កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋសភាកម្ពុជា បានអនុម័តច្បាប់ថ្មីស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaEFwjMq-QHWeMEz9gWj4D31qFdu1FNI5rK50jpIZnLcwWuYZXSyUnlhsggMTKHdl2Vja0nvgJd3RmZT0X39Ts2kuldE1IzqDgCgXPblcB0e8zg18HjZdiygPZxD6cPmsFtjajvWz0XdYhV95a2wb7CJjccRldYwL8Fo_QsITFcInzUY5DGKyRvdoPRQ7V/s2048/image_2025-02-20_11-25-48.png
ច្បាប់នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងកំណត់អំពីការផ្ដន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2CEJ2PMKmK23fzO_083nvt1b0byNTnkxROgXuiTy0z3S6WUPjaSS7tC4PQ-hcIKtKj_v6xFdoz2wXuK169YmWw5maXYVxaAjHVfrReARAcqqV11lKAR6ACDRzvwP4ZK-iAD4CGD7DzHJY2WqLoP-AE-a0NrnW_xgkvqVOcNoMnrN1i1z_iCnqtGhpSJvo/s2048/image_2025-02-20_11-25-53.png

ច្បាប់ថ្មីនេះ នឹងផ្ដន្ទាទោសចំពោះអ្នកល្មើសពីចន្លោះពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពីចន្លោះពី ១០លាន ទៅ ៥០លានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW5alLOkKhVIemJm5E-aUK1fTPG_bwzRQMDy0gxHJ3Dwwjw6dwTKsQyUoB2ho9do2hZlm9GDpve7xGvKArw-efdsiXicOnJ5Zk3vcGJJZYLHbs9KtgwwUG6leqis6vRhLW1z8ulmodRk_ee2iprRrQ47oAG2NDBytndEXfrdIOeHq3Os3YvPIGnNgw7UN8/s1276/image_2025-02-20_11-25-56.png

អត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬ នៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm52h92m-H5DKoXRd3FMf79L1UTMmQjtc0r5LvjT_aQwml5WF6p8JIh0OMcOF6utq4oTvmwwUxCf-KuUmoLUoxMWgnDii6rmRmaDEgeS3BSNlUTbtAafu-YBo8O7HWCTCVfMGYiXsC0E9mjZO30wrbdj-YhYcPuzZcG7pQfC74_ys5h3SMuSd4bNilHhRT/s512/image_2025-02-20_11-25-58%20(2).png

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣ កម្ពុជាបានអនុម័តច្បាប់នេះម្ដងហើយ ដោយកំណត់ផ្ដន្ទាទោសអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៅសម័យខ្មែរក្រហមដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ ពី១លានរៀល ទៅ៤លានរៀល៕