រឿងក្តីរបស់តារាចម្រៀងរ៉េប Ruthko បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅមិនទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយក្នុងរយៈពេលជិត២ខែមកនេះ។ នេះបើតាមការឱ្យដឹងពីតារារ៉េប KingChi ។ ក្នុងនោះដែរតារាចម្រៀងរ៉េបរូបនេះក៏សង្ឃឹមថា Ruthko នឹងទទួលបានយុត្តិធម៌ភាពស្អាតស្អំមកវិញ ខណៈបានស្នើឱ្យទស្សនិកជនជួយចែករំលែកបន្តចំពោះរឿងក្តីរបស់ប្អូនប្រុសលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQIn4y7Sk0JgieGUuPA1MEwFRf24XqoNjmtBhlAqfx5lBtzpO2te_E2llBKK-wVPoD1ru7TdeQ28MeKg9X8n7wl_EHUyxYs7FHHM7PVjkAs4FUpEOz2nZ58x4bw9XmEGPI_nHLqcpUpDV27hTYNhKjWC96ZiJwLML-7B2P650uDP6H5JCruDRQJmY2Lhbn/s960/image_2025-02-18_08-59-37%20(2).png
តាមរយៈវីដេអូមួយចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម តារារ៉េប KingChi បាននិយាយថា «សម្រាប់រឿងប្អូនប្រុសរបស់លោកគឺ Ruthko គឺពិតជាស្ងាត់មែនហើយលោកសង្ឃឹមថាមានយុត្តិធម៌សម្រាប់ គាត់(Ruthko) ។ លោកបានបន្ថែមថាអ្វីដែលលោកប្រឹងធ្វើគឺធ្វើអស់ហើយ ហើយលោកសង្ឃឹមថាទស្សនិកជនជាអ្នកគាំទ្រជួយចែករំលែកព័ត៌មានជួយរកយុត្តិធម៌ឱ្យ Ruthko »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUvQ2uwUfIKE7PcNFHBMsVK5hutSyPc9766Iwh4wz9HXvI8b5L1MGh_JuOCJf3J08ouvOat4WOxgzkBuu84efNBY4L2BUtIRrUMQjxVAJOy6EZbxMaAmbemOOMzGkTeubV0LsIZZHB3NrajMRfrNiwHiaZtbSiTc-xLMNyjJPxA-SKTchv0JO03QMtlVVx/s960/image_2025-02-18_08-59-37%20(3).png
នៅក្នុងវីដេអូនេះ តារារ៉េប KingChi រហ័្សសនាមស្តេចជួន បានលើកឡើងទៀតថា មនុស្សដែលទៅគឺទៅហើយ ប៉ុន្តែគ្រាន់តែថាចង់បានភាពយុត្តិធម៌ ភាពស្អាតស្អំ ពីព្រោះប្អូនលោក(Ruthko) មិនមែនជាមនុស្សទំនើង ជិះម៉ូតូស្រវឹងអត់ដឹងខ្យល់អ្វីនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1WIbg1Ui3h-71wsOUgG2p7nDw0xC9eIHKu4E4Z0Srj9NAKyFICfEdPbeMNsaK8HYB6MVfPDeQODAWF7zsH27Ws-AmztEqw9SrIQq7L0RaJKvEvJ7CS2NdfDmyvFBosUAOADT1kVCxSzRj2gwccmVyL2CljU7BxPMFpcce6vZp2rpcW6gGyfMPnQUEVuIV/s2048/image_2025-02-18_08-59-38%20(2).png
តារារ៉េប KingChi គឺតែងតែមានក្តីនឹករលឹកទៅកាន់ Ruthko ដោយបានពោលពាក្យយ៉ាងសោកសៅមានក្តីអាឡោះអាល័យចំពោះការអវត្តមានរបស់ Ruthko ពីភពផែនដីនេះ។ មិនត្រឹមតែលោកប៉ុណ្ណោះទេប៉ុន្តែអ្នកសិល្បៈមួយចំនួនទៀតដែលមានការរាប់អានជាមួយ Ruthko គឺនៅតែមានក្តីនឹករលឹកទៅកាន់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpakQkOP08RaEvHIASKWfYFeCkRm7EP7ICuu3gK69AHx9mGNDGbxXIYxCednvIY0R3JjHTJSyYeSogl8BzpxPahQ0ahitbTFpPlSQPqpS5I2wHWHFqquPgcwiugBx6BxZaAErFTFRusd-O-cccXkvk4ERS4lFERn25aL3sAkjustGus12-M60NOHYbIRLa/s2048/image_2025-02-18_09-03-56.png
អ្វីដែលធ្វើឱ្យមហាជនអាណិតអាសូរស្ទើរតែទប់ទឹកភ្នែកមិនជាប់នោះគឺសំណេររបស់បងស្រីរបស់ Ruthko ដែលបញ្ជាក់ថាសមាជិកគ្រួសារជាពិសេសគឺម្តាយរបស់ខ្លួនតែម្តងនៅតែគេងឱបរូបថតរបស់ Ruthko ក្នុងចិត្តប្រេះឆាទុក្ខសោកជារៀងរាល់យប់។ បងស្រីរបស់ Ruthko ក៏បង្ហាញដែរថាជនបង្កប្រហែលជាកំពុងរស់នៅសុខស្រួលបាយឆ្ងាញ់ប៉ុន្តែក្រុមគ្រួសាររបស់ខ្លួនរស់នៅជាមួយទុក្ខសោកសង្រេងហែលឆ្លងជំងឺផ្លូវចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicGnfOBE9BcyFJElv_hOTPBJjELzpZPd7QU_VYSDsbTUpCWBmtDEfSyOj6AK9ws8qruiquyqKJE9IX9v8Bt7nOiWDEnZYy97_WQYn_nhuZkXLr28wDrPMXpuZyfaxoNGblH8dznresmH9X-OAhfI68uvj6IWMv5dCNCF_6zejRUNevSmuKDCUnD6_HaktJ/s2048/image_2025-02-18_09-03-57.png
គួរបញ្ជាក់ថា តារារ៉េប Ruthko បានស្លាប់ក្នុងវ័យ២៤ឆ្នាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូធំ បុកជាមួយរថយន្ត LEXUS RX330 ស្លាកលេខខេមរភូមិន្ទ 2–4771 ស្ថិតនៅផ្លូវ៦០ម៉ែត្រ នៅវេលាម៉ោងជាង១ យប់រំលងអាធ្រាតឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ ជនបង្កមានឈ្មោះ ណឹម ណាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកងរាជអាវុធហត្ថ៕