នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6G-4Z3L3ui657QpRdrVfq62AYHxfh0Z5lBwqPag31tM6ZuGIKkBYmCdmiuJTlXOx1KH9YYAPbgB4AwwDYv4h-KhN1KMBFrfpqEW41-xMseA-QrsdYbw9WONIU28uPKtodY8auPJa7TIWnS3dvPi8-nyFJI4oexZhltGRMo4OacW8ayEUys-N5yZgCuKw7/s2048/image_2025-02-17_09-48-28.png

អគារវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ កំពស់២ជាន់ កសាងឡើង នៅអំឡុងឆ្នាំ១៩២០ ដែលកាលណោះ ជាកុដិសម្រាប់ព្រះសង្ឃគង់នៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbjfTObDtIuR5XTaZTZBkmnotSziq76fmK1ZKj8GiWaixj3a5SK3D52Tq8wxmA8ZIKwjULqj6FSzQCWcaGsDBbynNX-b8YU1jjngr3O_wHg0S03xIze-6hlRagN6JVDNwCoEtuzmp-WWUc72DnD4olhXZ6KywejshEgGESnH7INOLfsSZ4zqR1vG67u9H1/s2048/image_2025-02-17_09-48-41.png
ក្នុងចន្លោះឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៨ អគារស្លឹករឹតនេះ ត្រូវបានប្រើប្រាស់ជាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiPfP0PZUFxIhVuzlk60_tV5lpUQCFAvtMECOjnbmNRywZqRpOp2vWqgevof6fJ-d-0p1qIVeE79FEN813l-4PZEpTddbKWEdE9ubUWBkDUB8OKflbuJDecHPLGYgu57o0t6wYkfhB8b6PMgSDRQVuPp86YPvvnBYtpl88tmNgVpvv8-nS63nfpOyaAPd_/s2048/image_2025-02-17_09-48-40.png

ក្រោយមក ចាប់ពីឆ្នាំ១៩៩៨ ដល់បច្ចុប្បន្ន អគារនេះ បានក្លាយជាវិទ្យាស្ថានស្រាវជ្រាវ និងអភិក្សសាស្ត្រាស្លឹករឹតខ្មែរ បង្កើតឡើងដោយលោក Olivier de Bernon ដែលបានដាក់ឱ្យដំណើរការចាប់តាំងពី ឆ្នាំ១៩៩០ ក្នុងគោលបំណង ដើម្បីអភិរក្ស និងប្រមូលសាស្ត្រាស្លឹករឹតខ្មែរនៅទូទាំងប្រទេស ដែលនៅសេសសល់ក្រោយពីសម័យសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi_RhRzOJCpggiEFbCrOTWEOnnnaBDYirspKpuu6r1IV33Cw8iCazsXtNu4yB2gWvRkIcn_2FzvcQ01viJ64zel2DHtAAdOYCciV56ZvnfFDtnjIsbZGlKKsUJLv3VjotaW4ImNyHUieJN5BAKAqWeKsRkEF1oRkv9DIFeJ2IGXsNg5U3Pi07lps7s5goi/s2048/image_2025-02-17_09-48-37.png

នៅក្នុងរយៈពេល៣៤ឆ្នាំកន្លងមកនេះ វិទ្យាស្ថានបានប្រមូលសាស្ត្រាស្លឹករឹតសរុបទាំងអស់ចំនួន ២៤,០១៩ខ្សែ ដោយមានសាស្ត្រាជាភាសាខ្មែរចំនួន ១៥,៦៦២ខ្សែ និងសាស្ត្រា ជាភាសាបាលីចំនួន ៨,៣៥៧ខ្សែ៕