Home ព័ត៌មានអន្តរជាតិ មេទ័ពថៃ ភូមិភាគ២ នៅខេត្តនគរាជសីម៉ា ប្រកាសក្តែងៗថា ៖ «ថៃនឹងបិទប្រាសាទតាមាន់ធំមួយរយៈ បើពលរដ្ឋខ្មែរនៅតែច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំទៀត»

មេទ័ពថៃ ភូមិភាគ២ នៅខេត្តនគរាជសីម៉ា ប្រកាសក្តែងៗថា ៖ «ថៃនឹងបិទប្រាសាទតាមាន់ធំមួយរយៈ បើពលរដ្ឋខ្មែរនៅតែច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំទៀត»

970
0

បានដឹងឮរួចហើយ តើបងប្អូនជនរួមជាតិខ្មែរយើងយល់ឃើញយ៉ាងណាដែរ បើភាគីថៃប្រកាសបិទប្រាសាទតាមាន់ធំ ដោយឯកតោភាគីដូច្នេះ? ដោយសំអាងព្រោះតែខ្មែរយើងច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ ដែលជាដែនដីរបស់ខ្មែរយើង?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpOVBomHbwHL3vxs8L6gYd9vCO_gqs1yaIJfpG_VCva9lQN8ThM3od-MafJtrcXsQpgbTcwZqBhJZLs9mHO1NAPnnqCoxJbdAM0avfFg0oOsg66PQNR6-cLScsCi_iHGqSyvpprvyrmkhiCDJypXBfpL_FvX4Hc2qX-Ra2dYtLG8ZwwXkt1jRLq2moUZ6u/s720/photo_2025-02-22_13-24-02%20(2).jpg
ពិតជាគួរឱ្យភ្ញាក់ផ្អើលបំផុតពេលបានឮដូច្នេះ គ្រាន់តែពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅលើប្រាសាទតាមាន់ធំ បានធ្វើឱ្យមេទ័ពថៃ ភូមិភាគ២ នៅខេត្តនគរាជសីម៉ា ប្រកាសតាមបទសម្ភាសន៍ជាមួយសារព័ត៌មានថៃ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ៖ «ថៃនឹងបិទប្រាសាទតាមាន់ធំមួយរយៈ បើពលរដ្ឋខ្មែរនៅតែច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំទៀត» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkyeQkzEJdda0EPm3z7gPgBummpzhhASKWxP3jiW41D6f1qG1IriznxHM24Jxcw4gP0iq17YGGcmzJz7orpFpDvPVq4PD4CeRaKWirYFR00mAVii9xtSfsyA0Gb1EvEUFQtXPli0N6xi3-NVD6vILShq5yVD-XV9ghCr1-iexA8LRqAUyPvsdHGVSaY-N4/s1280/photo_2025-02-22_13-24-02%20(3).jpg
បន្ទាប់ពីមានបញ្ហាប្រឈមដាក់គ្នា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានពលរដ្ឋខ្មែរមួយយើងមួយក្រុមបានមកលេងនៅប្រាសាទតាមាន់ធំ និងច្រៀងចម្រៀងជាតិដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពខ្មែរដែលឈរជើងនៅប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរ៉ែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ប៉ុន្តែត្រូវបានកងទ័ពថៃឈរជើងនៅទីនេះហាមឃាត់ និងអះអាងថា វាជាការច្រៀងចម្រៀងបង្ហាញពីអត្តសញ្ញាណជាតិខ្មែរលើទឹកដីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Pc8Ikl0T9zDeYQQFYhu4wxFSrxR_0I91xRb9AYj_kHiPQnLjMx0Kw5qPlgmVwUe5z6t6vPJevNeCcyoeL2tcec6WWGPn_MXfl7eQCUBXJDn9gciCHYHf93-rphuPeckg7j5TM1ziAbyuWoVTrecWUi7JTZ0G5x2LgXJxhasC1Z4QQWLQWd9AWgJRbLtn/s1080/photo_2025-02-22_13-24-02.jpg

លោក ប៊ុនស៊ីន ផាតក្លាង មេទ័ពថៃ ភូមិភាគ២ នៅខេត្តនគរាជសីម៉ា បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានថៃ កាលពីថ្ងៃទី២១ ខែកុម្ភៈ ថា នេះពុំមែនជាលើកទី១ទេ កន្លងមក ពលរដ្ឋខ្មែរមួយក្រុមទៀតក៏ធ្លាប់ច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំដែរ គឺនៅដើមខែតុលា ឆ្នាំ២០២៤ ហើយពេលនោះ កងទ័ពថៃបានដាក់លិខិតតវ៉ាម្តងហើយ ។ ភាគីថៃអនុញ្ញាតឱ្យពលរដ្ឋខ្មែរមកគោរពវត្ថុស័ក្តិសិទ្ធិនៅប្រាសាទតាមាន់ធំជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៣ល្ងាច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpfRMaKQ6ukKa_RIiXD-WOiTDdd_qSQYhk7D5rLB-MDdGbWNaOl4aRHvDoHr_Wp3X1mw_FfvR9c3FLFat0709entUXz0MoJmcKkXBImOlj9KZd-iCcStQegZ2Uj8uftM8aam8uXWhBcHBnCiN2YN44Eo06ctH40yOrXjCgljq0_NKBXtVNgu-xJS9rRjcS/s1080/photo_2025-02-22_13-24-01.jpg

រីឯការច្រៀងចម្រៀងជាតិរបស់ពលរដ្ឋខ្មែរនៅប្រាសាទតាមាន់ធំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ គឺកងទ័ពថៃបានទៅហាមឃាត់ពួកគេឱ្យឈប់ច្រៀង ប៉ុន្តែអ្នកដែលនាំពលរដ្ឋខ្មែរមកច្រៀងនោះ បែរជាមួរម៉ៅ ទើបនិយាយស្តីនូវពាក្យសម្តីពុំសមរម្យជាមួយកងទ័ពថៃ ។ កងទ័ពថៃបានជជែកជាមួយកងទ័ពកម្ពុជា និងសូមកុំឱ្យហេតុការណ៍នេះកើតឡើងបន្តទៀត ពីព្រោះវាគ្មានសណ្តាប់ធ្នាប់ ហើយនៅកន្លែងដែលពលរដ្ឋខ្មែរច្រៀងនោះ គឺជាទឹកដីថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRElOe_NKBzOt8n0YL6sCXTk78HVG-csPViGsfV7usK_1NYlaDZSbcXl4QJK3o8hcgvf-2NHcfasRaWMeMWr8YdbMt2EqyTzCUcb9iwGDqZGfC9XpSNbmabed4yW9o4hUufBHplFDjaAFmlC8rOa9oQzC4IP740Uu0KWL8qsTr-BSvSkaslZAyPxJfG0_X/s800/image_2025-02-22_13-39-33.png
ការច្រៀងនេះធ្វើឱ្យភាគីថៃពុំសប្បាយចិត្ត ប៉ុន្តែថៃនៅតែរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា និងពុំចង់មានជម្លោះ ពីព្រោះវានឹងប៉ះពាល់ដល់ពលរដ្ឋរស់នៅតំបន់ព្រំដែន ។ ភាគីថៃនឹងព្យាយាមទប់ស្កាត់កុំឱ្យបញ្ហានេះរីករាលដាលខ្លាំងដូចជម្លោះនៅប្រាសាទព្រះវិហារ ប៉ុន្តែបើពលរដ្ឋខ្មែរនៅតែច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំបន្តទៀត ថៃនឹងបិទប្រាសាទនេះមួយរយៈ និងពុំអនុញ្ញាតឱ្យពលរដ្ឋខ្មែរមកគោរពវត្ថុស័ក្តិសិទ្ធិ ។ នេះបើតាមការអះអាងរបស់លោក ប៊ុនស៊ីន ផាតក្លាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjouB__JeK1LKoW2jH5MnoGBtpQ2v2MvK3lA63_GzH2c7tsKc_THwcvv-1uO8EhDiN6n40om9CojNw5Ra5kcSaaAeTgIfthSnMmC6mJ1ad1dU5LjRLQ5RtXlMAC2UOHIBqajIcznuDj_nPlBoF4gUnBKRGy0ii2YIUubobii4jbjcxU7UB71uQ-wA1dMFG/s1200/image_2025-02-22_13-39-32.png

ដោយឡែក កាលពីថ្ងៃទី២១ ខែកុម្ភៈ លោក ប៊ុនស៊ីន ផាតក្លាង បានដឹកនាំកងកម្លាំងទ័ពថៃមកត្រួតពិនិត្យស្ថានការណ៍នៅប្រាសាទតាមាន់ធំ និងផ្តល់កម្លាំងចិត្តដល់កងទ័ពថៃដែលឈរជើងនៅទីនេះ ។ លោកក៏បានជជែកជាមួយលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជការកងពលតូចថ្មើរជើងលេខ៤២ របស់កម្ពុជាផងដែរ អំពីការច្រៀងចម្រៀងជាតិរបស់ពលរដ្ឋខ្មែរនៅប្រាសាទតាមាន់ធំ ធ្វើឱ្យភាគីថៃពុំសប្បាយចិត្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX7XkLgetxGN-i-eZruDvA_P1OZL7D9tzP277GYRnzKVjg90tM4A7cDoYCuGtbmDfMaCmDrIiTHgcBOThgwmFXIBNfCom4Wf6UNsMl_cdRoyHyH8WqdT2L1omwLLJhOnXmlYxNEZE5nvqwt2xcHx2ntycEIB5AxNSqZDhpAeW3amodPEAnYQd3kCoo65bQ/s1224/image_2025-02-22_13-39-32%20(2).png
គួរបញ្ជាក់ថា បើចង់មកទស្សនានៅប្រាសាទតាមាន់ធំ យើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីរាជធានីភ្នំពេញ ឆ្ពោះមកដល់ខេត្តបន្ទាយមានជ័យ ក្នុងចម្ងាយ៣៥៩គីឡូម៉ែត្រ និងឆ្ពោះមកខេត្តឧត្តរមានជ័យ ១១០គីឡូម៉ែត្រ ។ បើធ្វើដំណើរតាមផ្លូវជាតិលេខ៦ គឺមានចម្ងាយ៤៦៧គីឡូម៉ែត្រ និងធ្វើដំណើរបន្តចេញពីទីរួមខេត្តឧត្តរមានជ័យ ទៅកាន់ប្រាសាទតាមាន់ធំ ៥៦គីឡូម៉ែត្រ ៕