Home ព័ត៌មានអន្តរជាតិ ជនបរទេសចង់បានសញ្ជាតិអាមេរិក តែពលរដ្ឋអាមេរិកបែរជាដង្ហែគ្នាសុំសញ្ជាតិអង់គ្លេស

ជនបរទេសចង់បានសញ្ជាតិអាមេរិក តែពលរដ្ឋអាមេរិកបែរជាដង្ហែគ្នាសុំសញ្ជាតិអង់គ្លេស

56
0

ប្រទេសអង់គ្លេស ៖ ស្របពេលជនបរទេសចង់បានសញ្ជាតិអាមេរិក និងចង់មករស់នៅអាមេរិកដោយស្របច្បាប់ ដើម្បីឱ្យកូនចៅបានសិក្សាខ្ពង់ខ្ពស់មានអនាគតល្អ បែរជាពលរដ្ឋអាមេរិកជាច្រើននាក់ដង្ហែគ្នាដាក់ពាក្យស្នើសុំសញ្ជាតិអង់គ្លេស ក្រោយពីលោក Donald Trump ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក អាណត្តិទី២ ។ នេះជាការដាក់ពាក្យសុំសញ្ជាតិអង់គ្លេសច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារពលរដ្ឋអាមេរិកពុំពេញចិត្តនឹងការដឹកនាំប្រទេសរបស់ប្រធានាធិបតីថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1NWvCDoFP8xgGguEXf7dsHQjSOz_mw4pHb8JlrVRVf922vPIYOtMsFxXzTS38_zDK0CL-VL1uV9-GA5F-X4G6bz3F8FjOUfDgAqNdTayP-268uz7msMZxyD1MdxF-oxnLZgJacMMUZVdMj68ztb4px1o06cVOYXjpt2t4GBTHOg3cJyHQQbkKJfyXFJM-/s1024/image_2025-03-07_13-36-18.png

តាមទិន្នន័យរបស់ក្រសួងមហាផ្ទៃអង់គ្លេសបង្ហាញថា នៅត្រីមាសទី៤ ឆ្នាំ២០២៤ កន្លងមក ពលរដ្ឋអាមេរិកបានដង្ហែគ្នាមកដាក់ពាក្យសុំសញ្ជាតិអង់គ្លេស រហូតដល់ជាង៦,១០០នាក់ ។ នេះជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ តាំងពីអង់គ្លេសកត់ត្រាក្នុងទិន្នន័យកាលពីឆ្នាំ២០០៤ ពេលនោះ ពលរដ្ឋអាមេរិកបានសុំសញ្ជាតិអង់គ្លេស មិនដល់៣,០០០នាក់ទេ ។ ការស្នើសុំសញ្ជាតិអង់គ្លេសរបស់ពលរដ្ឋអាមេរិកនៅឆ្នាំ២០២៤ កើនឡើងជាបន្តបន្ទាប់ បើធៀបនឹងឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTGiu4EwgMmQoDvoDQhUn0LNImDIkkps6WD45eBFwDOsHQp-GwM3VDaQb_7Maz9QIZSvN9CvWgRRDvp206KtrNyOcm04Ti1fX9Ps6KSzuhz0pBVO01N65cVrEKID0IlFaE_POJdRy3BNxU7ZUP_3rmRWWSuyDVKG67iYCvdOfcvE771CiDh5C0IgZpbtsH/s1200/image_2025-03-07_13-36-19%20(2).png

នៅដើមខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន CNN រាយការណ៍ថា ពលរដ្ឋអាមេរិកបានសុំសញ្ជាតិអង់គ្លេស តាំងពីលោក Trump ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក និងបំពេញតួនាទីក្នុងសេតវិមានម្តងទៀត ។ ការស្នើសុំសញ្ជាតិអង់គ្លេសនេះកើនឡើងប្រហាក់ប្រហែលគ្នានឹងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២០ គឺពលរដ្ឋអាមេរិកជាង៥,៨០០នាក់ បានបោះបង់សញ្ជាតិរបស់ខ្លួនច្រើនជាងឆ្នាំ២០១៩ ដោយសារពួកគេពុំពេញចិត្តនឹងការផ្លាស់ប្តូរគោលនយោបាយពន្ធរបស់រដ្ឋាភិបាលដឹកនាំដោយលោក Trump កាលពីអាណត្តិទី១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRtjsFoBk-Qs8wPxwsuENpb1TcCrQv3f9fsOv4OLT6HjKqpOBd0yVjPhYWVh-3sj4lgDxhrmLarcQVNaVHLV5FLRpyzMZ6NXi0OTXZuJ-C6qnDSC9pREx8WmMZc0zZShyTVTfklZqsp7Iy7H5V-fOtzufuGi6jv9dYJECTtZZt1f6XGfOyVeXkTnZOE1BN/s1060/image_2025-03-07_13-36-19.png

ប៉ុន្តែអ្នកជំនាញអះអាងថា ពលរដ្ឋអាមេរិកដែលសុំសញ្ជាតិអង់គ្លេស គឺភាគច្រើនបានរស់នៅប្រទេសអង់គ្លេសមួយរយៈហើយ ពុំមែនដោយសារពួកគេពុំពេញចិត្តនឹងគោលនយោបាយពន្ធរបស់លោក Trump ទេ ។

ការត្រឡប់មកកាន់តំណែងឡើងវិញរបស់លោក Trump ធ្វើឱ្យពលរដ្ឋអាមេរិករស់នៅទូទាំងពិភពលោក បារម្ភថា រយៈពេល៤ឆ្នាំទៀត (គិតចាប់ពីឆ្នាំ២០២៥) តើអាមេរិកនឹងមានហេតុការណ៍អ្វីកើតឡើង ពេលស្ថិតក្រោមការគ្រប់គ្រងរបស់ Trump? ហេតុនេះ ធ្វើឱ្យពលរដ្ឋអាមេរិកស្វែងរកឱកាសថ្មីៗដើម្បីឱ្យជីវិតពួកគេមានលំនឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDKjSsTkCqTsADrjRJ7mlLM8CHan4HXjCBg4iCeWvujoPB4eT9kh9t5KVmwPOffFvDJW4Shn4qcCqXpUeLqmVdapUAwdqRm2XaO3dGyG_suU0NlGRzK8BWBVVaW-1QDypcsGdgqk1UrLslKS08K1UciIIy9-Kxdel2c5hNDiFxovRJy5m18fhGS0pC4YHD/s1024/image_2025-03-07_13-36-20.png

ដោយឡែក នាពេលថ្មីៗនេះ ភូមិតូចមួយរបស់ប្រទេសអ៊ីតាលី ធ្លាប់ប្រកាសតាមគេហទំព័របើកឱកាសឱ្យពលរដ្ឋអាមេរិកដែលចង់ចាកចេញពីប្រទេសដោយសារពុំពេញចិត្តនឹងលទ្ធផលការបោះឆ្នោត គឺអាចមកទិញផ្ទះតម្លៃថោកនៅអ៊ីតាលីបាន ។ ការប្រកាសនេះពុំត្រឹមតែស្វាគមន៍ពលរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែជាការដោះស្រាយបញ្ហាចំនួនពលរដ្ឋក្នុងតំបន់ដែលធ្លាក់ចុះអស់ជាច្រើនឆ្នាំផងដែរ ៕