Home ព័ត៌មានអន្តរជាតិ អស់បញ្ហាសម្រាប់អ្នកខ្លាចម្ជុល! អ្នកជំនាញផលិតវ៉ាក់សាំងដោយពុំចាំបាច់ចាក់ចូលក្នុងសាច់

អស់បញ្ហាសម្រាប់អ្នកខ្លាចម្ជុល! អ្នកជំនាញផលិតវ៉ាក់សាំងដោយពុំចាំបាច់ចាក់ចូលក្នុងសាច់

84
0

សហរដ្ឋអាមេរិក ៖ ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក បានផលិតវ៉ាក់សាំងដោយពុំចាំបាច់ចាក់ចូលក្នុងសាច់ គឺគ្រាន់តែយកមកលាបពីលើស្បែកប៉ុណ្ណោះ វានឹងមានប្រសិទ្ធភាពជាងការចាក់ប្រើប្រាស់ម្ជុល ក្រោយពីក្រុមអ្នកជំនាញសាកល្បងវ៉ាក់សាំងជាមួយសត្វកណ្តុរ ។ ជំហ៊ានបន្ទាប់ នឹងសាកល្បងវ៉ាក់សាំងជាមួយស្វា មុនពេលសាកល្បងជាមួយមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsaUzecfe3PH6p-F_Mt8t2JpCcY6THwBBEqma0KzGW-UR8NYn5IScGg4yBhfQc17SfGxFLtvebsq6NUAoWyA7gSMm8tBo-DxFXnmJI0OaABj0ClycQnEy4XgM_j39lmR118fVNGoRhqxYhB3elV3ChA7p3NyalbTkUr2tK3E4FpHFOTtSfR6GvBY661lba/s1200/image_2025-02-27_11-02-20.png

វ៉ាក់សាំង គឺជាអាវុធដ៏សំខាន់របស់មនុស្សសម្រាប់ប្រឆាំងនឹងជំងឺផ្សេងៗ ប៉ុន្តែត្រូវប្រើប្រាស់ម្ជុលចាក់វ៉ាក់សាំងចូលរាងកាយ ហើយវានឹងមានផលប៉ះពាល់សុខភាពយ៉ាងច្រើន ។ ហេតុនេះ ធ្វើឱ្យមនុស្សភាគច្រើនបដិសេធពុំចាក់វ៉ាក់សាំង ជាពិសេស អ្នកខ្លាចម្ជុល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheXFGXqJRB3Oow32OSxWgL0VkcyxFEb-RNda-WuEVD8_25qOWbH-4gr-9qmRq_wUVZuS8WTPAONZtdpPdGenT66GxnzFsajaG5VLYOix20hxDF95saVsiY75L2FZ_T0SRk0Djbyjem-iYEy0omTfr-KrsLdB6357RGvIxd34VtkNkHkSD_OPjUjwWQz0a8/s1440/image_2025-02-27_11-02-46.png

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក បានរកឃើញបាក់តេរីម្យ៉ាងនៅលើស្បែក ដែលអាចជួយការពារប្រព័ន្ធរាងកាយ ។ ដូច្នេះ ក្រុមអ្នកជំនាញក៏បានកែប្រែហ្សែនទៅជាវ៉ាក់សាំងសម្រាប់លាបលើស្បែក (ស្រដៀងនឹងឡេ) ហើយពេលលាបលើស្បែករួច វានឹងមានប្រសិទ្ធភាពជាងការចាក់ដោយម្ជុល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYi0CWj8RQyjc8C3xw6Uq4Al6PtgIsS7icm0s_fRLXnfbeV-F62b0Etz-PC8rnMCCPU8hTxkU85cOYcQz70h5P_GblqG8_NjxPzqmdvnRuCnKdi_M09WGt0VzGrHuDlyCQsVyOSj-3Y-XSedU-GJwyue5tqbafkvACVKgFjdhHfuHZLzJKxgwPDU81qBAK/s1200/photo_2025-02-27_10-58-18%20(2).jpg

បាក់តេរី Staphylococcus Epidermidis អាចរស់នៅលើរន្ធស្បែករបស់មនុស្ស ព្រមទាំងប្រឆាំងការឆ្លងជំងឺគ្រុនផ្តាសាយ ។ ក្រុមអ្នកជំនាញបានយកបាក់តេរីនេះលាបពីលើក្បាលកណ្តុរ រយៈពេល៦សប្តាហ៍ក្រោយមក គឺអង់ទីគ័ររបស់កណ្តុរកើនឡើងខ្ពស់ជាងការចាក់វ៉ាក់សាំង ខណៈការសាកល្បងដោយប្រើឈាមមនុស្ស ក៏បង្ហាញលទ្ធផលស្រដៀងគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglEn5Mqosh9ao10qPfokDfyUnB2W-JodyRvXid0uwg0JWO1QonbUcVwPjXw9M1eD_XYOMKgAJJDUqluChsMI1-JPLp4gHgUA0P1x52JH4ImMx6iY5Spum5WeMS74HTPuu-6mATbBqZigsWIdRgtOw9XRCXcJ8OIEQi1Qye1biQ3vQtk72BwWCcK6cj-eXv/s1280/photo_2025-02-27_10-58-18.jpg

បាក់តេរីនេះមានប្រូតេអ៊ីនហៅថា Aap ដែលទទួលបំណែកប្រូតេអ៊ីនពីក្រៅរាងកាយផ្តល់មកឱ្យប្រព័ន្ធការពាររាងកាយ និងជំរុញឱ្យអង់ទីករ IgG និ JgA កើនឡើង ។ ក្រុមអ្នកស្រាវជ្រាវបានយកវាមកផលិតជាវ៉ាក់សាំងសម្រាប់លាបកណ្តុរ ដោយកណ្ដុរអាចផលិតអង់ទីគ័រការពារតេតាណូសកម្រិតខ្ពស់ និងរួចផុតពីសេចក្តីស្លាប់ ក្រោយការចាក់ថ្នាំពុលតេតាណូសកម្រិតខ្លាំង ។ បន្ទាប់មក ក្រុមអ្នកជំនាញបានសាកល្បងលើជំងឺខាន់ស្លាក់ឃើញថា ក្រោយពីលាបវ៉ាក់សាំងនេះរួច គឺកណ្តុរអាចផលិតអង់ទីគ័រការពារជំងឺខាន់ស្លាក់យ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ1XxweJcEC6JLFCM_P41GbimZg8M5gRZGaNPerd62LrPvpQ57YrVTGHYENDzhncftJxS055spwLdjisT9vjf8iY3R7M8tfoUB8uerwsd4Wq9AJ8WLKOhvGL79VD1HF1M9zhVh7Ljey_fwh_lv8LbqpwLYyzvMUna6DbP7UEf1aO2T4ewgbGJXUoByANp3/s1280/photo_2025-02-27_10-58-19.jpg

ជំហ៊ានបន្ទាប់ ក្រុមអ្នកជំនាញនឹងសាកល្បងវ៉ាក់សាំងជាមួយស្វា បើជោគជ័យ ពួកគេនឹងសាកល្បងជាមួយមនុស្សបន្តទៀត ។ ក្រុមអ្នកជំនាញរំពឹងថា វ៉ាក់សាំងនេះនឹងមានប្រសិទ្ធភាពខ្ពស់អាចការពារជំងឺផ្សេងៗ និងគ្មានផលប៉ះពាល់សុខភាព ដូចការចាក់វ៉ាក់សាំងប្រើប្រាស់ម្ជុល ៕