Home ព័ត៌មានអន្តរជាតិ សូមប្រុងប្រយ័ត្ន! ថៃហាមពលរដ្ឋបរិភោគសាច់គោ ក្រោយគោជាច្រើនក្បាលត្រូវបានរកឃើញថាឆ្លងជំងឺឆ្កែឆ្កួ.ត

សូមប្រុងប្រយ័ត្ន! ថៃហាមពលរដ្ឋបរិភោគសាច់គោ ក្រោយគោជាច្រើនក្បាលត្រូវបានរកឃើញថាឆ្លងជំងឺឆ្កែឆ្កួ.ត

76
0

ប្រទេសថៃ ៖ នៅដើមខែមីនា ឆ្នាំ២០២៥ ស្រុកវ៉ាពីប៉ាធុម ស្ថិតក្នុងខេត្តមហាសារ៉ាខាម ប្រទេសថៃ បានជូនដំណឹងទៅកាន់ពលរដ្ឋហាមបរិភោគសាច់គោ ដោយសារសត្វគោជាច្រើនក្បាលងា.ប់ ជាបន្តបន្ទាប់ក្រោយពីឆ្លងជំងឺឆ្កែឆ្កួ.ត ។ បច្ចុប្បន្ន មន្ត្រីបសុសត្វបានបង្កើនការចាក់វ៉ាក់សាំងគោ និងសត្វចិញ្ចឹមផ្សេងទៀតនៅស្រុកវ៉ាពីប៉ាធុម ដើម្បីបង្ការកុំឱ្យជំងឺនេះឆ្លងរាតត្បាតកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0k6YftpO1sIGdBreJ91Lhqz7hFhCjgYmlQuLyvuQ1ZtFiKyTJu_W59qDwO60tOwUOLS_KGjZc3G9pKvGYsAUwHWnd_s5QLg3azoXJKagnuWWYvhlC59Fd0FO7DZxhe_cjV6ZYDaUp5WRSKcWmiI1jhSgaKL2ZSc6L2Mde4y4ulg32pUotjbrHZLzw0Lk9/s644/image_2025-03-05_14-33-22%20(2).png

កាលពីថ្ងៃទី៣ ខែមីនា កន្លងមក ការិយាល័យបសុសត្វខេត្តមហាសារ៉ាខាម បានទទួលដំណឹងពីការិយាល័យបសុសត្វស្រុកវ៉ាពីប៉ាធុម ថា គោជាច្រើនក្បាលនៅភូមិឡមខម ឃុំណាខា ស្រុកវ៉ាពីប៉ាធុម មានអាការៈខុសធម្មតា ហើយអាជ្ញាធរសន្និដ្ឋានថា គោទាំងនេះឆ្លងជំងឺឆ្កែឆ្កួត ។ អាជ្ញាធរក៏បានបញ្ជូនគោទៅត្រួតពិនិត្យអាការៈនៅមជ្ឈមណ្ឌលស្រាវជ្រាវសត្វពាហនៈ ហើយលទ្ធផលការត្រួតពិនិត្យបង្ហាញថា គោឆ្លងជំងឺឆ្កែឆ្កួត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeRc8L-yk_brC89ZdGcYw1hQE6wvmYFpcNEp6lcwrzi6hF8R5os96bUi_OnLhnl6qxscVnm_VCfH305s6dExq_J9edmcfL5tNkKw2f3fwNt6ubs5GCi4geWy1A0mi0bIL48tOG7nFdXiRqeAJwVtz6YUZJJ0yUr9lAmn8nOJQxNKN9hLNHN2y62YiDcFbY/s1024/image_2025-03-05_14-33-21.png
ដូច្នេះ ការិយាល័យបសុសត្វស្រុកវ៉ាពីប៉ាធុម បានប្រកាសហាមពលរដ្ឋបរិភោគសាច់គោក្នុងតំបន់មួយចំនួន ដែលមានការឆ្លងរាតត្បាតជំងឺឆ្កែឆ្កួតប្រភេទ (Rabies) ខ្លាំង ។ មន្ត្រីបសុសត្វ បានបង្កើនការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វគោ, ឆ្កែ និងឆ្មា នៅភូមិចំនួន៣ ស្ថិតក្នុងឃុំណាខា ស្រុកវ៉ាពីប៉ាធុម និងស្នើឱ្យពលរដ្ឋយកត្វចិញ្ចឹមទាំងអស់មកចាក់វ៉ាក់សាំងការពារការឆ្លងរាតត្បាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhObGmk_3c5PYolz1cZVjbsMAhNlynirSaYpbGutcHOGYcYo3f61IVfPFGP4PJMyvsxxA9y3B7iXCAIIaOqGqYCNTmq-L1R9yAFjvBTj1KkHUhnjRjCCPCoyxplWKzPG8SKGclt7ReqJOiPrRc10ut5VsiP_8YNLykA7srPp8x_JRUzQokDCKiWEJqYJ7NP/s644/image_2025-03-05_14-33-22%20(3).png
លោក ថងលឿន ជាអ្នកស្រុករស់នៅនៅឃុំណាខា ប្រាប់ថា សត្វចិញ្ចឹមរបស់លោក បានចាក់វ៉ាក់សាំងជារៀងរាល់ឆ្នាំដើម្បីការពារជំងឺឆ្កែឆ្កួត ប៉ុន្តែអ្វីដែលលោកបារម្ភខ្លាំងនោះ គឺសត្វគោឆ្លងជំងឺឆ្កែឆ្កួត ។ បច្ចុប្បន្ន លោក និងក្រុមគ្រួសារផ្អាកបរិភោគសាច់គោមួយរយៈ ដោយសារខ្លាចឆ្លងជំងឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmWzgNFz0YPPzgE0kPNXg_A2hXgub_X29HhkaQQJyfn2Qc8lQO39DGLxeawOCYQWvzboS3jhPHFpk38OrR6W2Kyp0GVtCtYkBJDkL6iSz7db14ArvIq-u7Vx0sASNIFaZumK1ovQkfjzSenvELPkMkDQgfn7zDPp3WE4N1I9_X9sGILMQtFMVv2Kj9FAM_/s600/image_2025-03-05_14-33-22%20(4).png

ប្រធានក្រុមអភិវឌ្ឍន៍សុខភាពសត្វ និងមានឯកទេសបសុសត្វ លោកស្រី អាន់ឆាលី ខាំសៃ ឱ្យដឹងថា លោកស្រីបានប្រកាសទៅកាន់ពលរដ្ឋពីតំបន់ដែលមានសត្វគោឆ្លងជំងឺឆ្កែឆ្កួត ព្រមទាំងហាមពលរដ្ឋផ្លាស់ទីសត្វគោពីកន្លែងមួយទៅកន្លែងមួយដើម្បីជាការប្រុងប្រយ័ត្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnzi8rctaP_RFLSjHHxXVnfajChvtbY3I0uJ-t68zpJf919DkE_jMKcuE-wanwQ7lJWwAbcrSSn1LG_uGh0XDdxuvyqwGWK-jN_bFaWuaQhA75Mt3MGLJi5nx87Eci6Zly2zzckIJxhZ1kh66fyogbt2inc80gxbtHYFrYxdRiUrgFlRvadNZHSyBsQXio/s644/image_2025-03-05_14-33-22.png

ហេតុនេះ សូមពលរដ្ឋយកសត្វចិញ្ចឹម ដូចជា ៖ គោ ឆ្កែ និងឆ្មា មកចាក់វ៉ាក់សាំងការពារកុំឱ្យឆ្លងជំងឺឆ្កែឆ្កួត ។ កសិករចិញ្ចឹមគោ-ក្របី សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយថែទាំសត្វរបស់ខ្លួន សម្អាតកសិដ្ឋាន ឬកន្លែងចិញ្ចឹមសត្វ និងការពារកុំឱ្យសត្វពាហនៈចេញ-ចូលកសិដ្ឋាន ៕