ខ្លោងទ្វារដំណាក់ហ្លួង មានទីតាំងជាប់ចិញ្ចើមផ្លូវអតីតលេខ១០ ស្ថិតក្នុងភូមិដង្កោទាប សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1RejCF1ZPvuqmcwH-wutPW8tILmgwRYXp4MYY2xzr5cLQRXuK4GUXifiECo36HiwLXYvBmcT18geAV6fioqO9tdwiq0CoR-oYVhheLx-QHBtmVWQYXKTSVaEsDMNnoQVM0d2VEVkKONWVVaq3clPVgD3pV6Q8UIHyzcp0dRg9te4w6bPMfYKkU05xlvMZ/s1600/image_2025-02-21_14-54-50.png

ពលរដ្ឋអ្នកខេត្តបាត់ដំបង មានជំនឿថា ខ្លោងទ្វារនេះមានបារមីខ្លាំងពូកែស័ក្តិសិទ្ធ ហើយបានរក្សាទុកជាទីសក្ការៈបូជា។

ខ្លោងទ្វារនេះ បានបន្សល់តាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ ហើយកាលពីដើមទីតាំងនេះ គឺជាដំណាក់របស់ក្សត្រមួយព្រះអង្គ ហើយនៅម្ខាងថ្នល់ទល់មុខនឹងដំណាក់នេះគឺមានស្រះទឹកមួយយ៉ាងធំដែលមានឈ្មោះថាស្រះដំណាក់ហ្លួង។ បច្ចុប្បន្ន ស្រះនេះ នៅសល់តែឈ្មោះ ដោយបានប្រែក្លាយទៅជាផ្ទះសំណង់ផ្ទះល្វែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgpN-jcyygJnvcpUhlbTNAInAYv0PjKi__4KKBOwToJEMTd-ygwa4XX7bXxZOnSULN2UiTVK3BAnq_x5x0o2doCyEgLhDOr25Z-6Z5qcCO6LJPDbDkvkhptUknto8-eIGaA2h-sa3x_7TyZzXkPeH7a2lODA1uidbiJ6hTTDoL5E25G6wKgSNW1oh-mkna/s1600/image_2025-02-21_14-54-53.png

កាលពីជាង១០ឆ្នាំមុន អភិបាលខេត្តបាត់ដំបងម្នាក់ មានគម្រោងយកគ្រឿងចាក់ឈូសខ្លោងទ្វារនេះចោល ដើម្បីពង្រីកផ្លូវ។ តែកាលនោះ គ្រឿងចក្រទាំងអស់បានខូចជាបន្តបន្ទាប់ រហូតដល់មានអ្នកបើកបរគ្រឿងចក្រម្នាក់ បានឈឺរហូតដល់ស្លាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkcFMED3WBuT20mCAhp3mxro2g4YK7OBRmu__Ki3f2PtP-XofsPpOlq4vEb0xm6T6Ct3a-MAAIns0FXFX_CrDI8Xpj45GedNgYQY3OAIUM6LISdOyynHgFa1aJU0s5GLPjjs6fZHwMXciYYPpuw0njUczTZWHxMJfFu8Q-jsq0F87UHZKpdk9u62oIFyMo/s1600/image_2025-02-21_14-54-51.png

ហេតុការណ៍នេះ បានធ្វើឱ្យអ្នកខេត្តបាត់ដំបង មានជំនឿជឿជាក់យ៉ាងខ្លាំង លើខ្លោងទ្វារនេះពិតជាមានមហិទ្ធិឫទ្ធិពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-y5TEGZ6plN_x3NH583djx8bv3sQyR0KuOVUtutHZApZryG5E_BtNXRnIWxCBRH2K08fQE6y2s-XnUwzXwGHT0UDc9_1UYRFmD9kGLy8yM7omPe8oclmThwZlv8KqTpn4VDmhOzCslGUy3iX3s3av_sf6VcBk3AnPVWACg7i7Y-V1WytYQVafOuAi4Jo7/s1600/image_2025-02-21_14-54-52.png

បើតាមឯកសារខ្លះបានឱ្យដឹងថា ខ្លោងទ្វារដំណាក់ហ្លួង សាងសង់ក្នុងចន្លោះឆ្នាំ១៩២៨ក្នុងរជ្ជកាលព្រះបាទព្រះមុនីវង្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Hrpdp-HDLFO1ptph-_84sOYm1GtS1f8_4VoBetkkjb6fnsDtpm6wDFKzb-kPvnyqvebEt9NM_pbjiLubR-8MCGldZ80OqJhBYHZaqBf7KGP6YgxHA_fqi0INHaKah-UXDMWGB_jqiSC8tc5wgMcxJBvWjw_kdyJMd_21BkGvxjvM0PO8jE-9it3l5WDJ/s1600/image_2025-02-21_14-54-53%20(2).png

មកទល់បច្ចុប្បន្ន ប្រជាពលរដ្ឋតែងតែអុជធួបបន់ស្រន់សុំសេចក្ដីសុខសប្បាយ ឬធ្វើពិធីបន់ស្រន់ផ្សេងៗ ទៅតាមជំនឿរបស់ពួកគេ៕