Home ព័ត៌មានអន្តរជាតិ ថ្មីទៀតហើយ! ដាក់ថ្នាំពុ.លលើលីអូសង្សារ ព្រោះតែបញ្ហាដ៏ហួសចិត្តមួយនេះ

ថ្មីទៀតហើយ! ដាក់ថ្នាំពុ.លលើលីអូសង្សារ ព្រោះតែបញ្ហាដ៏ហួសចិត្តមួយនេះ

102
0

ប្រទេសចិន ៖ ស្ត្រីចិនម្នាក់ហ៊ានដាច់ចិត្តយកខោលីអូសង្សាររបស់ខ្លួន មកត្រាំក្នុងថ្នាំកម្ចាត់ស្មៅ (Paraquat) ដែលមានផលប៉ះពាល់សុខភាពខ្លាំងសម្រាប់មនុស្ស និងសត្វ ។ ប៉ុន្តែដោយសារឃើញសង្សារគ្មានគ្រោះថ្នា.ក់ នាងក៏ដាក់ថ្នាំពុ.ល ក្នុងទឹកសេរ៉ូផ្តាសាយឱ្យសង្សារផឹករហូតដល់ស្លា.ប់ ដោយសារសេពគប់គ្នាយូរហើយ សង្សារពុំព្រមសុំនាងរៀបការ ។

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា នារីចិនម្នាក់បានសងសឹកសង្សារពោះម៉ាយរបស់ខ្លួន ដោយសារនាង និងសង្សារបានសេពគប់គ្នាយូរមកហើយ ប៉ុន្តែសង្សារពុំព្រមសុំនាងរៀបការសោះ ។ អ្នកទាំងពីរបានស្រឡាញ់គ្នាតាំងពីឆ្នាំ២០១១ មកម៉្លេះ គឺពេលម្តាយនាងទៅរកសង្សារនាង ដែលជាគ្រូទាយ ឱ្យជួយទាយពាក់ព័ន្ធនឹងសុខភាពរបស់គាត់ ។

ចាប់ពីពេលនោះមក នាង និងសង្សារ ក៏បានទាក់ទងគ្នា យល់ចិត្តយល់ថ្លើម រហូតដល់មានទំនាក់ទំនងស៊ីជម្រៅ ។ នាងមានផ្ទៃពោះជាមួយសង្សារ ប៉ុន្តែទារកបានរលូតពីក្នុងផ្ទៃ ។ ពេលនាងនិយាយពីរឿងរៀបការ បុរសជាសង្សារចេះតែនៅស្ងៀមរហូត និងពុំព្រមសុំនាងរៀបការទេ បើទោះជានាងបានរស់នៅជាមួយគ្នារហូតមានផ្ទៃពោះក្តី ។

ហេតុនេះ នាងក៏បានយកខោលីអូរបស់សង្សារ ចំនួន៤ មកត្រាំក្នុងថ្នាំកម្ចាត់ស្មៅ (Paraquat) ដែលមានផលប៉ះពាល់សុខភាពខ្លាំងសម្រាប់មនុស្ស និងសត្វ រួចហើយ នាងក៏យកលីអូទាំង៤ ទៅឱ្យសង្សារស្លៀក នៅឆ្នាំ២០១៧ ហើយសង្សាររបស់នាង ក៏ចេញដំបៅដោយសារស្លៀកលីអូប្រឡាក់ថ្នាំពុល ។ ប៉ុន្តែដោយសារឃើញសង្សារគ្មានគ្រោះថ្នាក់ដល់ជីវិត នាងក៏ដាក់ថ្នាំពុលក្នុងទឹកសេរ៉ូផ្តាសាយឱ្យផឹកទៀត ។

សង្សារនាង បានស្លាប់នៅមន្ទីរពេទ្យ ពេលបញ្ជូនមកបន្ទប់សង្គ្រោះបន្ទាន់មិនយូរប៉ុន្មាន ។ រីឯកូនស្រីសង្សាររបស់នាង ពុំដឹងថាឪពុកស្លាប់ដោយសារមូលហេតុអ្វីទេ ហើយកើតការសង្ស័យ ទើបដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឱ្យជួយស្រាវជ្រាវរកមូលហេតុនៃការស្លាប់នេះ ។ ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ច ទើបដឹងថា សង្សាររបស់ឪពុក គឺជាអ្នកប្រព្រឹត្តផ្ទាល់ដៃ ។

តុលាការក្នុងតំបន់បានកាត់ក្តីឱ្យស្ត្រីខាងលើជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ ពីបទសម្លាប់មនុស្សដោយចេតនា ប៉ុន្តែរយៈពេលប៉ុន្មានខែចុងក្រោយនេះ នាងបានដាក់ពាក្យបណ្តឹងទៅតុលាការឧទ្ធរណ៍ ចំនួន២លើក ។ ទោះយ៉ាងណា តុលាការក្នុងតំបន់បានច្រានចោលសាលក្រមរបស់តុលាការឧទ្ធរណ៍ ហើយសម្រេចអនុវត្តតាមសាលក្រមចាស់ ៕