Nadech Kugimiya និង Yaya Urassaya បានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ អ្នកទាំងពីររក្សាបាននូវប្រជាប្រិយភាពយ៉ាងសម្បើមជាគូស្នេហ៍កំពូល។ ពួកគេបានសហការគ្នាលើរឿងភាគចំនួន៧ និងភាពយន្តមួយដែលទទួលបានអ្នកគាំទ្រជាច្រើនក្នុងប្រទេសថៃ និងក្រៅប្រទេស។ 
ក្នុងឆ្នាំ២០២៥ Nadech គ្រោងនឹងបង្ហាញស្នាដៃទាំងខ្សែភាពយន្តនិងរឿងភាគ ។ ចំណែកឯខ្សែភាពយន្តភាគនាពេលខាងមុខរបស់ Yaya មានចំណងជើងថា «Dalah: Death and the Flowers» គ្រោងនឹងចាក់បញ្ចាំងនៅលើ Netflix នាថ្ងៃទី២៧ កុម្ភៈ។
Nadech ត្រូវបានគេរាយការណ៍ថារកចំណូលបាន ១៥ លានបាត ប្រមាណជាង៤៤ម៉ឺនដុល្លារអាម៉េរិក សម្រាប់ការថតពាណិជ្ជកម្ម ចំណែកឯ Yaya Urassaya វិញទទួលបាន ១០លានបាត ប្រមាណជិត៣០ម៉ឺនដុល្លារសម្រាប់ការងារពាណិជ្ជកម្មរបស់នាង។ នេះបើតាមការចុះផ្សាយដោយ Dailynews ។ 
ក្រៅពីជោគជ័យលើអាជីពសិល្បៈចំពោះស្នេហាវិញ ពួកគេបានរួមរស់ជាមួយគ្នាអស់រយៈពេល ១៤ ឆ្នាំ ហើយនិងបានចែករំលែកនៅក្នុងបទសម្ភាសន៍មួយថា ពួកគេគ្រោងនឹងរៀបការនៅឆ្នាំ ២០២៦ ។

កាលពីខែមិថុនា ឆ្នាំ២០២៣ Nadech បានយកចិញ្ចៀនពេជ្ររាងពងក្រពើទំហំ១២ការ៉ាត់លត់ជង្គង់សុំ Yaya រៀបការនៅឯប្រទេសអ៊ីតាលីបន្ទាប់ពីអ្នកទាំងពីរមានទំនាក់ទំនង១២ឆ្នាំ ដោយមានមិត្តភក្តិជិតស្និទ្ធធ្វើជាសាក្សីមានដូចជា Mark Prin , Kimberley , Margie និងស្វាមីជាដើម។
គួរបញ្ជាក់ផងដែរថា Nadech បានជំពប់ស្នេហ៍ Yaya ដំបូងនៅពេលអ្នកទាំងពីរមានឱកាសសម្តែងជាមួយគ្នានៅក្នុងរឿងភាគដ៏ល្បីមានចំណងជើងថា «Game Rai Game Ruk» កាលពីឆ្នាំ២០១១ បន្ទាប់មកពួកគេបង្កើតទំនាក់ទំនងជាមួយគ្នាជាបន្តបន្ទាប់រហូតឈានដល់ដំណាក់កាលជាគូជីវិតជាមួយគ្នា៕










