បឹង Hillier ដែលត្រូវបានស្គាល់ថាជាបឹងពណ៌ផ្កាឈូក គឺមានទីតាំងស្ថិតនៅចំកណ្តាលកោះ Recherche Archipelago នៃភាគខាងលិចប្រទេសអូស្ត្រាលី។ បឹងនេះត្រូវបានគេរកឃើញដំបូងក្នុងឆ្នាំ ១៨០២ ដោយអ្នករុករកជនជាតិអង់គ្លេស Matthew Flinders ដែលបឹងនេះគឺជាបឹងទឹកប្រៃមួយក្នុងចំណោមបឹងពណ៌ផ្កាឈូកទាំងប្រាំផ្សេងទៀតនៅរដ្ឋ Victoria របស់ប្រទេសអូស្ត្រាលី។

តាមពិតទៅបឹងពណ៌ផ្កាឈូកមិនមែនជាបឹងចម្លែកអ្វីនោះទេ ដោយសារវាមាននៅជុំវិញសកលលោកតែម្តង សូម្បីតែប្រទេសម៉ិចស៊ិក និងប្រទេសសេណេហ្កាល់ ក៏មានបឹងពណ៌ផ្កាឈូកផងដែរ។ ខណៈប្រទេសអូស្ត្រាលីមានបឹងនេះរហូតដល់ ៥ កន្លែងឯណោះរួមមាន៖ បឹង Crosbie, Becking, Hardy, Kenyon និងបឹង Hillier ដែលរំលេចនូវទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍បំផុត ប្រៀបបានដូចជាឋានសួគ៌ក្រៅភពអ៉ីចឹង។

ទោះជាយ៉ាងណាក្នុងចំណោមបឹងទឹកប្រៃពណ៌ផ្កាឈូកទាំងនោះ បឹង Hillier ហាក់លេចធ្លោជាងគេ ដោយសារវាមានភាពស្រស់ស្អាត និងទាក់ទាញ ជាពិសេសវាក៏ស្ថិតនៅជាប់មហាសមុទ្រប៉ាស៊ីហ្វិកទៀតផង។ ប្រសិនបើអ្នកទេសចរទស្សនាបឹងនេះពីលើអាកាស អ្នកនឹងឃើញពណ៌ផ្កាឈូកស្រាលនៃបឹង Hillier និងពណ៌ខៀវស្រទន់នៃមហាសមុទ្រ គឺមើលទៅពិតជាអស្ចារ្យខ្លាំងណាស់។

ជាមួយបណ្តោយប្រវែង ៦០០ ម៉ែត្រ និងទទឹងមិនលើសពី ២៥០ ម៉ែត្រ បឹង Hillier មានត្រីចម្រុះជាច្រើនប្រភេទ និងរុក្ខជាតិបៃតងអមជុំវិញយ៉ាងល្អឥតខ្ចោះ ប្រៀបដូចជាបឹងកែច្នៃ ឬកាត់តអ៉ីចឹង ប៉ុន្តែតាមពិតទៅវាជាបឹងកើតឡើងដោយធម្មជាតិនោះទេ។ ចំពោះមូលហេតុដែលបឹងនេះមានពណ៌ផ្កាឈូកគឺដោយសារវត្តមានសារ៉ាយម្យ៉ាងឈ្មោះថា Dunaliella salina ដែលសារ៉ាយនេះជាអ្នកផលិតពណ៌យ៉ាងច្រើននៅបាតទន្លេ ធ្វើឱ្យពណ៌ទឹកខុសប្រក្រតីខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័របរទេស Daily Mail៕.png)
Home ព័ត៌មានអន្តរជាតិ មិនមែនកែច្នៃ ឬកាត់តទេ! បឹងពណ៌ផ្កាឈូកពិតជាមានមែននៅលើពិភពលោកយើងនេះ ដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង







