រាជធានីភ្នំពេញ ៖ ឆ្លើយតបទៅនឹងវីដេអូកងទ័ពថៃហាមឃាត់ពលរដ្ឋខ្មែរមួយក្រុមដែលទៅលេងនៅប្រាសាទតាមាន់ធំ និងច្រៀងចម្រៀងជាតិ ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពខ្មែរឈរជើងនៅប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលធ្វើពលរដ្ឋខ្មែរចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេស ក្នុងបណ្តាញសង្គម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជានឹងប្រើប្រាស់កម្លាំងប្រដាប់អាវុ.ធ បើប្រទេសណាមួយហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុ.ធ ឈ្លានពា.ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp35-7RY9ALham7TD7WdwKaAgUO87-mRT7yNeididmlL3YNB9R3BJv-QWBB-B3cpRDRA2nkpX9OSEa0t0dFXFq0FrbvZ8CTcEvImixKh7Octj5fR7yNGlhfcTaKhuaXCbd5BnkKUUzvAqLb_35m9jSfId-iIglamAjy0I84Y0Etgn2y-CNidSgjsbq_G0g/s2048/image_2025-02-19_11-15-59.png

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា កម្ពុជានឹងដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែកម្ពុជានឹងរក្សាសិទ្ធិការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើប្រទេសណាមួយហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធឈ្លានពានកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisKHpb8TDtlq2pRuNqB-8wHsCwFONh06z1u4-j4nAVOI-DafIrKpDPC2S4KDA0BPBWzko1AS4sd8WRd26Jp63Fru07h5eGX42NiUy6FaNhItiTbAWfQm68sDPZg7W7Depi8VxzSW-oD-KbmILr-auWaclOO51gNoD4xB9lIIO2Hu_0egbGa9Ncpvmchg7D/s5472/image_2025-02-19_16-48-56.png
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ព្រំដែននៅប្រាសាទតាមាន់ និងតាក្របី គឺកម្ពុជា និងថៃបានឯកភាពគ្នាតាមការចុះ MOU ឆ្នាំ២០០០ ហើយកម្ពុជាយកតាមព្រំដែនឆ្នាំ១៩០៨ ធ្វើជាគោល ពុំមែនកំណត់ព្រំដែនតាម Google ទេ ។ កាលពីប៉ុន្មានឆ្នាំមុន ថៃបានកំណត់ព្រំដែនតាម Google បើកម្ពុជាកំណត់ព្រំដែនតាម Google គឺមិនមែនជាគោលទេ ពីព្រោះអ្នកណាក៏អាចកែសម្រួល Google ដែរ ។ ព្រំដែនដែលយើងឯកភាពជាផ្លូវការ គឺព្រំដែនពីជំនាន់បារាំង ឆ្នាំ១៩០៨ ដើម្បីជាគោលក្នុងការចរចា ព្រមទាំងលិខិតតូបករណ៍ផ្សេងៗ, MOU ឆ្នាំ២០០០ ឬកិច្ចព្រមព្រៀងផ្សេងៗដែលយើងយកជាគោល កម្ពុជានឹងចរចាតាមវិធីចាស់ទុំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0G_luTwNj8mtqQ0JtKQ5bVUGt5vCpPQaLioVH127Brli3puM3UHSwZ7g30c2rQ1huVUs9evsav1xPvkSI2FIYD5DLhr0BeUrru_E9dpmv3D-sSj4rJxfywULGPY7a3HozAIpNojgRXtB_VAr8SivQx0YAx0P43NPvta1n6OY5w8ackr19bxMKd6mSbViu/s990/image_2025-02-19_16-49-06.png
សម្តេចក៏សូមយកឱកាសនេះបញ្ជូនសារទៅអ្នកនយោបាយទាំងអស់ទាំងខ្មែរ ទាំងថៃ សូមកុំយករឿងនយោបាយមកឡូកឡំទៅលើកិច្ចការបច្ចេកទេស ពីព្រោះអ្នកនយោបាយអត់ដឹងកិច្ចការបច្ចេកទេសជាងអ្នកភូមិសាស្ត្រទេ ទុកឱ្យអ្នកបច្ចេកទេសធ្វើការដោះស្រាយតាមការងារបច្ចេកទេស ។ វាទាក់ទងនឹងបញ្ហាបច្ចេកទេស និងច្បាប់អន្តរជាតិដើម្បីកុំឱ្យវាយគ្នា រីឯអ្នកនយោបាយថៃសូមកុំជំរុញរឿងនេះយកចំណេញនយោបាយ ។ អ្នកនយោបាយប្រឆាំងទាំងនេះជាដើមហេតុធ្វើឱ្យមានសង្គ្រាមរវាងប្រទេសទាំងពីរ រឿងប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj91rjQt2TvsiEkOnztLyeHQg4aNsEOex5WUOofvid2zhbV3lNwFdU5pTEJLn3i_0sjSZnEtJ3n45QCIA1MA8zve1SFziuqMVaGxgwSknecuOxqYTKJgXkl7wtO5sNiG68xPSlSiDqIea08IKHeFnrU_Bus0qGmwYTw3uIx0pI3BrsGjvVaoDGyOmh5olFv/s960/image_2025-02-19_16-49-07%20(2).png
កម្ពុជាផ្អែកលើមូលដ្ឋានថែរក្សាអធិបតេយ្យភាព យើងដោះស្រាយបញ្ហាពីមុនតាមរយៈយន្តការឯកភាពគ្នាផ្លូវការ ដែលមានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ធ្វើការផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងតាមផែនទីបារាំងតម្កល់ទុក ។ កម្ពុជាចង់ដោះស្រាយដោយសន្តិវិធី ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើប្រទេសណាមួយហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធឈ្លានពានកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikNOdJrjVDjp_NusDn2i348bcHDHha90cUBk0s7DQObdy31mdi3bcUOIzghC5URSSlk5ek3y2rZOuhhOtomOST6vCi2CZmYw5n8JJ5VjmHLCAYv-ID9ZziTP6cUn1Jek8IgJ25PvsHcS7V2_PxDOWMFKSY4wL6O83quG-0YFVLVnVClq8cMYy_lAubPVS0/s1080/image_2025-02-19_16-49-07.png

បច្ចុប្បន្ន ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ហាក់មានភាពប្រក្រតីធម្មតាវិញហើយ ប៉ុន្តែតម្រូវឱ្យនៅតាមតំបន់ប្រាសាទតាមាន់ធំ មានកងទ័ពឈរយាម និងកំណត់ចំនួនកងទ័ពស្មើៗគ្នា ៕