នៅដើម២០២៥នេះ ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងជាង៧០ភាគរយ ដោយភាគច្រើនកើតឡើងនៅពេលរាត្រី។

ក្នុងនោះ ត្រឹមរយៈពេល១ខែដើមឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ២១៩ លើក ដោយបានសម្លាប់ជីវិតមនុស្សចំនួន ១៤០នាក់ និងរងរបួសធ្ងន់ស្រាល ២៨៩នាក់។

យោងតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលបានលើកឡើងថា៖” ករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាញឹកញាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺកើតឡើងដោយសារកត្តាចម្បងធំៗចំនួន៣”។

កត្តាចម្បងធំៗចំនួន៣នោះរួមមាន៖

  • កត្តាបើកបរមិនគោរពល្បឿន
  • កត្តាមិនគោរពសិទ្ធិ
  • កត្តាបើកបរក្នុងស្ថានភាពស្រវឹង

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាឃាតករលាក់មុខ ដែលឆក់យកជីវិតប្រជាពលរដ្ឋដែលធ្វើដំណើរតាមឆ្លងផ្លូវសឹងតែរៀងរាល់ថ្ងៃ៕