Home ព័ត៌មានអន្តរជាតិ រោងចក្រមួយកំណត់គោលការណ៍ថ្មីឱ្យបុគ្គលិកនៅលីវរៀបការមានកូន បើពុំអនុវត្តតាមនឹងត្រូវបណ្តេញពីការងារ

រោងចក្រមួយកំណត់គោលការណ៍ថ្មីឱ្យបុគ្គលិកនៅលីវរៀបការមានកូន បើពុំអនុវត្តតាមនឹងត្រូវបណ្តេញពីការងារ

65
0

ប្រទេសចិន ៖ មនុស្សភាគច្រើនចាត់ទុកថា ការស្វែងរកគូស្រករ និងរៀបការ គឺជារឿងសំខាន់បំផុតក្នុងជីវិត ប៉ុន្តែនាពេលថ្មីៗនេះ រោងចក្រគីមីមួយកន្លែងនៅទីក្រុងលីនអ៊ី ខេត្តសានទុង ប្រទេសចិន បានកំណត់គោលការណ៍ថ្មីតម្រូវឱ្យបុគ្គលិកនៅលីវ អាយុចាប់ពី២៨ឆ្នាំ ទៅ៥៨ឆ្នាំ ត្រូវតែរៀបការ និងមានកូនក្នុងរយៈពេល៩ខែ បើពុំដូច្នោះទេ រោងចក្រនឹងបណ្តេញចេញពីការងារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEg1kM23GwkcDb6HnxmwXXBQyCW7M83QjQPMJpLH4LIZ2IXvwc4Ky4FgS_bnHeNlZDufD2IRiu8P6mZ154tZ4E_scOjBzODGZGPlmAYU4v5TIAwNKaG5TRhyphenhyphenLyY-nYMYL1qVFCPv3SYazK6K__O0OqqOJrmhSinrnRlIiJobc0oqh6CbzRBH5FMCnIp0Ua/s1024/image_2025-02-25_09-03-31.png
ការកំណត់គោលការណ៍យ៉ាងតឹងរ៉ឹងនេះ បានដាក់សម្ពាធដល់បុគ្គលិកនៅលីវយ៉ាងខ្លាំង ។ កាលពីខែមករា ឆ្នាំ២០២៥ រោងចក្រនេះបានប្រកាសពីគោលការណ៍ថ្មីថា រោងចក្រចាត់ទុកការធ្វើការ និងបង្កើតគ្រួសារ គឺជាការដឹងគុណឪពុក-ម្តាយ និងសង្គមជាតិ ។ ដូច្នេះ បុគ្គលិកនៅលីវត្រូវតែរៀបការ និងមានកូនដើម្បីបង្កើតធនធានមនុស្សដ៏សំខាន់របស់ប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFWruTlqyY9Zc4vYeycls_XTVi-cgqQCYxb8bseXVb9VdJWlVI1GjuppRXuOknidQJSzcLAW8NMvmSkpoh76WfAah3-K27S1sv1sR2SoThGfJG-kHCKlvuekC7dPmh6Ll8WZ0g3YL9-Aum-f1goQyOXHyNoHKH-Y8ik6wEnTZXZGGWAJIEqLZJABTLINrN/s3990/image_2025-02-25_09-03-32%20(2).png

រោងចក្របានកំណត់ឱ្យបុគ្គលិកនៅលីវទាំងអស់ត្រូវតែរៀបការឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ហើយបើបុគ្គលិកនៅលីវពុំអនុវត្តតាមគោលការណ៍នេះទេ រោងចក្រនឹងបញ្ឈប់ពីការងារ ។ ក្រៅពីនេះ ខ្លឹមសារក្នុងគោលការណ៍បញ្ជាក់ថា បុគ្គលិកណាពុំរៀបការ និងមានកូន ឬពុំស្តាប់បង្គាប់ឪពុក-ម្តាយ ឬគ្មានគូស្នេហ៍ នឹងចាត់ទុកថា គឺជាអាកប្បកិរិយាពុំស្មោះត្រង់ និងខ្វះចិត្តមេត្តា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy3DxOjOtcP-uGvL1ZNKZLpOeIiv9dOBQ7dXmCm2a0NTeMxt3qE0c7KtwdQuehJg3Edc4NdzpQYxK8BNki9wdyMv_-C1XOCGgO6t5YmzNgH1oZ3M_82EshSM75x_3K47Ea-PxjxlxB1zjvrtcpIFxlQX01axDccLfwuehpWeX8SK9t7TX9JkLjrDV3D8kf/s800/image_2025-02-25_09-03-32.png
ប៉ុន្តែការកំណត់គោលការណ៍ថ្មីរបស់រោងចក្រធ្វើឱ្យបុគ្គលិក និងអ្នកលេងបណ្តាញសង្គមរិះគន់គ្រប់គ្នា ។ អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា វាគ្រាន់តែជាលេសដើម្បីកាត់បន្ថយចំនួនបុគ្គលិក តើរោងចក្រតាំងខ្លួនជាអ្វី ទើបហ៊ានកំណត់ជីវិតផ្ទាល់ខ្លួនរបស់បុគ្គលិក? រីឯអ្នកលេងបណ្តាញសង្គមផ្សេងទៀតថា ចម្លែកណាស់ ពេលនិស្សិតរៀននៅសាកលវិទ្យាល័យ រដ្ឋាភិបាលហាមនិស្សិតមានសង្សារ ប៉ុន្តែដល់ពេលមានការងារធ្វើ បែរជាបង្ខំឱ្យរៀបការទៅវិញ ។ ខ្ញុំមកធ្វើការ ពុំមែនឱ្យក្រុមហ៊ុនកំណត់ជីវិតទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRJJ5sF56rlXpksFl3GRUmp6nAce_eGPJ1_pWC_4LdWHOTdFISP5Jqt-AItKIe9Wt4QHjbEHgdTbtPwy8IoFcPESP9yflNXckxL0kBgOs3LqVa_RidnezZsSK4ZKZy1cIlgPyLzJepv-uA0dKd-4akn7w1WhkwruE5s97KVnIbZRZw_aBgNEI7uGfmlQIh/s1480/image_2025-02-25_09-03-30.png
ចំណែកអ្នកតំណាងរោងចក្របានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា វាជាការសម្រេចចិត្តរបស់ប្រធានរោងចក្រ ហើយជារឿងផ្ទៃក្នុង ។ ក្រោយមក ភ្នាក់ងារទទួលខុសត្រូវផ្នែកការងារនៅទីក្រុងលីនអ៊ី បានចេញលិខិតព្រមានរោងចក្រថា បើមានបុគ្គលិកណាម្នាក់ត្រូវបានបណ្តេញចេញពីការងារដោយសារមូលហេតុពុំរៀបការ ភ្នាក់ងារទទួលខុសត្រូវការងារនឹងចាត់វិធានការរោងចក្រតាមផ្លូវច្បាប់ ៕