Home ព័ត៌មានអន្តរជាតិ ដឹងអត់! តើប្រទេសណាដែលមានប្រជាជនជិះកង់ច្រើនជាងគេបំផុតក្នុងលោក?

ដឹងអត់! តើប្រទេសណាដែលមានប្រជាជនជិះកង់ច្រើនជាងគេបំផុតក្នុងលោក?

63
0

ទម្លាប់នៃការជិះកង់ គឺពិតជាផ្ដល់ផលប្រយោជន៍ច្រើនខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិនីមួយៗ ពីព្រោះវាបានចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងកាត់បន្ថយបន្ទុកចំណាយនានា រួមទាំងជាផ្នែកមួយជំនួយដល់សុខភាពរាងកាយទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd6AnlAI-Wyu0E7AqsfJ0hCDA3WpmZwFDqE2omr34N9Qc2VM2LjpLEVhia1Qce3NBUkhgu940RcfNkSNIoeoqoDlTKMAhMX0j-uEhZTBbFB7KmjGQYi7YaPQ3HS-x-RBTujktxJUqKMuOD2OUqBJnBWMgEeMq86sHvhOB9e6eZRQ23Wle4znjsKlg0Bpvg/s1500/image_2025-02-21_13-29-44%20(2).pngនេះបើយោងតាមការសិក្សាស្រាវជ្រាវក្នុងឆ្នាំ ២០២០ តាមរយៈការស្ទង់មតិជាមួយមនុស្ស ៤៣០០០ នាក់ក្នុង ៥២ ប្រទេសរបស់គ្រឹះស្ថានស្រាវជ្រាវ Dalia ដែលមានទីតាំងនៅអាល្លឺម៉ង់ និងយោងតាមគេហទំព័របរទេស Euro News បានឱ្យដឹងថា៖

នៅលើពិភពលោកយើងនេះប្រទេសដែលមានប្រជាជននិយមជិះកង់ច្រើនជាងគេបំផុតនោះគឺ “ប្រទេសហូឡង់”។ ប្រទេសហូឡង់មានប្រជាជនប្រមាណ ១៨ លាននាក់ ប៉ុន្តែចំនួនកង់វិញគឺមានរហូតដល់ ២៤.១ លានគ្រឿងឯណោះ មានន័យថា មនុស្សម្នាក់យ៉ាងហោចណាស់ក៏មានកង់ ២ ទៅ ៣ គ្រឿងសម្រាប់ការធ្វើដំណើរផ្លូវជិត-ផ្លូវឆ្ងាយ ឬសម្រាប់ជិះហាត់ប្រាណជាដើម។ នេះបើយោងតាមស្ថិតិពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០២៣ ចំនួនកង់នៅក្នុងប្រទេសហូឡង់គឺបានកើនឡើងប្រហែលមួយភាគបីហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQNKC1y6vHPqBo_qo48NCqCNz96QMbThdATIIEcHKDXAcbVWUbCWWwieVm6vyysYHwZtPrQDUEINwrWdyW9E2V-ERwyLxdqAdUqulMykr3AV-ZqWvVjhyOXckHvWWcdROuWbQf-NQMYflMZ9aFbWbURedmPwS43A_7006uULSlnE7j4WkEwiBT_ovm7OC5/s1024/image_2025-02-21_13-29-44.png

មូលហេតុដែលប្រជាជននៅក្នុងប្រទេសអឺរ៉ុបមួយនេះមានទម្លាប់ជិះកង់ គឺដោយសារក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ទីក្រុងហូឡង់ជារឿយៗត្រូវបានស្ទះដោយរថយន្ត ខណៈដែលផ្លូវត្រូវបានសាងសង់ក្នុងយុគសម័យកណ្តាល មិនស័ក្តិសមសម្រាប់យានជំនិះប្រភេទនេះទេ។ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាញឹកញាប់ ធ្វើឱ្យមនុស្សជាង ៣.០០០ នាក់ស្លាប់ ដូច្នេះរដ្ឋាភិបាលហូឡង់ក៏ចាប់ផ្តើមផ្តោតលើកង់វិញ ដោយបោះបង់គម្រោងផែនការទីក្រុងរបស់ខ្លួនដែលផ្តោតលើរថយន្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr5YeRkxs3xrdcfIHWPlH5qXBQb582OJdtev_OAsCiTdlVNOc_IE1RBs3KLMQ2DjhxccUSRiBC3fnaGkyHBf7ZJqvOwZsWR3odld2SY7kajny6ch8q5C_wf6v6GGv9djFJzndSiwbSOTJgH5SkhddqAPjzCPkJCkXu7bkSufDSb3pCXYD8bNDCTy4sCDMl/s1080/image_2025-02-21_13-29-45.png

យោងតាមការស្រាវជ្រាវដែលបានចេញផ្សាយនៅលើគេហទំព័ររបស់សមាគមសុខភាពសាធារណៈអាមេរិកក្នុងឆ្នាំ ២០១៥ បានរកឃើញថាការជិះកង់អាចការពារការស្លាប់ប្រហែល ៦,៥០០ នាក់ក្នុងមួយឆ្នាំ និងបង្កើនអាយុសង្ឃឹមជាមធ្យមរបស់ប្រជាជនហូឡង់កន្លះឆ្នាំ។ សរុបមកវិញ មូលហេតុដែលប្រជាជនហូឡង់និយមជិះកង់ គឺដោយសារកត្តាភូមិសាស្ត្ររបស់ប្រទេសនេះសម្បូរទៅដោយដីទំនាប ដែលងាយស្រួលក្នុងការធ្វើដំណើរដោយកង់ ជាជាងរថយន្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5qdqs0Vc5_2XqQ6MC0IP8EPJfPVVEr2UR2ahT6-wVftvj-wRcpdArBsJ4d3asFCYbxTw7Fn_KO9ePSF6gbezv70URGTQSMquicBQSsYytVzDu06g8Vq34RTJxiMr9XZkyNqvVTnpuD6vsipHvU7E7jvufnU-DwbD5dzr4d3pSs2W4Pc6rKWF7St7L7awb/s900/image_2025-02-21_13-29-46.png

ម្យ៉ាងទៀតកង់ក៏ជាមធ្យោបាយដែលមានតម្លៃសមរម្យ និងសមស្របទៅនឹងស្ថានភាពហេដ្ឋារចនាសម្ពន្ធ័ក្នុងទីក្រុង ខណៈទីក្រុងភាគច្រើននៅប្រទេសហូឡង់មានសភាពតូចចង្អៀត និងខ្វាត់ខ្វែងច្រើន ជាហេតុធ្វើឱ្យប្រទេសហូឡង់មានប្រជាជននិយមជិះកង់ច្រើនជាងគេបំផុតនៅលើពិភពលោក៕