ថ្មីៗនេះប្រិយមិត្តតាមដានវិស័យបវរកញ្ញាជ្រាបមកហើយជុំវិញស្ថាបនិក MGI ចំណាយលុយរាប់លានទិញសិទ្ធិរៀបចំកម្មវិធីប្រកួតបវរកញ្ញចក្រវាលថៃដែលធ្វើឱ្យមានការជជែកវែកញែកមិនធម្មតាក្នុងប្រទេសកម្ពុជា។ ស្របពេលដែលរឿងនេះកំពុងតែមានអ្នកតាមដានយកចិត្តទុកដាក់ច្រើនកញ្ញា ខាត់ ស្រីច័ន្ទ បានលើកឡើងថាបវរកញ្ញាក្នុងស្រុកមិនសូវមានសន្ទុះគាំទ្រនោះទេ ប៉ុន្តែបវរកញ្ញាគេវិញយកមកវិភាគចេះចុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCQJlH_XABnandrjqSqtd3dAeXWez4mFGesbeCYkMRLOoLQGo87mN96D5G8K7at0aIxcF2VZjVGeEUKO6V4GLTrfTQw3qoh24Kl3-KYna0Bv3zf6cKoK5Dujd3IiNfyQ43aJpsaR_OWVnQTG3LXYeuiTpDIJWaEhcTAT7THBbrjXRn6f-eQR1tFDcoQdwn/s2048/image_2025-02-19_09-10-00.png
នៅយប់ថ្ងៃទី១៨ កុម្ភៈ កញ្ញា ខាត់ ស្រីច័ន្ទ បានចេញវីដេអូមួយរយៈពេលជាង២នាទី នៅលើបណ្តាញសង្គមរបស់ខ្លួនដោយបានដាក់ចំណងជើងថា «ស្បថនិយាយតែ១០%ទេខ្លាចគេជេរ»។ ក្នុងវីដេអូនេះដែរអ្នកគ្រប់គ្រងកម្មវិធី Miss Mera Cambodia បាននិយាយថា សង្គមសព្វថ្ងៃមិនសូវខ្វាយខ្វល់បញ្ហារបស់ខ្លួនឯងតែចូលចិត្តខ្វល់ខ្វាយពីបញ្ហារបស់អ្នកដទៃ ដោះស្រាយបញ្ហារបស់អ្នកដទៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgowAVlyDFAdNMQ0PTLNcf_1pbHJ6zrBR-8IRx3P3z0JrWFQoxq-upgZaGxt27MZnPrFGMI8-nD6CIBnHRAGucIk7WPYGR9KjGTF1uTElK6zkBknlJFLrMa9UzX4WLt4LETR9fRtfnr6sCwJvRhrWAg8XETGwlYySfHJLAUnt0cbgXTDZlrWg2VdR51d3FO/s2048/image_2025-02-19_09-10-01.png
ខាត់ ស្រីច័ន្ទ ក៏បាននិយាយពីបញ្ហាបវរកញ្ញាដែលកើតឡើងថ្មីៗនេះជាដើមរឿងបវរកញ្ញាក្នុងស្រុកមិនសូវមានសន្ទុះគាំទ្រខ្លាំងទេ មិនសូវមានអ្នកខ្វល់ខ្វាយតែបើរឿងគេវិញវិភាគចេះវិភាគចុះ។ ក្នុងនោះអ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញាក្នុងស្រុករូបនេះបានឱ្យយោបល់ថា យើងមើលគេប៉ុន្តែមិនបាច់និយាយ បើមើលហើយមានកន្លែងណាដែលល្អ ដើរទៅមុខជាងយើង ងាកមកខំប្រឹងតស៊ូគាំទ្រនៅក្នុងស្រុកឱ្យដើរទៅមុខ។ កញ្ញា បានលើកឡើងទៀតថា បើយើងអង្គុយមើលគេហើយយើងគិតថាល្អជាងគេយើងអង្គុយគងទាក់ខ្លាហើយញញឹម មិនចាំបាច់ភ័យនោះទេព្រោះយើងល្អជាង ប៉ុន្តែបើយើងមិនទាន់ដល់គេ ឬនៅមានកម្រិត ឬកុំរវល់តែម្តង មើលខ្លួនឯងឱ្យតែល្អ អភិវឌ្ឍន៍ខ្លួនឯងកុំទៅគិតគូររឿងគេច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifTdB2bx2wEYuPhc6AT2kP5a3r1n6I274V6zkgURLrS_JontF2_Z35BaJjr0C174-d5JIHeIHyTmCwwQXFLP-k0K_iq4bNuTpDuiZPl2qj-1fGBBQSENwYwByrSmV5ZSfZe8xlH2ijz6VRv0PmzgcwZwTiJnyHY1MxF2XacOAL9j0jgLKBcIYlFA_Pi7bx/s2048/image_2025-02-19_09-10-02.png

ខាត់ ស្រីច័ន្ទ បានបន្ថែមដោយលើកជាឧទាហរណ៍ទៀតថា បើសិនជាអ្នកស្អប់នាង តែដឹងពីជីវិតនាងគ្រប់បែបយ៉ាងនាងមានមោទនភាពទៅវិញទេដោយសារតែនាងដឹងថាម្នាក់ហ្នឹងកំពុងតែតាមដាន កំពុងច្រណែន មានអីដែលមិនដល់នាងហើយបានជាតាមដានហើយម្នាក់នោះឈឺចាប់ទោម្នេញនូវអ្វីដែលនាងបានធ្វើ ប៉ុន្តែបើគេមិនខ្វល់សោះពីអ្វីដែលនាងបានធ្វើ នោះមានន័យថានាងប្រហែលជាអស់តម្លៃក្នុងកែវភ្នែកគេហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGD-Abcfm9L4umSBwD3b8d9pTL1heykGq3Q1ZAX50xmcSW_lJWaDLGqcY7IqhEeZq2QpzaRJK58lrKnMsJqIdSu8cjuJtPfCijd1Nb75TZXPbM1TudGJkqyX-nNmyBmxPKxU6PuaFlZWDiFCQDJQgHHlJS0sl5fJ-X2cOeo02OOrZtW_b-ZzrhHHyaimKP/s2048/image_2025-02-19_09-10-04.png
ក្នុងនោះដែរ ខាត់ ស្រីច័ន្ទ ចង់ឱ្យអ្នកតាមដានវិស័យបវរកញ្ញាធ្វើមិចឱ្យគេមើលមកដឹងថាគេលែងមានតម្លៃនៅក្នុងកែវភ្នែកយើង ទោះបីជាយើងរបៀបថាកំពុងចង់ប្រកួតប្រជែងជាមួយគេក៏ដោយយើងនៅឱ្យស្ងៀមធ្វើឱ្យច្រើនជាងនិយាយនោះជោគជ័យហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKc_izyBrO6b7vfVYQ89AOA646vrJ-ATKyzud0z43ccIMRO23aXWtCmLtqBCLOMA9MgF5ppnos7M6WPVAsYEMvOwagFsJNd0luAsrw57Y0jO3JtVQznUx6YxHALfN_QypRzNXTkNkuN-yNaVt-6NDeeZHN-WWumwo39mlfVMGb8l1fMCPWouppeJRfS_k7/s2048/image_2025-02-19_09-10-05.png

គួរបញ្ជាក់ថា ការដែល ខាត់ ស្រីច័ន្ទ ចេញមកនិយាយវីដេអូខាងលើនេះបន្ទាប់ពីមានការនិយាយច្រើនពីលោក ណាវ៉ាត់ ទិញសិទ្ធិគ្រប់គ្រងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលថៃរយៈពេល៥ឆ្នាំក្នុងតម្លៃជាង៥លានដុល្លារ៕