ការជ្រើសរើសនាយកសាលា និងគ្រូបង្រៀនបឋមសិក្សា នឹងត្រូវផ្តល់សិទ្ធិទៅកាន់មន្ទីរអប់រំជាអ្នកជ្រើសរើសជំនួសវិញ ខណៈអភិបាលស្រុកនឹងលែងមានសិទ្ធដូចមុន។

បើតាមសម្តេចធិបតី បានមានប្រសាសន៍ថា៖”អភិបាលស្រុកទាំងអស់ កុំចង់គ្រប់គ្រងលើកិច្ចការងារ ជ្រើសរើសនាយកបឋមសិក្សា ក៏ដូចជាគ្រូបង្រៀន ត្រូវផ្តល់សិទ្ធិទៅកាន់មន្ទីរជំនាញ ដូចជាមន្ទីរអប់រំជាអ្នកជ្រើសរើស”។
.png)
ការណ៍ដែលសម្តេចសុំកុំឱ្យអភិបាលខេត្ត ដែលមានអភិបាលស្រុកជាសេនាធិកា គ្រប់គ្រង់លើធ្វើកិច្ចការងារជ្រើសរើសនាយកសាលា រាប់ចាប់ពីបឋមសិក្សា ព្រោះសម្តេចធិបតី កត់សម្គាល់ថា អភិបាលស្រុកខ្លះ មានអតីតភាពជាទាហាន មិនមានជំនាញច្បាស់ក្នុងការរើសគ្រូ ដូចមន្ទីរអប់រំនោះទេ”។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖” បើថ្នាក់មតេយ្យចុះមិនអីទេ តែបឋមនេះ ត្រូវតែរើសឱ្យបានត្រូវតែម្តង ឱ្យរឹងមាំ ទាំងនាយក ទាំងគ្រូ ត្រូវធ្វើយ៉ាងណា ឱ្យមានគុណវុឌ្ឍិ ព្រោះជាបញ្ហាចម្បងដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់”៕









