Home ព័ត៌មានអន្តរជាតិ កាន់តែទំនើប និងជឿនលឿន! ប្រទេសចិនបានប្រើ AI ដើម្បីបង្កើតថ្នាំព្យាបាលជំងឺហ្សែនដ៏កម្រមួយនេះ

កាន់តែទំនើប និងជឿនលឿន! ប្រទេសចិនបានប្រើ AI ដើម្បីបង្កើតថ្នាំព្យាបាលជំងឺហ្សែនដ៏កម្រមួយនេះ

58
0

យោងតាមប្រភពព័ត៌មាន bastillepost ដែលបានចុះផ្សាយកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ទីរពិសោធន៍ស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត Liangzhu នៅទីក្រុង Hangzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីពន្លឿនការអភិវឌ្ឍន៍ថ្នាំថ្មី ក្នុងការព្យាបាលជម្ងឺប្រូហ្សេរីយ៉ា ដែលជាជម្ងឺហ្សែនដ៏កម្រមួយច្រើនកើតឡើងចំពោះកុមារទូទាំងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpZeKIe4-9iuUqorF1hwiaMtUDM15BkFnkrz_7zGDxShQxG6vUiJTZypWskrtksh8kFC92HTXwdABgMXJeI88ORfOJH1-ekY7JEr_9Gy4-1Nu7lsxCygQF33ebOhs7Kw8X7p8dGvnD-gEqxMqL4Wzq-i7E_qs8QzLrPLKcFMmur3vQsd1Ty2Qsdn056QKa/s1300/image_2025-03-04_13-42-09.png
ជំងឺនេះត្រូវបានគេស្គាល់ថា ជាជំងឺចាស់ជរា ធ្វើឱ្យកុមារមិនលូតលាស់ផ្នែកកម្ពស់ និងទម្ងន់ចុះខ្សោយ, បាត់បង់ខ្លាញ់ក្នុងខ្លួន, ជ្រុះសក់, ឃើញសរសៃក្បាលច្បាស់, ស្បែកជ្រីវជ្រួញ, ក្បាលធំ, ភ្នែកលៀន, មាត់ស្តើង, មុខចាស់, ដៃជើងស្វិត និងឆាប់អស់កម្លាំងជាដើម និយាយឱ្យសាមញ្ញទៅ ក្មេងអាយុ ១០ ឆ្នាំអាចមើលទៅដូចមនុស្សចាស់អាយុ ១០០ ឆ្នាំអ៉ីចឹង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbmeiai84fv7I5FbjGN_lqsvIor52uycC_l2Vvatl7ZKo2-AmLi1Qq2VZjdz2gAa-kzOrpDt9lsfz5irvtTT7oKmO9OYLY0xvFX9JEZDzUEW4DnaybGpSgseis8jiM18Ab29SE0gSChfHFbatqdO1uzHjPnOFmdXBB9Ba4W4mSJ33duwjom-m1MZEenZtS/s2000/image_2025-03-04_13-42-10.png
បច្ចុប្បន្នជំងឺប្រូហ្សេរីយ៉ា គឺមានការព្យាបាលតិចតួចណាស់សម្រាប់កុមារ ដោយសារដំណើរការអភិវឌ្ឍឱសថបុរាណ ចាប់ពីការកំណត់គោលដៅ និងការពិនិត្យថ្នាំ រហូតដល់ការសាកល្បងព្យាបាល និងការអនុម័តបទប្បញ្ញត្តិ គឺចំណាយប្រាក់ច្រើន ថែមទាំងចំណាយពេលវេលាច្រើនទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfG3Osb3mdI0JCvjtwIDwTP9Pp0pwXGqYnPhV8dg-QMsLtq8PSXpIsYT1orJzI1bJvRCPK1CkdS-oYyB7TapiwOECCP8-Mb8TbVLHSZiOUlMgUwtgCeMPt5xTG1c4cRexYZSae-cuCmnPsxHg3C-m3ndCr-KHur5LD4ZOJLhjCRbj3ZYB-9gs7wsWz-AhW/s1356/image_2025-03-04_13-42-50.png

ដូច្នេះហើយមន្ទីរពិសោធន៍ស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត Liangzhu ដែលមានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យ Zhejiang ប្រទេសចិន ក៏បានប្រើក្បួនដោះស្រាយ AI ដើម្បីបង្កើតឱសថថ្មីសម្រាប់ព្យាបាលរោគសញ្ញាហ្សែនដ៏កម្រនៃភាពចាស់មុនអាយុរបស់កុមារ។ ខណៈបច្ចុប្បន្នអ្នកស្រាវជ្រាវបានទទួលលទ្ធផលលេចធ្លោមួយហើយ ក្នុងការធ្វើតេស្តមន្ទីរពិសោធន៍ មុនពេលសាកល្បងព្យាបាលជំងឺនេះនាពេលខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguWa7KvSkhwTqUfFaNgDLC8_BceTLc4YxhXLFxMActHRuEEve1W3yjvD0nGidOh3TmuLI46apuiUV1WcbyDD9ebLlNPChi4W4kpU96WE7V6FXRmmU0OloExdMm2_4OR0z2rI1PwCho2oKp-DvFr7b_kOOxECYyejqPvUMqPo7qgQtV0AoFAhP_qFymCyHK/s840/image_2025-03-04_13-44-03%20(2).png
អ្នកស្រី Shen Ning អ្នកស្រាវជ្រាវនៅមន្ទីរពិសោធន៍បាននិយាយថា “គម្រោងរបស់យើងបានដំណើរការអស់រយៈពេលប្រហែល ៣ ឆ្នាំ ជាមួយនឹង ៩០% នៃពេលវេលាដែលបានចំណាយយ៉ាងពិតប្រាកដលើការពិសោធន៍មុនគ្លីនិក។ ការអនុវត្តគំរូ AI ដ៏ធំឥឡូវនេះកំពុងជួយផ្លាស់ប្តូរដំណើរការ ធ្វើឱ្យរលូនជាងមុន កាត់បន្ថយការចំណាយ និងកាត់បន្ថយពេលវេលាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnGFu6saf28US0SJxfHOCrCM1ohTKvC0oUUdCKlcWbiKHaSLtMI4ZkC4Zx6Pop6SM2s0jJenLMKyafS2T_bm9MlTkSzPXwKV072TvFAW2eVDrblFRDqB8M7TBSiLdoLRrhWv5P703WHQN6AjsqSXN4Rj9HTwkMdAlbI5YyGnJO9_ALO1ekT8eKJrkbbW1Q/s1152/image_2025-03-04_13-44-03.png

អ្នកស្រី Shen Ning បន្ថែមទៀតថា “ជាមួយនឹងការពិនិត្យទ្រង់ទ្រាយធំបែបប្រពៃណី ការអភិវឌ្ឍន៍ថ្នាំម៉ូលេគុលតូចជាធម្មតាត្រូវចំណាយពេលពី ១៥ ទៅ ២០ ឆ្នាំ ជាមួយនឹងអត្រាបរាជ័យខ្ពស់ណាស់ ប៉ុន្តែឥឡូវនេះដោយមានជំនួយពី AI algorithms វដ្តនៃការអភិវឌ្ឍន៍ថ្នាំអាចមានរយៈពេលខ្លីត្រឹមតែ ៣ ទៅ ៥ ឆ្នាំប៉ុណ្ណោះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz-uQVkHOxUNONvvnQqAMqa5h_nTtnxpl7kzz1vW5lR8R4qkHyHPEAfHxZjzYaincZlDchwxDvSIU3NCDomQ9nNFsWgZy4t9IVZjm0KkD3My52mzd9vtyIaSGIglhuF6pK33jgkQsuxnZfxKuCBge186fOH-bvhAKNuFA8WBUQz4fN3N286PGvB3ClqzLJ/s1600/image_2025-03-04_13-44-02.png

នៅឆ្នាំ ២០២១ មន្ទីរពិសោធន៍វេជ្ជសាស្ត្រប្រព័ន្ធ និងការវិនិច្ឆ័យច្បាស់លាស់បានបង្កើតក្រុមពហុជំនាញ ដោយប្រមូលផ្តុំអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ជីវវិទ្យា គណិតវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ និងស្ថិតិ។ ចាប់តាំងពីពេលនោះមក ក្រុមការងារបានបង្កើតក្បួនដោះស្រាយ AI សិក្សាស៊ីជម្រៅជាច្រើន ដែលផ្តោតលើការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការព្យាបាលនៃជំងឺកម្រ និងហ្សែន។ អ្នកស្រាវជ្រាវសង្ឃឹមថាជាមួយនឹងឧបករណ៍ AI ពួកគេអាចផ្តល់នូវផែនការព្យាបាលផ្ទាល់ខ្លួនបន្ថែមទៀតសម្រាប់អ្នកជំងឺម្នាក់ៗក្នុងការពន្យាអាយុជីវិត៕