Home ព័ត៌មានអន្តរជាតិ Trump បង្ហោះវីដេអូ AI ខ្លីមួយពីការអភិវឌ្ឍតំបន់ Gaza ធ្វើឱ្យភ្ញាក់ផ្អើលពេញពិភពលោក

Trump បង្ហោះវីដេអូ AI ខ្លីមួយពីការអភិវឌ្ឍតំបន់ Gaza ធ្វើឱ្យភ្ញាក់ផ្អើលពេញពិភពលោក

204
0

សហរដ្ឋអាមេរិក ៖ ភ្ញាក់ផ្អើលពេញពិភពលោក ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump បង្ហោះវីដេអូ AI ពីការអភិវឌ្ឍតំបន់ Gaza ក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងវីដេអូមានបុរសមួយក្រុមដុះពុកមាត់វែង ស្លៀកពាក់សិ.ចស៊ី រាំបង្ហាញក្បាលពោះនៅឆ្នេរសមុទ្រ, រូបសំណាក់មាស Trump , លោក Elon Musk បាចប្រាក់ដុល្លារ, លោក Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អង្គុយនៅអាងហែលទឹកមុខសណ្ឋាគារ Trump Gaza និងភ្លេងគួរឱ្យរំភើប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg250_ArxifUJZDCHUpAXnPSTFv_zbstd1ctY-j0gA2NFUQRN4wW1Gqlc9wKyHWwaTE-ZydoWeKWrsImJsa3iUrSJaQfPbfcpZGgT_aAL14vnCwhmSagids3S9zymM5s299S2pOlN8qX46x3bo2V1bT8DUdX1o_FDWGrWZnDS0UMdOD0d9i-ECrOl-iLBA/s1280/image_2025-02-28_13-21-06.png

សារព័ត៌មានអង់គ្លេសរាយការណ៍ថា ការបង្ហោះវីដេអូ AI នេះ គឺបង្ហាញពីមេដឹកនាំអាមេរិក លោក Trump នៅតែប្រកាន់គោលជំហរអភិវឌ្ឍន៍តំបន់ Gaza ឡើងវិញ ព្រមទាំងជម្លៀសពលរដ្ឋប៉ាឡេស្ទីនឱ្យទៅរស់នៅកន្លែងផ្សេង ។ ប៉ុន្តែវីដេអូនេះបែរជាធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំងទៅវិញ ដោយសារលោករំលោភសិទ្ធិពលរដ្ឋប៉ាឡេស្ទីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyQ0ZsI2s7KogmUocdc_4QdmGX0IQYjvfgR0Vv-y7Zgt-3nbd5kOgQhnSSgnNUGnYSSyTWM5VsNrIwk40_tiCVbWwIm3wfWqwQTsc2hPK5BRvE7wYHPFd4ANC3phJ4G2DBtS0bCedegI4nHp9G96YV0b4TPKnD6eTfiYDYgJMSRAJB5V4n1xcawYsPSuI5/s1024/image_2025-02-28_13-21-07%20(2).png
វីដេអូមានរយៈពេល៣០វិនាទី ដែលបង្ហាញពីបុគ្គលសំខាន់ៗ៣រូប ដូចជា ៖ ប្រធានាធិបតីអាមេរិក លោក Trump, មហាសេដ្ឋីអាមេរិកប្រាក់រាប់លាន លោក Elon Musk និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។ លើសពីនេះ ក្នុងវីដេអូថែមទាំងមានបុរសមួយក្រុមដុះពុកមាត់វែង ស្លៀកពាក់សិចស៊ី រាំបង្ហាញក្បាលពោះនៅឆ្នេរសមុទ្រ ប៉ុន្តែគេពុំដឹងថា តើលោក Trump ចង់សំដៅលើអ្នកណាទេ គ្រាន់តែដឹងថា កន្សែងចងលើក្បាលក្រុមបុរសដុះពុកមាត់នោះ គឺក្រុមប្រដាប់អាវុធហាម៉ាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_dmY9pF_D06SZRfFbevggF3_WLus97Z7l68NEOwv7JoyqShhl_HJhzlgl3Ff5BLepQuKMFCl-jhkHA9TUh2Ii2kUCElRuq9dHrryEKVKjl0FThGCCfevZ2JkUP7FS8q9Myldc2nLWIlB-VdacxCEm2A-5YvJ67fD3jGmBz5V5r1C5w8rk6zGSUUyDqEtL/s1242/image_2025-02-28_13-21-07%20(3).png

ក្នុងវីដេអូក៏មាននារីស៊ិចស៊ីម្នាក់ឈររាំនៅក្បែរលោក Trump, រូបសំណាកមាស Trump យ៉ាងធំនៅទីក្រុងឆ្នេរសមុទ្រយ៉ាងស្រស់ស្អាត ដែលមានអគារប្រណីតខ្ពស់ៗ ស្រដៀងនឹងអគារនៅទីក្រុងឌូបៃ, រថយន្តទំនើបស្រដៀងរថយន្ត Tesla របស់លោក Elon Musk, ក្មេងឈរកាន់បាឡុងក្បាលរបស់ Trump យ៉ាងធំ និងរូបសំណាកមាសតូចៗជាច្រើនស្រដៀងតុក្កតាមាសដាក់ក្រោមអក្សរ Trump Gaza ព្រមទាំងរូបលោក Elon Musk អង្គុយបរិភោគអាហារ និងបាចប្រាក់ដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpzPcXMwgO-5lwfeybDfunOiJhu49PQNSISI5xQ2M4jzJCh_mUlfvJKQgIph1EiDWafNls18_oi4AtMVR9yGw501FYcf8sEg6RY4WFIdnaAckBPZ0V2kIYTKsT38BdOE-iEUmm6xHRaqkj5m8fMHCjGmuxfq5yR6Xhcuri7k8wrTRHgTwPIihUv2GJEAkf/s852/image_2025-02-28_13-21-07.png

លោក Trump ចង់បង្ហាញថា មនុស្សគ្រប់គ្នាមានសេរីភាព នៅតំបន់នេះគ្មានផ្លូវរូងក្រោមដី ឬគំនរអគារបាក់បែកដោយសារសង្គ្រាមគួរឱ្យខ្លាចទេ ។ ប៉ុន្តែអ្នកប្រើប្រាស់បណ្តាញសង្គម Truth Social និយាយថា ពួកគេពុំគាំទ្រវីដេអូ ។ រីឯពលរដ្ឋរស់នៅតំបន់ Gaza ក្រោយពីបានមើលវីដេអូ ពួកគេសួរទៅលោក Trump ថា បើអ្នកណាម្នាក់ឱ្យលោកចាកចេញពីអាមេរិក តើលោកព្រមឬអត់? ពលរដ្ឋនៅទីនេះ នឹងពុំចាកចេញដាច់ខាត ។ អាមេរិកអាចអភិវឌ្ឍន៍តំបន់ Gaza ឱ្យរីកចម្រើនដូចក្នុងវីដេអូ លុះត្រាតែមានវត្តមានពលរដ្ឋប៉ាឡេស្ទីន ៕