សួនបៃតងអង្គរដែលជាអតីតភូមិវប្បធម៌កម្ពុជា បានប្រកាសចែកជូនសំបុត្រចូលទស្សនាសិល្បៈឥតគិតថ្លៃសម្រាប់បងប្អូននារីៗទាំងជាតិ និងអន្តរជាតិ មិនថាចាស់ឬក្មេងនោះទេ ដើម្បីអបអរទិវានារីអន្តរជាតិនៅថ្ងៃទី ៨ ខែមិនា។ សួនបៃតងអង្គរដែលជាអតីតភូមិវប្បធម៌កម្ពុជា ធ្លាប់បានប្រកាសបិទទ្វារកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅដោយសារមានបញ្ហាហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNwMs6zFOZLyvag7GU3QfCuO6KyHs5xHU-vmbrMWzNucORl_cbaiBG31EbT9Mo39EOD2oTA4KkKZPWJ3B_U4BzZn4B27jbdzZMYJKVo4EnUVrUg49RddszYpnYG-jkxclHPpJ27ksxNYsf-3-8D29DMo372RduP0Nyp-oYl8O8Eo2KcBVCbXCgwkUDw5hs/s1326/288190062_582977546888977_5851151767940307315_n.jpg

ទោះជាយ៉ាងណានៅឆ្នាំ២០២៥ នេះការសម្តែងសិល្បៈនៅភូមិវប្បធម៌នាខេត្តសៀមរាបគឺបានត្រឡប់មកវិញហើយ។ ដូច្នេះសម្រាប់បងប្អូនដែលចង់ឃើញការសម្តែងសិល្បៈនៅភូមិវប្បធម៌ដូចកាលពីមុន បងប្អូនភ្ញៀវទេសចរគ្រប់ជាតិសាសន៍គឺអាចមកទស្សនាបាន ដោយបងប្អូនត្រូវទិញសំបុត្រក្នុងម្នាក់ ១ ម៉ឺនរៀលសម្រាប់ភ្ញៀវជាតិ និង ២ ម៉ឺនរៀលសម្រាប់ភ្ញៀវអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgawAHSf2CyIXH_3YYJgqm1DjOBLu2eo2NeclOpES4GvJ8UgxUVo5_Np6WTzZpGHiKHa49qwo3guoTXdla0vltgBUyKqOQ8XMdAhyW1Nh30CK8VlqVw3nvyi9JjNimqDmmk1HJjjbT8taEcJ6TTGdJ2flnJc58GTecsdi1ypUEUjqB-BGiJgYrF0QxH2psG/s1282/289315437_582975883555810_5862639471374912673_n.jpg

ប៉ុន្តែនៅថ្ងៃទី ៨ ខែមិនានេះ សម្រាប់បងប្អូនស្ត្រីទាំងអស់ គឺអាចចូលទស្សនាដោយឥតគិតថ្លៃតែម្តង។ រមណីយដ្ឋានសួនបៃតងអង្គរ មានទីតាំងនៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ នៅទីនេះក្រៅពីទស្សនាសិល្បៈដ៏សម្បូរបែប ដែលបង្ហាញពីវប្បធម៌ដ៏រុងរឿង តន្ត្រីបុរាណ របាំខ្មែរ ឬសិប្បកម្មខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDZlDTNgRvTRyL4Rj0cQu6IMwM78Ns5Zv-x7SPzBj5AQPtHAy6KczXbhun6-ko_nRpq_lU9U5qI_BFQo2YAdHqd-ns0Olk1c9EkwcRqpVNU71vUcGuPay3V30OtsGau6gZAh8EV6zuw-PH0x6oteckR2zV-hwwebUvuTE1EOc6HYd0kjLgeXlG_pzlqL6y/s526/481712571_660422479887667_2749333303718672223_n.jpg

ភ្ញៀវទេសចរក៏អាចដើរកម្សាន្តនៅកន្លែងជាច្រើនទៀតជុំវិញសួនបៃតងអង្គរ ដូចជាសារមន្ទីរ សួនដៃណូស័រ ស្ពានកំពង់ក្ដី សួនប៉ាន់តែចិន កម្រងផ្កាចម្រុះពណ៌ ផ្ទះលើទឹក និងមានកន្លែងស្រស់ស្អាតមួយចំនួនទៀតផង។ លើសពីនេះលោកអ្នកក៏អាចស្វែងយល់អំពីសិល្បៈ និងស្ថាបត្យកម្ម ការរចនាបទទិដ្ឋភាពនៅក្នុងសួន ដោយបញ្ចូលជាមួយនិងរឿងព្រេងនិទានខ្មែរដែលអ្នកគួរតែសិក្សាសែ្វងយល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD1mnV6GNg5Kyb2E138Hg4jExrv0TmrZElM2ZU_Gqpd5hcw1hjBSJzHVyO2cnZXXZy-qw03DBZ80SzzZgx2LIuotTchYBUuE_BNWZr_Q5rzBQ-hCymaBg968SLagimkr62hiZOOBREHP5OerKPrdrlPpHVF9FdZzxR0z9QI9RAQhopQd-RPD4tbE5PPYjB/s1280/289351354_582973580222707_7196421598739645827_n.jpg

គួរបញ្ជាក់ដែរថា រមណីយដ្ឋានសួនបៃតងអង្គរ ដែលជាអតីតភូមិវប្បធម៌កម្ពុជា គឺជាមជ្ឈមណ្ឌលសម្តែងពីសិល្បៈ បង្ហាញពីវប្បធម៌ប្រពៃណីខ្មែរ ជាផ្នែកមួយបម្រើវិស័យទេសចរណ៍នៅលើទឹកដីអង្គរ។ នៅក្នុងសួនបៃតងអង្គរនោះក៏មានភូមិខ្មែរ និងភូមិជនជាតិភាគតិចចំនួន ១២ រួមមាន៖ ភូមិខ្មែរ ភូមិចិន ភូមិចាម និងភូមិគ្រឹងជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh616HR197joxvH33n9RHgXSKbjYh1c_tmHUxAyfnbFAvVUzQ4ycIreVItrs0TkCnpKt7zf1KkE-132GGn2V3wGr4mh6uKPQej4vM-VjvjqlzvVpiLioHi_jayIW1hbOzmNsG2YrtEoTB1V2oac886nXxG7lRwVQbaHCqOXuMRkGOhSip96eEySBdM3KAC9/s1280/photo_2025-03-06_14-01-16.jpg