ធម្មជាតិតែងតែជាប្រភពនៃការបំផុសគំនិត ការព្យាបាល និងភាពអស្ចារ្យ។ ក្នុងចំណោមគុណសម្បត្តិដ៏ច្រើនរបស់វា ព្រៃឈើជាជម្រកនៃភាពស្ងប់ស្ងាត់ និងជីវិត។ ព្រៃក្រាស់ ជារឿយៗត្រូវបានលាក់បាំងដោយអាថ៌កំបាំង និងភាពទាក់ទាញ ផ្តល់ឲ្យនូវការមើលឃើញដល់ប្រព័ន្ធអេកូឡូស៊ីដែលសំបូរទៅដោយជីវចម្រុះ និងសម្រស់ធម្មជាតិ។
ព្រៃឈើជុំវិញពិភពលោកបានទាក់ទាញចិត្តអ្នកចូលចិត្តផ្សងព្រេង និងអ្នកស្រលាញ់ធម្មជាតិ ឲ្យទៅកម្សាន្តក៏ដូចជាស្រង់យកបទពិសោធន៍ដ៏អស្ចារ្យពីវាផងដែរ។ខាងក្រោមនេះជាព្រៃឈើដ៏អស្ចារ្យបំផុតទាំង៥របស់ពិភពលោកសម្រាប់អ្នកចូលចិត្តដើរលេងតំបន់ព្រៃ
1. ព្រៃអាម៉ាហ្សូន អាមេរិកខាងត្បូង (Amazon Rainforest, South America)ព្រៃអាម៉ាហ្សូនលាតសន្ធឹងលើប្រទេសជាច្រើន រួមទាំងប្រទេសប្រេស៊ីល ប៉េរូ និងកូឡុំប៊ី ព្រៃអាម៉ាហ្សូនគឺជាពិភពធម្មជាតិដ៏អស្ចារ្យ។ វាគ្របដណ្តប់លើផ្ទៃដីជាង 5.5 លានគីឡូម៉ែត្រការ៉េ ហើយជាជម្រកនៃពពួករុក្ខជាតិ និងសត្វដ៏អស្ចារ្យ។ ដំបូលក្រាស់នៃព្រៃឈើ ទន្លេដែលហូរច្រោះ និងប្រភេទសត្វជាច្រើនបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើក និងចម្រុះ ដែលវាជារឿយៗត្រូវបានគេហៅថាជា “សួតនៃផែនដី” ។ ជាមួយនឹងទំហំដ៏ធំរបស់វា និងជីវចម្រុះដែលមិនអាចប្រៀបផ្ទឹមបាន ព្រៃអាម៉ាហ្សូន គឺជាសក្ខីភាពនៃភាពអស្ចារ្យរបស់ធម្មជាតិ។
2. Black Forest ប្រទេសអាល្លឺម៉ង់ ស្ថិតនៅភាគនិរតីនៃប្រទេសអាឡឺម៉ង់ ព្រៃខ្មៅគឺជាទឹកដីដែលមអាថ៌កំបាំង និងដូចជារឿងព្រេងនិទាន។ តំបន់នេះត្រូវបានកំណត់លក្ខណៈដោយព្រៃក្រាស់ ភ្នំរំកិល និងភូមិប្លែកៗ។ ឈ្មោះព្រៃនេះកើតចេញពីព្រៃបៃតងចាស់គ្របដណ្តប់លើផ្ទៃដី ដែលមិនអនុញ្ញាតឲ្យពន្លឺព្រះអាទិត្យចាំងជះទៅដល់ឡើយ បង្កើតបានជាបរិយាកាសអាថ៌កំបាំង និងគួរឱ្យទាក់ទាញបំផុត។ អ្នកឡើងភ្នំ និងអ្នកចូលចិត្តធម្មជាតិសម្រុកទៅ Black Forest ដើម្បីរុករកផ្លូវលំ បឹងដ៏ស្រស់ស្អាត និងទីក្រុងដែលមានមន្តស្នេហ៍ដូចជា Baden-Baden និង Triberg ជាកន្លែងដែលដូចជារឿងនិទានដែលមានជីវិតរស់រើក។
3. ព្រៃឫស្សី ប្រទេសជប៉ុន (Bamboo Forest, Japan) ស្ថិតនៅក្នុងស្រុក Arashiyama នៃទីក្រុងក្យូតូ ព្រៃនេះគឺជាជម្រកឫស្សីដ៏ស្រស់ស្អាតនិងល្បីល្បាញជាងគេលើពិភពលោក។ ព្រៃដ៏ស្ងប់ស្ងាត់នេះ ជាកន្លែងដែលអាចឃើញមានដើមឬស្សីខ្ពស់ៗដែលបក់មកយ៉ាងទន់ភ្លន់តាមខ្យល់ និងពន្លឺថ្ងៃដែលឆ្លងកាត់តាមដើមឬស្សី បង្កើតឱ្យមានចលនារវាងពន្លឺ និងស្រមោលប្រៀបបានដូចជាវាកំពុងតែប្រលែងគ្នា ដែលធ្វើឱ្យព្រៃនេះក្លាយជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការដើរលេងដោយស្ងប់សុខ។ ព្រៃឬស្សីនេះបង្កប់នូវខ្លឹមសារនៃភាពស្ងប់ស្ងាត់ ដែលជាសក្ខីភាពនៃសម្រស់ធម្មជាតិ និងបេតិកភណ្ឌវប្បធម៌របស់ប្រទេសជប៉ុន។
4. Daintree Rainforest ស្ថិតនៅក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី ព្រៃ Daintree Rainforest គឺជាព្រៃទឹកភ្លៀងដ៏ចំណាស់ និងចម្រុះបំផុតនៅលើពិភពលោក ដែលត្រូវបានគេប៉ាន់ស្មានថាមានអាយុកាលប្រហែល 180 លានឆ្នាំមកហើយ។ តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនេះមានរុក្ខជាតិបៃតងខៀវស្រងាត់ ដើមឈើបុរាណ និងសត្វព្រៃដ៏សម្បូរបែប រួមទាំងបក្សីកម្រផងដែរ។ Daintree មិនត្រឹមតែមើលទៅគួរឲ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ក្នុងបរិស្ថានផងដែរ ដោយវាដូចជាការមើលទៅភពផែនដីពីអតីតកាលដូច្នេះដែរ។ អ្នកទស្សនាអាចទៅកម្សាន្តនិងរុករកព្រៃឈើនេះដោយដំណើរទេសចរណ៍ដែលមានហ្គាយន៍ណែនាំ ផ្លូវដើរលើអាកាស និងជិះទូកតាមដងទន្លេ ជ្រមុជទឹក និងមើលជីវចម្រុះច្រើនប្រភេទនៃព្រៃកំណប់ធម្មជាតិនេះ។
5. Monteverde Cloud Forest, Costa Rica ព្រៃភ្នំនេះជាដែនជម្រកសម្រាប់ជីវចម្រុះជាច្រើនប្រភេទ ដោយវាត្រូវបានគ្របដោយអ័ព្ទជាញឹកញាប់ ដែលបង្កើតបរិយាកាសដ៏អាថ៌កំបាំង។ បរិយាកាសត្រជាក់ និងសើមជានិជ្ចនេះគាំទ្រដល់ពពួករុក្ខជាតិ និងសត្វជាច្រើនប្រភេទ ពិសេសប្រភេទសត្វជាច្រើនដែលមានលក្ខណៈពិសេសសម្រាប់តែតំបន់នេះ។ ជាមួយនឹងដើមឈើដែលគ្របដណ្ដប់ដោយស្លែ វល្លិព្យួរ និងសត្វព្រៃដ៏សម្បូរបែប ព្រៃ Monteverde Cloud គឺជាឋានសួគ៌សម្រាប់អ្នកទេសចរណ៍ និងអ្នកចូលចិត្តធម្មជាតិ៕.png)










