHIWLT8Dddi9dQWO9CbQpD8HnWRKVfgNOMsakHMq-OGHd3nCiKC/s1350/image_2025-03-08_11-25-51.png

សិល្បកររូបនេះក៏បានចូលរួមនៅក្នុងគម្រោងគំនូរជីវចល Moana 2។ បន្ថែមពីលើប្រាក់ខែរបស់លោក The Rock ទទួលបានប្រាក់ចំណេញបន្ថែម ១% ក្នុងនាមជាអ្នកគ្រប់គ្រងផលិតកម្ម ដែលជាកិច្ចព្រមព្រៀងដែលមិនធ្លាប់មានពីមុនមកសម្រាប់តួសម្តែងរបស់ Disney ។ អ្នកតំណាងរបស់ The Rock បាននិយាយ The Rock បានចូលហោប៉ៅចំនួនទឹកប្រាក់ដែលមិនគួរឱ្យជឿបន្ទាប់ពីខ្សែភាពយន្តនេះរកចំណូលបានជាងមួយពាន់លានដុល្លារ៕