Home ព័ត៌មានអន្តរជាតិ Kungfu Robot របស់ចិនកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីធ្វើតេស្តប្រយុទ្ធគ្នាជាមួយមនុស្ស

Kungfu Robot របស់ចិនកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីធ្វើតេស្តប្រយុទ្ធគ្នាជាមួយមនុស្ស

74
0

មនុស្សយន្ត UNITREE G1 របស់ប្រទេសចិន បានអភិវឌ្ឍយ៉ាងខ្លាំងនៅជំនាញក្បាច់គុនតាមរយៈការរៀនពង្រឹង និងការអនុវត្តយ៉ាងរលូននៅពេលប្រឈមមុខជាមួយមនុស្សកាន់ដំបង។ ការបង្ហាត់បង្រៀននេះមានគោលបំណងចង់ផ្សព្វផ្សាយក្បាច់គុនបុរាណចិនទៅកាន់ពិភពលោក ក៏ដូចជាបង្ហាញពីសមត្ថភាពអស្ចារ្យមិនធម្មតារបស់ចិន ដែលអាចបង្ហាត់បង្រៀនមនុស្សយន្តឱ្យចេះគ្រប់មុខបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNIiCn3cizkatOw297LlpkW06y59nJ4Y1NduUBYlZAF0__44kwkqYk0-tWw5W7qaOg3irGdaS2EFLBFuby7pEcYF_PBlRpa6t1oJNKOAhR0T13GzwxO4fA3KY2T-NjsP5xw1N4jW4M6O-TrsSZBA2YBYu4BroGYUb-T0GprqgUhWSh2isuKovLr-fiMVdO/s1280/photo_2025-03-06_16-59-20.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Yahoo News ក្រុមហ៊ុនមនុស្សយន្តចិន Unitree Robotics បានចែករំលែកវីដេអូមួយដែលបង្ហាញពីភាពរហ័សរហួន គួរឱ្យចាប់អារម្មណ៍របស់មនុស្សយន្ត G1 ដែលមានទំហំតូច។ នៅក្នុងវីដេអូឃ្លីបរយៈពេល ១៥ វិនាទីនេះ បានបង្ហាញឱ្យឃើញថា មនុស្សយន្ត AI G1 គឺកំពុងប្រយុទ្ធគ្នាជាមួយមនុស្សកាន់ដំបងយ៉ាងសកម្មបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5rA3Tu4lmPzPV7mPwC6vPHmRUVukssHGVOuhYVMKZo-T3jGVfkfXjntEhsuXuH5HswoFClMSYUZAAfdYUCGeQy6ry7Oyw4cVQQzrGCkvjIq-k29NjvUHYvRNfn8_iWJnn-w8-jG8eXUvEc4dsaGJ5gBgD7Ay6ONDFSeDcrmc1M_lTz3qchs0TgqkQEVxF/s1280/photo_2025-03-06_16-59-21.jpg
អ្វីដែលពិសេសនោះគឺថា មនុស្សយន្តបានធ្វើចលនាក្បាច់គុនកុងហ្វូដោយអាចយកឈ្នះមនុស្សពិតៗបានទៀតផង។ សព្វថ្ងៃក្រុមហ៊ុន Unitree Robotics កំពុងបន្តធ្វើបច្ចុប្បន្នភាពដែលអនុញ្ញាតឱ្យមនុស្សយន្ត AI G1 រៀន និងដំណើរការចលនាកាន់តែច្រើនជាងមុន។ ការសាកល្បងធ្វើតេស្តប្រយុទ្ធគ្នាជាមួយមនុស្សនេះ បានបង្ហាញពីភាពរហ័សរហួន និងតុល្យភាពរបស់វាជាមួយនឹងការលោតយ៉ាងរលូន និងជើងច្បាស់លាស់ ទោះបីជាមានការរំខានក៏ដោយ។ ការធ្វើតេស្តនេះក៏ជួយបង្កើនតុល្យភាពរបស់វា និងពង្រីកជួរចលនារបស់មនុស្សយន្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTQAD1c-g2xNf46hFjylACQPf-3mC-e9V9i14NY-UUpLDy5byfUlbfJ-cTbmRV-bdKQq8F8wbv-qphTOVe8dx9Dnw9hyphenhyphenh2O1T0l-zKCEy8bJcvyoCIS1svdnZ4qK_aWc-xiGZBHr7JgUKYDj7eIY1vQrQyDzXRh3yDE_HAQg5R8CSOlhFUMPEcvlfJSWgI/s1200/photo_2025-03-06_16-59-22.jpg

មនុស្សយន្ត G1 មានកម្ពស់ ១.៣២ ម៉ែត្រ និងទម្ងន់ ៣៥ គីឡូក្រាម អាចបត់ចុះមកត្រឹម ៦៩ x ៥៤ x ៣០ សង់ទីម៉ែត្រ ដើម្បីងាយស្រួលទុកដាក់។ មនុស្សយន្តនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជាច្រើន រួមមាន 3D Lidar, RealSense depth-sensing camera and noise-cancelling microphone ដើម្បីឆ្លើយតបទៅនឹងការបញ្ជាដោយសំឡេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2JQObfuqoam-f0zQDqxupBttwMbkNT9H8vQ6vrcTsu_qSkpFQIN4CBI3Ab1yksId-l7_pBbf07oihyy0iL8dd7mqIFXuwDvvzkjiwePL4Jpx5wGMKRYdTwQvwSed6H962dFf91RZAMR2lyPQzb1Eoz27roTjX8ZmGHBrcpuzhmhq2yVaiCwIEfOCiB43O/s1241/photo_2025-03-06_16-59-23.jpg
G1 ក៏ត្រូវបានបំពាក់ដោយថាមពលថ្ម ៩,០០០ mAh ដែលផ្តល់ប្រតិបត្តិការរយៈពេល ២ ម៉ោងជាមួយនឹងការផ្លាស់ប្តូរថ្មរហ័សសម្រាប់ការប្រើប្រាស់បានយូរ។ ជាមួយសមត្ថភាពប្រាស្រ័យទាក់ទង និងជួយមនុស្ស លើករបស់ធ្ងន់ៗ អាចរាំ និងហាត់ក្បាច់គុន។ មនុស្សយន្តនេះក៏មានបំពាក់នូវប្រព័ន្ធដំណើរការកណ្តាល 8-core ដែលដំណើរការខ្ពស់ (CPU) សន្លាក់ដៃ ជើង និងដងខ្លួន ដែលអនុញ្ញាតឱ្យបង្វិល ២៣ ដឺក្រេ ធ្វើឱ្យវាផ្លាស់ទីយ៉ាងរលូន ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួល និងភាពបត់បែនផងដែរ៕