Home ព័ត៌មានអន្តរជាតិ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី១ «ដែលមានអត្រា ផិ.តក្ប.ត់ ៥១%» ច្រើនជាងគេបំផុតនៅលើពិភពលោក ហើយមូលហេតុចម្បងៗមានដូចខាងក្រោមនេះ

ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី១ «ដែលមានអត្រា ផិ.តក្ប.ត់ ៥១%» ច្រើនជាងគេបំផុតនៅលើពិភពលោក ហើយមូលហេតុចម្បងៗមានដូចខាងក្រោមនេះ

87
0

ថៃជាប្រទេសដែលមានការរីកចម្រើនស្ទើរគ្រប់វិស័យ ហើយវិស័យដែលពិភពលោកទទួលស្គាល់ និងចាត់ជាគោលដៅទេសចរណ៍នោះ គឺសេវាកម្មពិសេស ដែលពិសេសលើសគេនៅក្នុងតំបន់បណ្តាប្រទេសជិតខាងយើង ។ យោងតាមការសិក្សាស្រាវជ្រាវវាយតម្លៃលើប្រធានបទ តើប្រទេសដែលមានអត្រាផិ.តក្ប.ត់ ច្រើនជាងគេលើពិភពលោកបានទៅលើប្រទេសណា? មនុស្សភាគច្រើននឹងគិតថា ជប៉ុន បារាំង និងអ៊ីតាលី សម្បូរការផិ.តក្ប.ត់ ច្រើនជាងគេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBVjzl9uJvBb7eV1ilb8rojf5NDFfSmb_r4jSGyCP4kr-HSK9mumr82ZaL2GON5D4Ja4y7JT2aPu7DH35TNB_lSaRhuvaCGQaMd1ntYnxhpoKY1OTCY1d-ysA1jOMtAdTx5DpJx4N8VqpanGYIeDrDqi0n3qXIT0pSzaka8FuqhoXH6_-f7Cyk0Y0rooKZ/s1200/image_2025-03-07_14-01-29.png

ប៉ុន្តែតាមការស្ទង់មតិរបស់គេហទំព័រអាមេរិក Insider Monkey បង្ហាញថា ប្រទេសដែលសម្បូរពលរដ្ឋផិ.តក្ប.ត់ច្រើនបំផុតលើពិភពលោក មិនមែនប្រទេសដែលមនុស្សភាគច្រើនគិតទេ គឺជាប្រទេសថៃ ដែលស្ថិតនៅតំបន់អាស៊ីយើងទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpC0uvw4jdSezrblP_Byw5ZP70mh2yWYncYxRgHzxy94ijbxVQy4wAEHBl1zaUHoDRUmNKqpk3YwkBk1mLZ_gGIBi0c9z9LtyAGUu5IN2jZ4G7AWAk0htniLQtjUUQTR6S5E3bQFnrLgF4fKyoQuXnbAKUOKkYRocul8hLDTVEnChTJ5EDkXPwNydjK1Na/s1200/image_2025-03-07_14-01-30%20(2).png

គេហទំព័រអាមេរិក Insider Monkey បានចុះផ្សាយពីការស្ទង់មតិរបស់ Pew Research បង្ហាញថា ប្រទេសដែលមានពលរដ្ឋក្បត់ចិត្តប្តីប្រពន្ធច្រើនបំផុតលើពិភពលោក គឺថៃ ជាប់ចំណាត់ថ្នាក់ទី១ ដែលមានអត្រាការក្បត់ចិត្ត រហូតដល់៥១% ។ មូលហេតុដែលពលរដ្ឋថៃក្បត់ចិត្តច្រើនបំផុត គឺបណ្តាលមកពីបុរសថៃជាច្រើនចូលចិត្តមានប្រពន្ធចុង និងសេវាកម្មផ្លូវភេ.ទ ទើបពួកគេមានឱកាសក្បត់ចិត្តប្រពន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZF3cyuCBCHH53_fDE0iFzQuG0B0lyPdhf3apJwSbGeQQjRUsXT8HmhTuSEFnibA0OHx87uGwnwluzr1aqfftwqC5RpMm416TeSCfSBsrvRoCX-urrFPOGFGXJGHYDaqWH2WgMR4XP1Fnqz6Wi6ycq2O2ZRz_mOEfuH9wXLkPrz1oocjsrBRibBQEr86GW/s2000/image_2025-03-07_14-01-30%20(3).png

ការស្ទង់មតិនេះបញ្ជាក់ទៀតថា ការក្បត់ចិត្តប្តីប្រពន្ធ មិនមែនកើតឡើងតែនៅប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចទាបប៉ុណ្ណោះទេ ប៉ុន្តែវាបានកើតឡើងនៅប្រទេសរីកចម្រើនផងដែរ គឺដាណឺម៉ាក បានជាប់ចំណាត់ថ្នាក់ទី២ លើពិភពលោក ដែលមានអត្រាក្បត់ចិត្តស្មើ៤៦% ។ រីឯអ៊ីតាលី អាល្លឺម៉ង់ បារាំង និងប្រទេសនៅអឺរ៉ុបខាងលិច ក៏មានអត្រាក្បត់ចិត្តច្រើនដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjUIDa2fGy9yP96bJn_X3Qhe0YUZz5Gucmr7E8kxSy2C7XTjQ6eNgzNIjKdvtIR-9RvkR7TO9VIQikJ7qcSCSBSvi37BdxZhS7Fm6sm_mAgtOuo0houG9U7zXCRGn6JasIMK9vYyrYv0Be5-nOImd4ZchDuPXs3EFkhj5LBGirhrKFuSXMmvxZnyw7pjhm/s804/image_2025-03-07_14-01-30.png

ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ប្រទេសមានអត្រាក្បត់ចិត្តច្រើនបំផុត ៖
១-ថៃ ៥១%
២-ដាណឺម៉ាក ៤៦%
៣-អាល្លឺម៉ង់ ៤៥%
៤-អ៊ីតាលី ៤៥%
៥-បារាំង ៤៣%
៦-ន័រវេស ៤១%
៧-បែលហ្ស៊ិក ៤០%
៨-អេស្ប៉ាញ ៣៩%
៩-ហ្វាំងឡង់ ៣៦%
១០-អង់គ្លេស ៣៦%
១១-កាណាដា ៣៦%
១២-ក្រិក ៣៦%
១៣-លុចសំបួរ ៣៦%
១៤-អូទ្រីស ៣៥%
១៥-ប្រេស៊ីល ៣៥% ។

ចំណែកសហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់ទី២០ ដែលមានអត្រាក្បត់ចិត្ត ស្មើនឹង៣៥% ។ លទ្ធផលការស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកដែលរៀបការរួចប្រមាណ៣៥% តែងតែក្បត់ចិត្តប្តីប្រពន្ធ ដែលនេះបង្ហាញថា សូម្បីតែប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ក៏មានបញ្ហាក្បត់ចិត្តដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia2gD8f_EEw8XwjLO-IyagtfGUT5PbA42xMXZ7pPfo-8Lrz-ga1BWhNqcqALFG_uf_u225tSB1WUpPQyjLnt85J7Qy0GbZ1TvmmZ05kZD4o3ltSRg8iu2av_DHKNgoNQyiVdHsg4Kobag3QW4J9zvGqkdG4AmDzQUXBZ-R6kv3Ma_QMt-yj-mvG8AHDLMH/s2000/image_2025-03-07_14-01-32.png

ក្រៅពីកត្តាប្រពៃណី និងវប្បធម៌ ដែលជំរុញឱ្យប្តីប្រពន្ធ ឬគូស្នេហ៍ក្បត់ចិត្តគ្នា គឺអត្រាក្បត់ចិត្តភាគច្រើនបណ្តាលមកពីបញ្ហាផ្លូវចិត្ត សេដ្ឋកិច្ច និងកត្តាផ្សេងៗ ។ ក្រៅពីនេះ គឺដោយសារបញ្ហាអារម្មណ៍ ដូចជា ៖ ការខឹងសម្បារដៃគូ ខ្វះការស្រឡាញ់ ឬយកចិត្តទុកដាក់ និងចង់បានដៃគូថ្មី សុទ្ធតែជាមូលហេតុជំរុញឱ្យមនុស្សពុំស្មោះត្រង់ ៕