នៅយប់ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ ២០២៥ មានអគ្គិភ័យមួយ បានឆាបឆេះព្រៃរបោះនៅលើភ្នំជីសូរដែលមានទីតាំងស្ថិតនៅក្នុងភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjozj9UwYbd7ohsKq2bjSXHGQmM25fKVJk-ey3qDzv_gcswtnXpoAP0VBulwaXt8rviXWVzk43rBPnV1dH1fhUgc28_J2yQTKNMxUO9vxOOgk3qa_gVJzfGHMDLLd_4jNAnH8s5ZgLZaYWDiTCaAmXRJL4nYW0Zpq_OuPNi5-5BrtCSk1o7FIP2xo_n2Iln/s2048/image_2025-02-24_10-44-15.png

បើតាម អធិការនៃអធិការដ្ឋាននគរបាលស្រុកសំរោង បានឱ្យដឹងថា៖”ការចុះអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃនៅភ្នំជីសូរនេះ បានប្រើប្រាស់ទឹកអស់ចំនួន១គ្រឿង ដោយសមត្ថកិច្ចអាចគ្រប់គ្រងស្ថានការបានទាំងស្រុងនៅម៉ោង៨យប់ ថ្ងៃកើតហេតុ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5fOfoe7GWqMFxoRJzuHhG_AbL0x5aJ0NPJgo2LE8HTseL-f_hUyOqVb78RDlU5Z7LzPvet5tBHm_Jjl1oWUa84hjIQAXZlbsDKdyF0TDA_a0eTAP7MwXtlLFVtG56-PClAK52r8TDVoQG5ke1YlCVj7TNHKZUFv7_TOhlIFgkUTxXbZCMBqY1fIFsOH0l/s3051/image_2025-02-24_10-44-18.png

ដោយឡែកចំពោះមូលហេតុវិញ សមត្ថកិច្ចដាក់ការសង្ស័យថាមានអ្នកដុតភ្លើង ដើម្បីយកឃ្មុំ ធ្វើឱ្យធ្វេសប្រហែស ទើបបង្កជាហេតុការណ៍ឆេះព្រៃនេះកើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhD097nYfMukRid4lHwPt_Qw0sWqdVF3jNph4CwiveTWG9MOQRwZJknzTZPR5zTovgjl8j40wBNbGBlWWSsjC7t0MQknSWHYbSIkiMjuuaYl7h3cHuIcnHH1vImN88BCoJ4mFHL_540NPwYy68ChpnFuHmTUlNAWIgApBXiafq2y0shSf5RXn-F7GdME0Z/s960/image_2025-02-24_10-44-22.png

អគ្គិភ័យខាងលើមិនបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលលក់ដូរនៅតាមជើងភ្នំនោះទេ គឺឆេះតែព្រៃរបោះ និងស្មៅក្រាស់នៅលើភ្នំអស់មួយចំនួនតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhewcaGaw4DnbfRRqV64ArsXbiaV4PDW6JNBYGhREflf2BAjIocx-HOhj4eshdaqdtiO3-kHiF-zDsq8QcKvb2HNupVNYOCBC-aYnvkjoNUtgPCjpYIznePBSbJx9poasXNK02SLa0fFFaV9FsNG-iprftPxEXCamAjpijkxUXB7dDC6Epd_XikMsXpow5S/s960/image_2025-02-24_10-45-13.png

គួរបញ្ជាក់ថា ភ្នំជីសូរជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ ដែលភ្ញៀវទេសចរភាគច្រើននិយមដើរតាមជណ្តើរថ្មខាងលិច​ដែលមានចំនួន៣៩០កាំ ដើម្បីគយគន់សម្រស់ធម្មជាតិនៅទីនោះ៕