គម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយឥតសំណងរបស់ប្រទេសវៀតណាម បានសម្រេចការសាងសង់១០០ភាគរយហើយ ដោយនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃ៨ មីនា ក្នុងឱកាសខួបទី១១៤ទិវាអន្តរជាតិនារី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4f4eDg613a5Cr6QvO2K8IPq0OMqeDgJrI3XmyEQX7VKs79yjIbVR8b1vUdKU7T8OmR97Wtn6FtAw_uDVUiHhwKouL6gyZ6C74QHhWsxmgOKB0QcMJe64_gPwT5KQtNjIwVzvyTWuq5ShuOPTNwfLM8WO_Y2Yx_cgPrg0d2U02XDUmsWgFKlOUpFkZWD9r/s1440/image_2025-02-27_11-35-07.png

អគារនេះ មានតម្លៃ២៥លានដុល្លារ កម្ពស់១២ជាន់ ដែលប្រទេសវៀតណាម ជូនដល់រដ្ឋសភាកម្ពុជា ដោយចាត់ទុកជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជា-វៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFXQO84A4zYnUZtb-svDogzCoNwrAiQzGUcXWELMa7qENq4IM2gxVoWnybNax417Cq67Jfa8GGipVu2Ts9igBDPp-5FC5DgBRb-5Mhr3YUYQeE2UH_qV2a0ePrYn6gVLClBBaiIzgqKPtTi0OS_JurQ4clatffkGEuHdLvNu60maBHsVTy4le9aPmgHHdg/s1280/image_2025-02-27_11-35-08.png

អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាថ្មី បានបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៦និង អតីតប្រធានរដ្ឋវៀតណាម ឯកឧត្តម ង្វៀង ស៊ុនហ្វុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTCCV2Jg6AWiLJVGlk7szP0BAxWbBkGrXU87U0dnwYv4IJBfSMRQTAwXdI56WZDZo0HBva3M9cdtTLJx8mgUGmYG2Yw-ziUjIcSl7KTcxvmV3H1lNn7wqBxlNqz1K59IkhkaR1eKEWYxi6T1-NvmWocDtB_SwYZYF5AHhvFxH0nP4fx6d8Vme_Tbx99gTM/s1024/image_2025-02-27_11-35-09%20(2).png

អគារនេះ បានបំពាក់មកជាមួយសម្ភារៈទំនើប ដែលមានការិយាល័យរបស់គណៈកម្មការជំនាញរដ្ឋសភា សាលប្រជុំ ការិយាល័យរបស់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា អមជាមួយនឹងរចនាបថស្ថាបត្យកម្មខ្មែរថែមទៀតផងដែរ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfAsfgGFiqnaZMlESoRLe1aItwre5FQvCsCKrfMPP0ynHBQ9JTBw8PuQcFcmxjIT-uRWAuf3qfYfkFqzw3ygDJYwM07uNgQUbyZ6PPQ2rt0d05fHF-78KwHz9wIEq7W4HhnLbKAv7ShyjH_2YYzXIRZUHSyk9PA_PFYZP23ZJQ5a56mSllVFB3dAGOXPiL/s800/image_2025-02-27_11-35-10.png