Home ព័ត៌មានអន្តរជាតិ ពលរដ្ឋកាណាដាជាង២សែននាក់ស្នើសុំដកសញ្ជាតិកាណាដាពី Elon Musk ក្រោយគ្រោងធ្វើរឿងនេះ

ពលរដ្ឋកាណាដាជាង២សែននាក់ស្នើសុំដកសញ្ជាតិកាណាដាពី Elon Musk ក្រោយគ្រោងធ្វើរឿងនេះ

97
0

ប្រទេសកាណាដា ៖ យើងអាចគិតថាវាមិនសំខាន់ តែវាជាការអាម៉ា.ស់ សម្រាប់ជីវិត និងកិត្តិយសរបស់លោក Elon Musk ប្រឈមនឹងការដកសញ្ជាតិកាណាដាមិនធ្លាប់មានកន្លងមក ។ តើមានមូលហេតុអ្វីបានជាពលរដ្ឋកាណាដា ជាង២សែននាក់ តវ៉ាដកលោកចេញពីសញ្ជាតិកាណាដា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7LkCizb4z_vSimM5N9JfJQJjGZBcPZwJRHD2swwEK6AZ-DTqPm1fyMCSdHc-hGAwXumRMv_Y5PGh-4V3FGOIwKsk9m-107PH4c3p7zxJrW2zovngkrPEBFd1LL6jqqUjggBiVTEiMYiG58pG7eSjZM-e-uZLp6fhwQ1_qBAicZs_jWW-Sj1uMGcOvoGKj/s1200/image_2025-02-27_08-22-48%20(2).png

សារព័ត៌មានបរទេសរាយការណ៍ថា ពលរដ្ឋកាណាដា ជាង២សែននាក់ បានចុះហត្ថលេខានៅលើញត្តិផ្ញើទៅកាន់រដ្ឋសភា ដើម្បីដកសញ្ជាតិកាណាដាពីលោក Elon Musk មហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ពិភពលោក ក្រោយពីលោកគាំទ្រប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដាក់បញ្ចូលប្រទេសកាណាដា ជារដ្ឋទី៥១ របស់សហរដ្ឋអាមរិក ។ លោក Elon Musk ធ្វើឱ្យពលរដ្ឋកាណាដាស្អ.ប់ និងលែងត្រូវការឱ្យលោកធ្វើជាពលរដ្ឋកាណាដាបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbYoMObls-FQeex9QhURZNnIRp36zYvUPM9RrqefLwrsGy_tA8-QkHqIToO314_vIwZLpAOU6JbEo6rAj3FESx-N9mQor1b2I95kgBnEmtIkQS_nPb3TP39ZHdd8TSwMtUqq9uW8jxEzMoVqCYvIHGr5hH1a6KWCfJ98vZ2yo93T3K_m3KmzTt66QJKx8e/s1000/image_2025-02-27_08-22-48.png

វាបានក្លាយជារឿងធំ ក្រោយពី Qualia Reed អ្នកនិពន្ធមកពីខេត្ត British Columbia របស់កាណាដា បានដាក់ញត្តិផ្លូវការមួយទៅរដ្ឋសភាកាណាដា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីស្នើឱ្យលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា ដកសញ្ជាតិកាណាដា និងលិខិតឆ្លងដែនរបស់លោក Elon Musk ។ ការដកសញ្ជាតិនេះ ដោយសារលោកនិយាយគំរាមអធិបតេយ្យភាពកាណាដា និងប្រព្រឹត្តទង្វើប៉ះពាល់ផលប្រយោជន៍ជាតិ ។

ញត្តិស្នើដកសញ្ជាតិកាណាដាពីលោក Elon Musk គឺទទួលបានការគាំទ្រពីសមាជិកសភាគណបក្ស New Democratic ផងដែរ ។ ពីដំបូង ញត្តិនេះមានអ្នកគាំទ្រតែ៥០០នាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយមក អ្នកគាំទ្របានកើនឡើងរហូតដល់ជាង២សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKSO-OSV18bVuCVykGi-5EdTn4J0CvAhDzKZLSX6yUJ-akortdBhcSsS6Tuz5nvYk_W8vgEeiwRlvcw3Qk9aj8qIMQCuVrfmXCMfwt2GjSY-SxHaLqVTdlAftIXZdl34G2X3upupWwCt0BYm58oYxcolcusBCWJoPHffY-C7sHIk35N-Zv6OqCCG0t0fsk/s2048/image_2025-02-27_08-22-48%20(3).png

ខ្លឹមសាររបស់ញត្តិបញ្ជាក់ថា លោក Elon Musk បានចូលរួមសកម្មភាពផ្ទុយនឹងផលប្រយោជន៍ជាតិរបស់កាណាដា ដោយសារលោកបំពេញតួនាទីជាទីប្រឹក្សាលោក Trump ដែលជាបុគ្គលមើលងាយពលរដ្ឋកាណាដា ចំនួន៤០លាននាក់ ។ លោក Elon Musk ថែមទាំងគំរាមដំឡើងពន្ធទំនិញកាណាដាដែលនាំចូលអាមេរិក ក្នុងអត្រាខ្ពស់ទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVRTeDSc3Z0B4XHWHJ2Wx9d45i95R61RItcUG30gp1NiEUUykvi2rzu1FfAisxnF1JuGK_6WvY19JOxgJJ3fpenHPmm6yx74qZS0aQNdqtsvt_5QlRFQ6pxJfxYpLWO6mB3oQHRdai5XG6TrCk3ngblK2by1LzqACdvIj5TLLx-u-viHU-9tzKv2LrcZaZ/s1000/image_2025-02-27_08-22-51.png

ខ្លឹមសារញត្តិបញ្ជាក់ទៀតថា លោក Elon Musk គាំទ្រលោក Trump ដែលធ្វើឱ្យលោកក្លាយជាសមាជិករដ្ឋាភិបាលអាមេរិក ដែលព្យាយាមល្មើសអធិបតេយ្យភាពកាណាដា ខណៈលោក Trump និយាយជាច្រើនលើកថា នឹងរួមបញ្ចូលកាណាដា ជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ។ ហេតុនេះ ធ្វើឱ្យពលរដ្ឋកាណាដា ជាង២សែននាក់ ស្នើទៅនាយករដ្ឋមន្ត្រីកាណាដា លោក Trudeau ឱ្យដកហូតលិខិតឆ្លងដែន និងសញ្ជាតិកាណាដារបស់លោក Elon Musk ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-PvASLYR2fgcytO9GTdFrFyONzgtc99nqpPQsU-KA9uLjujM76bjiaNb4rwgPAIKI0RdbgzribRlG2bfYmzFyH80js0PE_ZTiWXWDnCglclWO5pgUZRYrEq6M2LEdJ2dOdik64_J4qclN1RWkFcJWnRrvz46Tan9pJ-2_G5jSWj7pTAczPMxXm-78g8QR/s1300/image_2025-02-27_08-22-52.png

គួរបញ្ជាក់ថា លោក Elon Musk បានកើតនៅទីក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូង ហើយលោកទទួលបានសញ្ជាតិអាហ្វ្រិកខាងត្បូងតាមឪពុក
និងទទួលសញ្ជាតិកាណាដាតាមម្តាយ គឺម្តាយរបស់លោក កើតនៅខេត្ត Saskatchewan ប្រទេសកាណាដា ។ នៅឆ្នាំ២០០២ លោកក៏ទទួលបានសញ្ជាតិអាមេរិក ។ យើងនឹងរង់ចាំតាមដានបន្តថា តើនឹងមានអ្វីកើតឡើងលើមហាសេដ្ឋីរូបនេះ ព្រមទាំងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដា ទៅជាយ៉ាងណា?