ទន្ទឹមនឹងវត្តមានតារាល្បីៗជាច្រើនចូលរួមក្នុងកម្មវិធីប្រ៊េនលំដាប់ថ្នាក់ពិភពលោក ងាកមកមើលនៅលើបណ្តាញសង្គមកម្ពុជាមានទាំងការអបអរ មានទាំងការកើតទុក្ខមិនសុខចិត្តនៅពេលឃើញតារាស្រុកគេមិនបាន Check In មិនដាក់ Hashtag ឬ mention។ ហេតុអ្វីគ្រាន់តែចំណុចនេះត្រូវក្លាយជាប្រធានបទជជែកវែកញែកហើយជនជាតិខ្លួនឯងត្រូវមកប្រកែកគ្នា តើវាចំណេញទេនៅពេលបង្ហាញឥរិយាបថបែបនេះ?

ប្រជាជនកម្ពុជាបានបង្ហាញការសប្បាយចិត្តព្រោះខេត្តសៀមរាប ក្លាយជាគោលដៅដែលមានប្រ៊េនលំដាប់ថ្នាក់ពិភពលោកមករៀបចំកម្មវិធីជាលើកដំបូងទោះបីជាអវត្តមានអ្នកតំនាងជាសាកលចូលរួម ប៉ុន្តែចាត់ទុកថានេះជាជំហានល្អមួយហើយ។ យ៉ាងណាមិញ ទន្ទឹមនឹងល្បីកក្រើកប៉ុន្មានថ្ងៃចុងក្រោយនេះស្រាប់តែនៅលើបណ្តាញសង្គមមានជាការវែកញែកបង្កើតទៅជាប្រធានបទ ក្រោយពីតារាថៃមកចូលរួមមិនបាន Check In មិនដាក់ Hashtag ឬ mention ពីប្រទេសកម្ពុជា។
ទន្ទឹមនឹងការជជែកវែកញែកនេះ កញ្ញា ខាត់ ស្រីច័ន្ទ បានលើកជាយោបល់ឱ្យប្រជាពលរដ្ឋមួយចំនួនបើកចិត្តឱ្យទូលាយ។ នាងបានសរសេររៀបរាប់ថា «ខ្ញុំអត់មានកាន់ជើងខាងណាទេ គ្រាន់ចង់ឱ្យបងប្អូនបើកចិត្តឱ្យទូលាយបំផុត ទី ១ Bvlgari ជួល Davikah ឱ្យ Promote Brand គេ មិនមែនមក Promote ប្រាសាទយើងទេអ៊ីចឹងហើយគេមានសិទ្ធផ្ទាល់ខ្លួន
ទី ២ រូបទីមួយនៅប្រទេសថៃមែនតែបើមិន mention ដាក់ Hashtag ថា Thailand ទេគ្មានអ្នកណាដឹងថាថៃទេ 
ទី ៣ រូបទី ២ ប្រាសាទប្រទេសខ្ញុំដល់ណាក៏គេស្គាល់ដែរ ទោះជាមិនដាក់ Hashtag ឬ mention ក៏គេស្គាល់ដែរ ប្រៀបដូចជា Brand Bvlgari អ៊ីចឹង មួយទៀតគេឃើញតែ Background ប្រាសាទដ៏ស្រស់ស្អាតនឹងក៏គេចង់ដឹងតាមរកទាលតែឃើញដែរ។
ទី ៤ កុំឱ្យគេមានអារម្មណ៍យើងចិត្តចង្អៀតពេកអី ធ្វើឱ្យគេមានអារម្មណ៍ថាត្រូវតែប្រយ័ត្នខ្លាចមានកំហុស follower គេច្រើនដែរគេ Post ប៉ុណ្ណឹងក៏មានអ្នកចាប់អារម្មណ៍មិនតិចដែរ Fan គេមិនមែនមានតែត្រឹម asian ទេ ហើយក៏មិនមែនមានកម្មវិធីធំបែបនេះតែម្ដងនឹងដែរ នៅស្រុកខ្មែរយើង លើកក្រោយអាចមានអ្នកល្បីៗមកច្រើនជាងនឹងក៏ថាបាន ត្រូវចេះខ្ចីដៃគេប្រើសិន រឿងផ្សេងចាំគិតតាមក្រោយ សូមអរគុណ»៕










