្រទេសថៃ ៖ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃ ពុំសប្បាយចិត្តក្រោយពីទាហាន និងពលរដ្ឋខ្មែរមួយក្រុមច្រៀងបទចម្រៀងជាតិ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណប្រាសាទតាមាន់ធំ ។ លោកប្រាប់ថា នឹងដាក់លិខិតតវ៉ាឱ្យចាត់វិធានការតាមរយៈស្ថានទូត ពីព្រោះវាជាតំបន់ត្រួតស៊ីគ្នា និងពុំទាន់កំណត់ព្រំដែនទាំងស្រុង ហើយថៃពុំចង់មានជម្លោះជាមួយកម្ពុជា ដូចពេលកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVx_wMuUR0vadxZOZl2OTUfecLUyTDCMydoXjVMrNsNUAwJfgyuShFU-nOBikXg4viTznrMPmkhz75NSJhY5Xzi8eVTp6lWXgrDc7K46NC26HA8FHoeSockaNLoMFgTwthzpiQkHJTlu-uomKAusmwnfzfQY1vjHMpwg5mpmnRv6xZlhnSaetbHqNm0xNr/s1280/photo_2025-02-18_10-02-22.jpg

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក Phumtham បានលើកឡើងពីករណីទាហាន និងពលរដ្ឋខ្មែរមួយក្រុមច្រៀងបទចម្រៀងជាតិនៅបរិវេណប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរ៉ែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ថា ការពិត នៅបរិវេណនេះជាទឹកដីរបស់ថៃ ប៉ុន្តែពុំទាន់មានបន្ទាត់ព្រំដែនបែងចែកច្បាស់លាស់ ។ ប្រទេសថៃអនុញ្ញាតឱ្យពលរដ្ឋខ្មែរឡើងមកថ្វាយបង្គំ និងគោរពវត្ថុស័ក្តិសិទ្ធិតែប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv4m5bU-CKoiAHU_SLh2lY5PFMk3pPoU-66-VVR0osDFEMn_SA2yPVBH_VlvwrbK3ec6Q2HtJopCM4gw2rrHMPmPsvP_42xJfRd2DnCE-cq249mHGOcBDt2AY-F8YBfrpXqnTtuWh6_YmgNsfdSzxF1NTvktGJp171XeYoGV-mRKEM4ZxLU1R4WSKzu2m_/s1170/photo_2025-02-18_10-02-22%20(2).jpg
យើងពុំសប្បាយចិត្តទេ ដែលពួកគេឡើងទៅច្រៀងចម្រៀងស្នេហាជាតិ ឬបង្ហាញអត្តសញ្ញាណរបស់ខ្លួន ។ មេបញ្ជាការទាហានថៃបានតវ៉ាបញ្ហានេះរួចហើយ បច្ចុប្បន្ន រដ្ឋមន្ត្រីក្រសួងការបរទេសថៃស្ថិតនៅទីក្រុងប៉េកាំង ប្រទេសចិន ហើយខ្ញុំនឹងទូរស័ព្ទទៅពិភាក្សាពីបញ្ហានេះ ។ ខ្ញុំគិតថា ប្រទេសទាំងពីរគ្មានជម្លោះទេ ពីព្រោះមន្ត្រីយើងសហការគ្នាល្អ ។ នេះបើតាមការលើកឡើងរបស់លោក Phumtham ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHcpR9TdRZo_EBbuov2TjNeaDFPCrYDuF3S2vfcOnjU_AUZH3CkXHqZgLW0B6PzQoProGEmc9Zen5tx9HxG5V4qtNa4bsTOy5GbqpeydZbKLCMFXXCJ6LD-yaRGiLNURsYE1LZFglMxrRRVfMLMljBEDZaWewbBxh57g9qQfvFkKV8ZmA-xcgjD_01ig0p/s800/image_2025-02-18_10-07-27.png
លោកបន្តថា ករណីនេះ គឺពលរដ្ឋខ្មែរឡើងទៅលេងនៅប្រាសាទតាមាន់ធំ ហើយនាំគ្នាច្រៀង ប៉ុន្តែយើងពុំសប្បាយចិត្ត ដែលពួកគេច្រៀងបទចម្រៀងស្នេហាជាតិ ។ យើងបានបង្ហាញពីគោលជំហរប្រតិកម្មដើម្បីបង្ហាញថា មានតំបន់ចំនួន២ ពុំទាន់កំណត់ព្រំដែនច្បាស់លាស់ ។ កន្លងមក យើងអនុញ្ញាតឱ្យពលរដ្ឋខ្មែរ និងភ្ញៀវទេសចរមកលេងនៅប្រាសាទតាមាន់ធំ ហើយយើងពុំចង់ឱ្យប្រទេសទាំងពីរឈ្លោះគ្នាដូចមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUi_hBa3uPgiSPsBwWebhQGvOd2p41c5oqNBZeUTs7z2FC3VSoCKxhgdVgPCpXjo6dc3y_O1RjywxSQJdXggk7so0CizJsOeYjGn2kGrBbJBKFBXKcOa_uci-RZLaha-fXvDsz6xFJOBoM8ZIOE0MMsL2OSV3XzJqwribahvM2hjgV-AE8q9SbEL_vfLdk/s1200/image_2025-02-18_10-07-26.png

ដោយឡែក កាលពីថ្ងៃទី១៧ ខែកុម្ភៈ សារព័ត៌មានថៃឈ្មោះ The Better News ផ្សាយថា ពលរដ្ឋខ្មែរស្រមៃថា ទឹកដីជាច្រើនរបស់ថៃ គឺជាអតីតទឹកដីខ្មែរ ដូចជា ៖ ប្រាសាទតាមាន់ធំ ក៏ត្រូវពលរដ្ឋខ្មែរអះអាងថា ជាទឹកដីរបស់ខ្លួន ប៉ុន្តែតំបន់នេះពុំទាន់បានកំណត់ព្រំដែនច្បាស់លាស់ ហើយថៃជាអ្នកថែទាំប្រាសាទ ។ ថៃចិត្តល្អឱ្យពលរដ្ឋខ្មែរមកដើរលេងមើលប្រាសាទ ប៉ុន្តែថៃសុំតែម្យ៉ាង គឺកុំឱ្យខ្មែរមកបង្ហាញថា ខ្លួនជាម្ចាស់ប្រាសាទតាមាន់ធំ ៕