Home ព័ត៌មានអន្តរជាតិ ដាណឺម៉ាកស្នើទិញរដ្ឋកាលីហ្វ័រញ៉ាពីអាមេរិកដើម្បីឆ្លើយតប Trump ចង់កាន់កាប់កោះហ្គ្រីនឡែន

ដាណឺម៉ាកស្នើទិញរដ្ឋកាលីហ្វ័រញ៉ាពីអាមេរិកដើម្បីឆ្លើយតប Trump ចង់កាន់កាប់កោះហ្គ្រីនឡែន

87
0

ប្រទេសដាណឺម៉ាក ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសដាណឺម៉ាកបានរៀបចំយុទ្ធនាការមួយឈ្មោះ «Denmarkification» ដើម្បីចុះឈ្មោះពលរដ្ឋគាំទ្រការទិញរដ្ឋកាលីហ្វ័រញ៉ាពីអាមេរិក ស្មើទឹកប្រាក់១លានលានដុល្លារអាមេរិក ។ វាជាការឆ្លើយតបជាមួយលោក Donald Trump ដែលប្រាថ្នាកាន់កាប់កោះហ្គ្រីនឡែនរបស់ដាណឺម៉ាក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC2fIjib5edhZN46V_H7M7IHwIwS5QC0MGlzcU3_HM1B7ihVvzO61mGa3oukIO1oKC8cLoMPYv8GZCKm4vse7MjcEjF8OHaNMFuMWka4gtBU9w52xYt_09zyfIibzt_fu5japNGwRzrorwhDxmirKfpMYRkbHllEG4dYefcrbdcbfdBOeIvh9DbC_6YAAL/s1500/image_2025-02-15_09-03-12.png
ចាប់ពីយុទ្ធនាការនេះបង្កើតឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១៣ ខែកុម្ភៈ គឺមានពលរដ្ឋដាណឺម៉ាកចុះឈ្មោះគាំទ្រការទិញរដ្ឋកាលីហ្វ័រញ៉ាពីអាមេរិក រហូតដល់ជាង២សែននាក់ ។

អ្នកបង្កើតយុទ្ធនាការ Denmarkification និយាយថា ប្រធានាធិបតីអាមេរិក លោក Trump ហាក់ពុំសូវចាប់អារម្មណ៍នឹងរដ្ឋកាលីហ្វ័រញ៉ាទេ ហើយលោកក៏ពុំចូលចិត្តរដ្ឋនេះប៉ុន្មានដែរ ។ រដ្ឋកាលីហ្វ័រញ៉ាបានរងនូវការបំផ្លាញច្រើនជាងរដ្ឋផ្សេងៗនៅអាមេរិក លោក Trump បានប្រេះឆាជាមួយរដ្ឋនេះអស់រយៈពេលជាច្រើនឆ្នាំហើយ ។ ដូច្នេះ វាគ្មានបញ្ហាអ្វីទេ បើពលរដ្ឋដាណឺម៉ាកសុំទិញរដ្ឋនេះដោយតម្លៃសមរម្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_kdv8Xw0r36eh6evUQVCGB3FIOWjjp1-g4yo-no1U7cqL17MQXoXSKWvLOnxDKtixKfE-L40cRiP3jQpIKcMPX9kw8AckRoYldmri9Rz4oTF1Jq5lZbYTDhcdleHsA2Dcu74sKII60jg_o-hIwk031NkUs4MGxK_qY1fYoS3iZDaPCjLMmnM9gjooUguA/s2000/image_2025-02-15_09-03-10.png

ខ្លឹមសារក្នុងយុទ្ធនាការ Denmarkification បញ្ជាក់ថា តើអ្នកជ្រាបទេថា ដាណឺម៉ាកត្រូវការអ្វី? យើងត្រូវការពន្លឺព្រះអាទិត្យ និងការជិះស្គី ហើយយើងនឹងធ្វើឱ្យក្តីសុបិននេះក្លាយជាការពិត ។ យើងនឹងទិញរដ្ឋកាលីហ្វ័រញ៉ាពីលោក Trump ពីព្រោះរដ្ឋនេះគួរតែជារបស់យើង ហើយយើងត្រូវការការគាំទ្រពីពលរដ្ឋដាណឺម៉ាកគ្រប់រូប ។ ដាណឺម៉ាកនឹងការពារពិភពលោកសេរី យើងនឹងផ្លាស់ប្តូរឈ្មោះ «រដ្ឋកាលីហ្វ័រញ៉ា» ទៅជា «Hans Christian Andersenland» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1OhmgIVSO6ESXA35KTSOLM7AgrGtS1w5QYVp333ZnCKnd3Y0hGm4W2V05zgkoWkqHWGCJ1lv3FvXfvpxggZ7nUwkBD6bXVdYnZOKSGzmx7pMOyw5Ln6Pv7iUrtzQjaIzQjv2i4vC_59M2dYidhjC7wAvUiXEy8ZJcnz36Tnv8GmMabR5m02COLjB7Y4e_/s1500/image_2025-02-15_09-03-14%20(2).png

ទោះយ៉ាងណា យុទ្ធនាការនេះធ្វើឡើងដើម្បីប្រមូលឈ្មោះពលរដ្ឋគាំទ្រតែប៉ុណ្ណោះ និងគ្មានការទទួលថវិកាបរិច្ចាគដើម្បីទិញរដ្ឋកាលីហ្វ័រញ៉ាទេ ខណៈអ្នកបង្កើតយុទ្ធនាការប្រាប់ថា រដ្ឋកាលីហ្វ័រញ៉ា នឹងប្តូរជា New Denmark ។ រដ្ឋកាលីហ្វ័រញ៉ា មានទីក្រុងឈ្មោះថា Solvang ឬជាទីក្រុងរបស់ដាណឺម៉ាក ដោយសាររដ្ឋនេះមានទេសភាពធម្មជាតិស្រស់ស្អាត និងលំនៅឋានបែបអឺរ៉ុប ហើយការរស់នៅទីនេះ មានលក្ខណៈស្រដៀងគ្នានឹងការរស់នៅប្រទេសដាណឺម៉ាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpPTM3pW9nQbdCF_i4IZ7zyfzK5V5dYqLOmQVPcIflXC9YRJbMsN9mIwyWYkjPvb_LFD4i6mXd2vhWleFx3zmBRYAhHsipLIJXgByDAEcE1gDt4Y-6U9UYy_HE3cDg0i8gTEBIObBbeRQs89pfLT-D5aVXZbY6QhBDFivzuCPxRCXKOwlevjx2qvleeAEe/s1120/image_2025-02-15_09-03-14.png

ចំណែកហ្គ្រីនឡែន (Greenland) គឺជាកោះដ៏ធំរបស់ប្រទេសដាណឺម៉ាក និងជាកោះធំជាងគេបំផុតលើពិភពលោក ។ កោះនេះស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងមហាសមុទ្រអាត្លង់ទិក នៅភាគខាងកើតនៃប្រជុំកោះអាកទិករបស់ប្រទេសកាណាដា ហើយលោក Trump ប្រកាសម្តងហើយម្តងទៀតថា ចង់កាន់កាប់កោះនេះ ៕